• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[VOD] - ផ្លូវ​ជាតិ​លេខ​៤​ នឹង​ចាប់​ផ្តើម​ពង្រីក​ទទឹង​ផ្លូវ​ពី​៧​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​នៅ​ឆ្នាំ​២០២២​

2021-05-18 Go to the website published VOD
មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងស្តារនិងស្ថាបនា​ផ្លូវជាតិលេខ៤ឡើងវិញ​ នឹងត្រូវប្រើពេលប្រមាណ២ឆ្នាំ ក្នុងការ​ពង្រីក​ផ្លូវ​កៅស៊ូមួយនេះឱ្យក្លាយជា​ផ្លូវដែល​មាន​​ភាពងាយ​ស្រួលទាំងការដឹកជញ្ជូននិងការធ្វើដំណើររបស់​សាធារណ​ជន។ អ្នក​នាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ថ្លែងប្រាប់ វីអូឌី តាម​តេឡេក្រាម (Telegram) កាលពីថ្ងៃទី​១៧ ខែឧសភា ថាផ្លូវ​ជាតិ​លេខ៤ ដែល​ជា​ជំនួយ​​របស់​​សហរដ្ឋអាមេរិក​​ពីមុនមកនេះ នឹងត្រូវពង្រីកឱ្យធំជាង​​បច្ចុប្បន្ន ដោយគ្រោង​ចំណាយ​​​ថវិកា​​​​​​ប្រ​មាណ១០០​​លាន​ដុល្លារអាមេរិកដែលជា​កម្ចីហិរញ្ញប្បទានរបស់​ធនា​​គារ​​​​ពិភព​​លោក (WB)។ លោក​បន្តថា ផ្លូវជាតិលេខ៤នេះ គ្រោង​​​​ចាប់​​ផ្តើម​​​ពីឆ្នាំ២០២២ ដល់​​ឆ្នាំ​​២០២៣ ហើយ​​ក្រោយ​​ពីស្ថាបនារួចរាល់ នឹង​ត្រូវ​ការពេលដើម្បី​​​ថែ​​ទាំ​​ផ្លូវនេះប្រមាណ៤ឆ្នាំ (៥៤ខែ) ទៀត។ បើតាមលោក ហ៊ាង សុទ្ធា​​យុត្តិ ក្រសួង​​នឹងដាក់​​​​ឱ្យក្រុម​​ហ៊ុន​​ឯក​ជន​ទាំង​​អស់ចូលរួម​​ធ្វើ​​លទ្ធ​កម្មក្នុងការដេញថ្លៃ​​ធ្វើផ្លូវ​នេះ មុននឹងគម្រោង​​ត្រូវ​​ចាប់​​អនុវត្ត​ទៅ​​តាម​​ផែន​​ការ​​មេ​​​ដែល​បាន​គ្រោង​​​​​ទុក។ ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានចម្ងាយ​ប្រមាណ​ជាង២០០គីឡូម៉ែត្រ។ ស្ថានភាព​ជាក់​ស្តែងនៃផ្លូវជាតិ​នេះ បច្ចុប្បន្ន​ មានទំហំតូចនិង​មាន​ចំណុច​ខ្លះ​ត្រូវ​រង​ការ​ខូច​​​ខាតដោយការ​​ដឹក​លើស​​ចំណុះរបស់រថយន្តធុនធំនិងទឹកហូរ​កាត់ផ្លូវនៅរដូវ​វស្សា​។ លោក ហ៊ាង សុទ្ធាយុត្តិ ​ឱ្យដឹងទៀត​ថា ផ្លូវជាតិ​​លេខ៤ ដែល​គ្រោងនឹងពង្រីកទំហំពី៧ទៅ១០ម៉ែត្រ​បន្ថែមទៀតនេះ នឹងត្រូវពង្រីកទាំងស្រុង លើក​​លែង​តែកន្លែងខ្លះបានពង្រីករួចហើយ ដូចជា នៅម្តុំខេត្តកំពង់ស្ពឺ និងខណ្ឌ​ចោមចៅ រាជធានីភ្នំពេញ​ ជាដើម​។ លោក លឹម ឡៃ រស់នៅជាប់ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ យល់ឃើញថា ប្រសិន​​បើ​​គម្រោងផ្លូវជាតិនេះពិតជា​ត្រូវ​បានពង្រីកដូចការគ្រោងទុកមែន នោះជាការប្រសើរ ព្រោះអាច​​កាត់​​​បន្ថយការកក​ស្ទះនិង​​គ្រោះ​​ថ្នាក់ដែលកើតឡើងដោយរថយន្ត​ធុនធំនិងកុងទីន័រ ជាដើម​។​ ទន្ទឹមនឹង​​នេះ​ ​លោក​​ក៏បង្ហាញក្តីកង្វល់ដែរអំពីសំណងសម្រាប់ផលប៉ះពាល់អំឡុងពេលអនុវត្ត​​គម្រោងអភិវឌ្ឍន៍នេះ ថាតើពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិ​នេះ​នឹងទទួលបានការទូរ​ទាត់​សំណងបែបណា។ ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងសាធារណការ និង​ដឹក​ជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ មាន​ប្រសាសន៍ថា សំណងនឹងត្រូវផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ នៅអំឡុងពេល​គម្រោង​​ពង្រីក​ផ្លូវត្រូវចាប់អនុវត្ត​​។ លោកអះអាងថា នេះជាការអនុវត្តតាមបែបបទនិង​ស្តង់​ដារហើយ ទាំង​គម្រោង​ដែល​ប្រើ​ថវិកា​របស់​រដ្ឋ និងកម្ចីដែលបាន​ម​​កពីហិរញ្ញប្បទាន។ យ៉ាងណាក៏ដោយ លោក ប៊ុន ធឿន ជាពលរដ្ឋម្នាក់ទៀត​រស់នៅក្នុងខេត្តកំពង់ស្ពឺ និយាយ​ថា ពីមុនមក លោក​ពុំ​ធ្លាប់​ទទួលបាន​​ព័ត៌មាន​​ស្តីពី​​ការ​​ពង្រីក​ផ្លូវជាតិលេខ៤​នេះទេ។ លោកបន្តថា៖ «ដូចអត់មានឃើញ​​គេចេញគម្រោងអីផង អត់ដែល​បាន​ឃើញព័ត៌មានអីទេ ហើយក៏អត់មានគេផ្សព្វផ្សាយ​​អីដែរ»។ ផ្លូវជាតិលេខ៤នេះ ត្រូវបានក្រុមហ៊ុន AZ របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ កាន់កាប់​មួយ​រយៈ​ តាមរយៈការដាក់បញ្ជរបង់លុយពីអ្នកធ្វើដំណើរ តែមានការមើលថែទាំផ្លូវ​ជាប្រចាំ។ ​ក្រោយ​មក​​ លោក អ៊ឹង ប៊ុនហ៊ូវ សម្រេច​ប្រគល់​ជូន​រដ្ឋា​ភិ​បាលវិញកាលពីដើម​ឆ្នាំ២០១៦ ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​លុបកិច្ចសន្យាជួលរវាងរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅ​ការ​ផ្លូវ​​មួយ​នេះ​។ ដោយឡែក លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងសុវត្ថិភាពចរាចរណ៍ និង​ជា​​នាយ​កកម្មវិធីរបស់មូលនិធិសុវត្ថិភាពអន្តរជាតិ (ISF) ប្រចាំកម្ពុជា និងតំបន់​គោលដៅ​អាស៊ី មាន​​​​​ប្រសាសន៍ថា កន្លងមក ​ស្ថាប័នរបស់លោក ធ្លាប់​​បាន​ចូលរួម​​ផ្តល់​ការ​ប្រឹក្សា​យោបល់​​​​ជាហូរ​​ហែ​មក​ដែរនៅក្នុងកម្រិតបច្ចេកទេស សម្រាប់​​ការវិនិ​យោគ​​ផ្លូវ​​ជាតិ​លេខ៤ និង​ផ្លូវ​​ជាតិផ្សេងៗទៀតជា​​មួយ​ក្រសួង។ លោក​​មាន​​សុទិ​ដ្ឋិ​​និយមថា ប្រសិនបើផ្លូវជាតិនេះប្រសូតចេញមក ដោយអនុវត្ត​​តាមស្តង់ដារដូច​​​បាន​​គ្រោងទុក នោះ​នឹងនាំ​ផល​ចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់សម្រាប់កម្ពុជា។ លោកបន្ថែមថា ក្នុងមួយ​​ឆ្នាំ​​ៗ រដ្ឋាភិបាលត្រូវខាតបង់លុយប្រមាណជាង៤០០​លានដុល្លារ ព្រោះ​តែកែលម្អ​គុណភាពផ្លូវដែល​មិនល្អ និង​​ឈាន​​ទៅ​​ដល់​​ការបាត់បង់ជីវិតនិងពិការភាព​របស់​អ្នកដំណើរដែល​បណ្តាលមកគ្រោះថ្នាក់​ចរាចរណ៍ផងដែរ។ លោក​បន្ត​ថា៖ «បើយើងសន្សំលុយបានពីផ្លូវជាតិលេខ៤ហ្នឹងមួយ ត្រឹមតែ១០០លានដុល្លារ​ចុះ​ក្នុង​មួយឆ្នាំ ដូច្នេះមួយឆ្នាំយើងចំណេញលុយបាន១០០លានដុល្លារបាត់ហើយ។ អ៊ីចឹង​អ្វី​ដែល​រដ្ឋាភិបាលចំណាយថវិកា១០០លានដុល្លារអាមេរិកនេះ ត្រឹមតែរយៈពេល១ឆ្នាំទេ អ៊ីចឹង​ចំណេញ​មក​វិញបាត់​ហើយ។ ​អ៊ីចឹងទេ បើ២០ឆ្នាំទៀត​ យើងនឹង​ចំណេញ១៩០លានដុល្លារទៀត​រត់មុខបាត់​ហើយ​​ដែល​ចំណេញ​។ ការដែលពង្រីកថវិកាសម្រាប់កិច្ចការងារ​សុវត្ថិភាព​ចរា​ចរណ៍ មិនមែនជាការចំណាយឥតប្រយោជន៍ទេ ប៉ុន្តែជាការវិនិយោគ​ដែលទទួល​បានផល​ចំណេញ​ដ៏ច្រើនលើសលប់»។ បើតាម​មន្រ្តីអ្នកនាំពាក្យ​ក្រសួង​សាធារណការ ក្រៅពីការ​​ពង្រីក​​ផ្លូវ​​ជាតិ​​​​លេខ​​៤នេះ រដ្ឋាភិបាល​នៅ​មាន​​ផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីរាជធានី​ភ្នំពេញទៅខេត្ត​ព្រះសីហនុ​ ដែល​កំពុង​​​ដាក់​​ឱ្យ​សាងសង់។ របាយការណ៍សង្ខេបពីមន្ត្រីដដែលនេះឱ្យដឹងទៀតថា គិតត្រឹមសប្តាហ៍ទី២ ខែឧសភានេះ ផ្លូវល្បឿនលឿនសាងសង់បានប្រមាណ​៥០ភាគរយ (៤៩,៩១%) ហើយ ហើយ​គ្រោង​​នឹង​​បញ្ចប់​​ជាស្ថាពរ​​នៅខែ​មីនា ឆ្នាំ២០២៣៕
Heang Sotheayuth ផ្លូវជាតិលេខ៤ វិស័យសាធារណការ

Featured Posts

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីអំពីការរៀបចំផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៥-២០២៨
ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ
សារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភត៍ ទៀប ម៉ាក់យឺ ត្រូវជាម្តាយបង្កើតម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90