• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - ក្រសួង​សាធារណការ ប្រាប់​ឱ្យ​បិទ​ចរាចរណ៍​ឆ្លងកាត់ ផ្លូវ​ទាំងឡាយ​ដែល​ជន់​លិច ដើម្បី​ចៀសវាង​គ្រោះថ្នាក់

2020-10-16 Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រោយពី​ពិនិត្យឃើញ​ស្ថានភាព​​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​កាន់តែ​អាក្រក់ ក្រសួង​សាធារណការ​ណែនាំ​ដល់​មន្ទីរជំនាញ​នៅតាម​បណ្ដា​រាជធានី-ខេត្ត​ដែល​កំពុង​រង​ការជន់លិច​ចុះ​ត្រួតពិនិត្យ និង​ចេញ​បម្រាម​ហាមឃាត់ ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​​ទាំងឡាយណា ដែល​មាន​ការជន់លិច និង​ទឹក​ហូរ​កាត់​ខ្លាំង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។ ជុំវិញ​ការណែនាំ​នេះ​លោក​ ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្ដាល​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កាលពី​ព្រលប់​ថ្ងៃទី​ ១៤ តុលា លោក​បានចេញ​សេចក្ដី​ជូន​ដំណឹង​ ១ ស្ដីពី​ការសម្រេច​បិទ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​លើ​កំណាត់​​លេខ ២, ៣, ៤, ៥, ២០, ២០A , ២១, ២១A និង​​លេខ​ ២១B ក្នុង​ភូមិសាស្ត្រ ខេត្តកណ្តាល​ជា​បណ្ដោះអាសន្ន​។ លោក​ថ្លែងថា​៖ «​ការផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​​ទាំងនោះ គឺ​ដើម្បី​ថែរក្សា​ ​កុំឱ្យ​ស្រុត និង​ធានា​ដល់​ការធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព​។ ព្រោះ​នៅក្នុង​ខណៈ​នេះ​កំណាត់​​ទាំងនោះ​កំពុង​ត្រូវបាន​ទឹក​ជន់លិច និង​ហូរ​កាត់​ក្នុង​ជម្រៅ​ចាប់ពី​ ២,៥ ​ដេស៊ីម៉ែត្រ​ឡើងទៅ​»​។ ជាមួយ​គ្នា​នេះ​នាយក​រដ្ឋបាល​ខេត្ត​តាកែវ​លោក​ ម៉ឹង វុទ្ធី ក៏​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា លើ​កំណាត់​​លេខ​ ២ និង​​លេខ​ ៣ ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​ក៏​ត្រូវបាន​ហាមឃាត់ រថយន្ត​ធុន​ធ្ងន់ ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផងដែរ​។ លោក​ប្រាប់ថា​៖ «​សម្រាប់​​លេខ​ ២ ចំណុច​ដែល​ត្រូវបាន​ហាមឃាត់​ការធ្វើ​ចរាចរណ៍​គឺ​ចាប់ពី​រង្វង់​មូល​អូរ​ចំបក់ ដល់ ​កំពង់​ដង្កោ ព្រំប្រទល់​ខេត្តកណ្ដាល​។ កំណាត់​​លេខ​ ៣ គឺ​ចាប់ពី​អង្គតាសោម​ដល់​ព្រំប្រទល់​ខេត្តកណ្ដាល​»​។ នៅ​រាជធានី​ភ្នំពេញ​ក្រោយពី​​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត​កាលពី​ព្រឹក​ថ្ងៃ ពុធ​នោះ​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ពាន់​ខ្នង និង​កំណាត់​​ជាច្រើន​កន្លែង​ក្នុង​ខណ្ឌដង្កោ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​បាន​រង​ការជន់លិច និង​ហូរកាត់​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​។ ក្នុងស្ថានភាព​ដ៏អាក្រក់​នេះ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ម្សិលមិញ​បានសម្រេច​បិទ​លេខ​ ២១៧ ពី​ចំការដូង​ទៅ​រង្វង់មូល​កួរស្រូវ និង​កំណាត់​លំ​មួយចំនួន​ទៀត​នៅក្នុង​ខណ្ឌ​នេះ​ជា​បណ្តោះអាសន្ន​។ លោក​ ស៊ឹម តុលា ​នាយក​រដ្ឋបាល​ខណ្ឌដង្កោ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សង្កាត់​ចំនួន​ ១១ ​លើ​ ១២ ​សង្កាត់​នៃ​ខណ្ឌ​នេះ​បាន​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ព្រែកត្នោត​។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់ឱ្យដឹង​នូវ​ចំនួន​គ្រួសារ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​ទេ​។ លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ចំនួន​ខ្នង​ផ្ទះ​ ឬ​គ្រួសារ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៃ​ជំនន់​នេះ​ទេ ព្រោះ​យន្តការ​ឆ្លើយតប​ជាបន្ទាន់​នៅពេល​នេះ​គឺ​យើង​ត្រូវ​គិតគូរ​ពី​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដោយ ត្រូវ​ជម្លៀស​អ្នក​ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ទីទួល​សុវត្ថិភាព​សិន​»​។ ការជន់លិច​ដ៏​អាក្រក់​នេះ​ពន្ធនាគារ​ព្រៃស​ (​ម២) ​ក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ ដែល​មាន​អ្នកទោស​ប្រមាណ​ ១ ៤០០ ​នាក់​ជា​ស្ត្រី​ និង​អនីតិជន​ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​ធ្ងន់ធ្ងរ​ដែរ ដែល​តម្រូវឱ្យ​អគ្គានុរក្ស​ពន្ធនាគារ​សម្រេច​ផ្ទេរ​អ្នកទោស​ទៅ​ពន្ធនាគារ​ព្រៃស​ (​ម១) ​និង​ PJ ជា​បណ្ដោះអាសន្ន ដើម្បី​សុវត្ថិភាព​។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​លោក​ នុត សវនា ប្រាប់​ពី​ម្សិលមិញ​ថា ដោយសារ​ទឹក​ជន់លិច​ធ្ងន់ធ្ងរ អ្នកទោស​ស្រី​ និង​អនីតិជន​ជាង​ ៨០០ ​នាក់ ​ក្នុង​ចំណោម​អ្នកទោស​ប្រមាណ​ ១៤០០ ​នាក់​នៃ​មណ្ឌល​អប់រំ កែប្រែ​ព្រៃស​ (​ម២) ​ត្រូវបាន​ផ្ទេរ​ទៅ​មណ្ឌល​កែប្រែ​ព្រៃស​ (​ម១) និង ជាង​ ៥០០ ​នាក់​ទៀត ​ត្រូវ​បាន​ផ្ទេរ​ទៅកាន់​មណ្ឌល​ឃុំឃាំង​ PJ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។ លោក​ថា​៖ «​បើទោះ​ជា​ពួកគេ​ជា​អ្នកទោស​ក៏ដោយ​យើង​មិនអាច ទុក​ពួកគាត់​ចោល​បាន​ឡើយ ខណៈ​ទឹកបាន​ជន់​លិច​ចូល​ទៅក្នុង​បន្ទប់​ឃុំឃាំង​ដែល​បន្ទប់​ខ្លះ​មាន​ជម្រៅ​ជាង​ ១ ​តឹក និង​ខ្លះទៀត​មាន​ជម្រៅ​ ៣ ​តឹក​។ តើ​ឱ្យ​ពួកគេ​ទ្រាំ​រស់នៅ​ដូចម្ដេច​? ពួកគេ​ក៏​ជា​មនុស្ស​ដែរ​»​។ បើតាម​លោក សវនា នៅក្នុង​ទីធ្លា​មណ្ឌល​ឃុំឃាំង​នេះ​ទឹក​បាន​ជន់​លិច​រហូត​ដល់​ជិត​ ១ ​ម៉ែត្រ​ដែល​មិនអាច​បម្រើ​ការងារ​រដ្ឋបាល​បានឡើយ​។ លោក​បាន​បន្តថា​៖ «​នៅពេល​នេះ​ទឹក​ក៏​កំពុង​ជ្រាបចូល​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទីធ្លា​មណ្ឌល​ឃុំឃាំង​ព្រៃស​ (​ម១) ​ផងដែរ ប៉ុន្តែ​កម្លាំង​មន្ត្រី​នុរក្ស​ពន្ធនាគារ​យើង​កំពុង ប្រើ​ម៉ាស៊ីនបូមទឹក​ចេញ​។ បើ​មិន​ដូច្នេះ​យើង​មិនដឹងថា នឹង​ត្រូវ​ជម្លៀស​អ្នកទោស​ពី​ក្នុង​ពន្ធនាគារ​នេះ​បែប​ណា​នោះទេ​»៕
ផ្លូវជាតិលេខ២០ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៥​ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ០៣ ស្ថានភាពទឹកជំនន់ ជំនន់ទឹកភ្លៀង

Featured Posts

BA ៨៥ ឆ្នាំ! លោកយាយអាយុ ៨៥ ឆ្នាំ មានអារម្មណ៍រំភើបពេលបានមកដល់ និងឃើញស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជា ដែលបានកសាងឡើងក្រោមម្លប់នៃសន្តិភាព។
ផ្លូវស្របមាត់ស្ទឹងសៀមរាបប៉ែកខាងកើត លាតសន្ទឹងចាប់ពីផ្លូវក្រវាត់ក្រុង ដល់ស្ពានបច្ចេកទេស មានប្រវែង ៦ ១៦៧ម៉ែត្រ ទទឹង ៧ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ផ្លូវមានចរាចរពីរទិស
ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង) និងស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង),ស្ពានខ្ពស់ជាងគេ ,ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
[Phnom Penh Post] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
[People Channel] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90