ជំនួបពិភាក្សាការងារជាមួយអង្គការ Global Green Growth Institute (GGGI)ដើម្បីស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់កំណើនបៃតងនៅក្នុងប្រទេសកម្ពុជា
ជំនួបពិភាក្សាការងារជាមួយអង្គការ Global Green Growth Institute (GGGI)ដើម្បីស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់កំណើនបៃតងនៅក្នុងប្រទេសកម្ពុជា
ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Nathalie Andre តំណាងអង្គការ Global Green Growth Institute (GGGI) ប្រចាំកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រួមជាមួយនឹងក្រុមការងារនៃអង្គការ Global Green Growth Institute (GGGI)ផងដែរ។
ជំនួបនេះគឺដើម្បីពិភាក្សាអំពីការចូលរួមក្នុងកម្មវិធីនានាដែលកំពុងដំណើរការរបស់អង្គការ Global Green Growth Institute (GGGI) ក៏ដូចជាស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់កំណើនបៃតងនៅក្នុងប្រទេសកម្ពុជានាពេលអនាគតផងដែរ៕