គម្រោង "ព្រែកជីកហ្វូណនតេជោ" នឹងចាប់ផ្តើមការងារជីក នៅពេលទឹកស្រកខាងមុខនេះហើយ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ នេះឯង!
នេះបើយោងតាម ឯ. អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញឲ្យដឹង នៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួន របស់គាត់ នាពេលថ្មីៗនេះ។ ឯ. អ្នកនាំពាក្យ ក៏បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ដោយពេលនេះ ក្រុមការងារដោះស្រាយផលប៉ះពាល់ កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។
ឯ. ក៏បានគូសបញ្ជាក់ផងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ ខាងមុខដដែល។
គូសសម្គាល់ផងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជា ការបោះជំហានដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្ត លើការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។
ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើង សម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។
ប្រភព៖ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន
“Techo Funan Canal Project” Set to Begin Excavation Once Water Recedes — Expected by Late November or Early December!
According to H.E. Phorn Rim, Spokesperson for the Ministry of Public Works and Transport (MPWT), who shared the update on his official Facebook page recently, the Techo Funan Canal Project is expected to commence its excavation phase once the water level subsides — likely by late November or early December this year.
He further stated that the project is currently in the land clearance and resettlement phase, addressing the social and environmental impacts on affected communities. At present, the working team is actively operating in Section 2, located in Kandal Province, where they are conducting surveys, measurements, and data collection on affected structures, residences, and farmlands in Koh Thom District.
The spokesperson also reaffirmed that there has been no change to the project’s overall plan or schedule, emphasizing that the implementation is proceeding according to the original timeline, with completion still targeted for 2028.
It is worth noting that the Techo Funan Canal Project is considered a historic national initiative for Cambodia — a transformative milestone in the country’s waterway and maritime transport development.
This major canal will traverse four provinces — Kandal, Takeo, Kampot, and Kep — and is designed to accommodate vessels of up to 3,000 DWT (deadweight tons) navigating safely in both directions.
Source: H.E. Phorn Rim, Spokesperson for the Ministry of Public Works and Transport
#Canal #project #infrastructure #funantechocanal #construction