ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[CNC] - លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩គីឡូម៉ែត្រ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ
2025-03-31
ទៅកាន់ទំព័រចុះផ្សាយក្នុង CNC
កំពង់ធំ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង ផ្លូវបេតុងប្រវែង ៩២,៩គីឡូម៉ែត្រ ដែលប្រារព្ធធ្វើឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពិធីនេះ ក៏មានការ អញ្ជើញចូលរួមពីសំណាក់លោក Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុប, លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង, លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់, រួមនឹងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៦០០នាក់។ ក្នុងឱកាសនោះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹក រលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូន ចំពោះថ្នាក់ដឹកនាំ មន្រ្តី រាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងជាពិសេស ប្រជាពលរដ្ឋទាំងអស់នៃ ខេត្តកំពង់ធំ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងនូវសេចក្ដីសោមនស្ស និងពេញចិត្តក្រៃលែង ចំពោះគម្រោងសាង សង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩ គីឡូម៉ែត្រ ចំនួន១២ខ្សែ ក្នុងខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌ កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីមូលនិធិ សហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលជាចំណងដៃដ៏ថ្មីស្រឡាងមួយសម្រាប់ ខេត្តកំពង់ធំ ក៏ដូចជា សម្រាប់ ខេត្តគោលដៅ ចំនួន៦ផ្សេងទៀត ក្នុង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាប វរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ គម្រោងនេះ កើតចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍនិងភាពជាដៃគូ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យនិងយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការប្រែប្រួលមុខមាត់ តាមរយៈ ការដោះស្រាយជីវភាពរបស់ប្រជាជន និងរួមចំណែក ឆ្លើយតបទៅនឹងភាពមានកម្រិត និងសេចក្តីត្រូវការដ៏ច្រើន ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត ព្រមទាំងអាចឱ្យប្រជាជន ដែលរស់នៅក្នុងតំបន់នៃខេត្តគោលដៅ អាចធ្វើដំណើរបានគ្រប់រដូវកាល និងប្រើប្រាស់សម្រាប់ការងារពហុបំណង។ លើសពីនេះ បន្ទាប់ពីគម្រោងសាងសង់នេះ បញ្ចប់ជាស្ថាពរខេត្តកំពង់ធំ នឹងកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុង ស្រុកនិងបរទេស ក្នុងការដាក់ទុនវិនិយោគលើ វិស័យដែលមានសក្តានុពល ជាពិសេសវិស័យ កសិ-ឧស្សាហកម្មកម្មន្តសាល និងវិស័យទេសចរណ៍ ដូចទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលតែងបានលើកឡើងនាពេលកន្លងមក «មានផ្លូវ គឺមានក្ដីសង្ឃឹម» និង «មានផ្លូវ គឺមាន ការអភិវឌ្ឍ»។ លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដឹកនាំ និងសម្របសម្រួលការអនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ប្រកបដោយប្រសិទ្ធភាព ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ទីប្រឹក្សាបច្ចេកទេសពាក់ព័ន្ធ និងដៃគូទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តសហការគ្នាឱ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងការអនុវត្តគម្រោង ការគ្រប់គ្រង និងការអភិវឌ្ឍ ដោយធានានូវប្រក្រតីភាពនៃជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងស្នើដល់ ប្រជាពលរដ្ឋឱ្យមានការយោគយល់ បង្កលក្ខណៈងាយស្រួល និងចូលរួមថែទាំនូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឱ្យបានយូរអង្វែង។ ក្នុងឱកាសនេះដែរ លោក Igor DRIESMANS ឯកអគ្គរដ្ឋ ទូតសហភាព អឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំ និងកិច្ចសហការជិតស្និទ្ធរវាងសហភាពអឺរ៉ុប ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមរបស់សហគមន៍អឺរ៉ុប និងរដ្ឋជាសមាជិកអឺរ៉ុប ជាពិសេសប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជំរុញការលើកកម្ពស់សេដ្ឋកិច្ច នៅតាមទីជនបទដោះស្រាយ បញ្ហាប្រឈមនៅតាមសហគមន៍ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ លើកកម្ពស់សុខភាព និងគាំទ្រដល់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ តាមរយៈ គម្រោង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ដោយឡែក លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា គម្រោង នេះមិនមែនគ្រាន់តែជាគម្រោងសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏សំខាន់ទៅលើមនុស្ស ដោយកាត់បន្ថយភាពដាច់ឆ្ងាយនៃសហគមន៍នីមួយៗ កាត់បន្ថយពេលវេលា និងចំណាយធ្វើដំណើរ ព្រមទាំងបង្កើនលទ្ធភាព ទទួលបានសេវាថែទាំសុខភាពការអប់រំ និងឱកាសសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានគូសរំលេចនូវសមិទ្ធផលសំខាន់ៗនៃកិច្ចសហ ប្រតិបតិ្តការកម្ពុជា-អាល្លឺម៉ង ដោយកន្លងមកប្រទេស អាល្លឺម៉ង់បានវិនិយោគសរុបប្រមាណ ៧៥,៥១៦លានអឺរ៉ូ និង ៣១លាន Deutsche Mark (DM) ក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតទាំងបីរូប បានបង្ហាញនូវ ឆន្ទៈមោះមុតក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍ និង ការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោក វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការសប្បុរស និងថ្លៃថ្លារបស់សហភាពអឺរ៉ុប តាមរយៈ មូលនិធិសហភាពអឺរ៉ុប (EU/AIF) រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងរដ្ឋាភិបាល អាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍ អាល្លឺម៉ង់ (KfW) និងជាពិសេសជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ បារាំង និងសហភាព អឺរ៉ុបដែលជាមិត្តល្អ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាក្នុងរយៈពេល ជាង៣ទសវត្សរ៍ កន្លងមក និងជឿជាក់ថា នឹងបន្តគាំទ្រកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជនបទ សម្រាប់ កម្ពុជា ជំហានទី២ (RID4CAM Phase II) និងកិច្ចសហប្រតិបត្តការកាន់តែស៊ីជម្រៅយូរអង្វែងជាបន្តទៀត។ ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានផ្ដល់កិត្តិយសអញ្ជើញបញ្ជាគ្រឿងចក្រ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩គីឡូម៉ែត្រ នៅខេត្តកំពង់ធំនេះផងដែរ៕
វិស័យសាធារណការ
បើកការដ្ឋានផ្លូវកៅស៊ូDBST
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90