ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - ប្រាក់ សុផាន់ណា ពីក្មេងកំព្រាក្លាយជាអ្នកល្បីតាមរយៈបទចម្រៀង «មានដង្ហើម គឺមានសង្ឃឹម»
2023-07-04
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ ទើបតែអាយុបាន ៧ ឆ្នាំ ឪពុកម្តាយកុមារាប្រាក់ សុផាន់ណា ត្រូវបានចោរប្លន់សម្លាប់ដោយទុកឱ្យកូនប្រុសទាំង ៤ នាក់រស់នៅកំព្រាគ្មានទីពឹង។ ពួកគេបាននាំបងប្អូនមកផ្សងព្រេងរស់នៅទីក្រុងភ្នំពេញ តែជាអកុសល កុមារាប្រាក់ សុផាន់ណា មានជំងឺគ្រុនក្តៅរហូតស្វិតជើងទាំង ២ ដេកលើរទេះរុញតាំងពីនៅអាយុជាង ១០ ឆ្នាំមកម្ល៉េះ។ ទោះបីជាយ៉ាងណា ជនមានពិការភាពម្នាក់នេះបានតស៊ូក្លាយជាតន្ត្រីករ អ្នកនិពន្ធ និងជាអ្នកច្រៀងក្នុងពិធីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដោយបទចម្រៀងរបស់លោកមានចំណងជើងថា [មានដង្ហើមគឺមានសង្ឃឹម] ត្រូវបានទទួលការគាំទ្រពីអ្នកមុខ អ្នកការក្នុងកម្មវិធីនោះទៀតផង។ ក្នុងកាយវិការកំពុងក្រាបនៅលើរទេះដោយប្រើម៉ូតូអូសសណ្តោងនោះលោក ប្រាក់ សុផាន់ណា ដែលបច្ចុប្បន្ន មានអាយុ ៣៣ ឆ្នាំ បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមានស្រុកកំណើតនៅភូមិល្ងើត ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយលោកជាកូនទី ៣ ក្នុងចំណោមបងប្អូនប្រុស ៤ នាក់។ តែជាអកុសលនៅអំឡុងឆ្នាំ ១៩៩៥ ឪពុកម្តាយរបស់លោកត្រូវក្រុមចោរប្លន់សម្លាប់នៅឯស្រុកកំណើត។ បន្ទាប់មកលោក និងបងប្អូនប្រុស ២ នាក់ទៀតបានផ្សងព្រេងមករស់នៅទីក្រុងភ្នំពេញដោយទុកប្អូនប្រុសពៅឱ្យនៅជាមួយសាច់ញាតិនៅឯស្រុកកំណើត។ លោកបន្តថា ជីវិតរសាត់អណ្តែតគ្មានមេបារស់នៅតែលតោលតាមសំយាបផ្ទះគេ ហាលភ្លៀង ហាលខ្យល់ក្នុងទីក្រុងភ្នំពេញបានមួយរយៈធំក៏ត្រូវបានជនជាតិថៃ ២ នាក់ប្តីប្រពន្ធហៅឱ្យទៅរស់នៅជាមួយគាត់ ហើយផ្គត់ផ្គង់ផ្ចុងផ្តើមឱ្យបងប្អូនលោកទាំង ៣ នាក់បានរៀនសូត្រ។ ប៉ុន្តែការរស់នៅជាមួយឪពុកម្តាយចិញ្ចឹមជាជនជាតិថៃនោះបានតែរយៈពេល ២ ឆ្នាំ លោក សុផាន់ណា ក៏ធ្លាក់ខ្លួនឈឺជំងឺគ្រុនក្តៅហើយក៏ក្លាយជាស្វិតជើងទាំងសងខាងតែម្តង។ លោកបាននិយាយថា៖ «ពេលនោះខ្ញុំទៅសាលារៀនមិនបានទេ ខ្ញុំរស់នៅតែក្នុងបន្ទប់ម្នាក់ឯងខ្ញុំពិបាកចិត្តខ្លាំងណាស់។ចំណែកបងប្អូនខ្ញុំ ២ នាក់ទៀត គេបានទៅរៀន ពេលនោះខ្ញុំចង់រៀនខ្លាំងណាស់»។ លោកបានបន្តទៀតថា ការរស់នៅជាមួយឪពុកម្តាយចិញ្ចឹមចូលដល់ឆ្នាំ ២០០១ ឪពុកចិញ្ចឹមដែលជាជនជាតិថៃនោះបានបញ្ជូនលោកតែម្នាក់ឯងឱ្យមករស់នៅក្នុងមណ្ឌលកុមារកំព្រាមួយឈ្មោះ [នេហេមា] ក្នុងក្រុងសៀមរាបហើយលោកបានរស់នៅទីនោះបានតែមួយរយៈពេលខ្លីប៉ុណ្ណោះក៏ចេញដើរផ្សងព្រេងបន្តទៀត។ ប៉ុន្តែដោយសារពិបាករស់នៅខាងក្រៅពេក លោកក៏បានត្រឡប់ទៅរស់នៅក្នុងមណ្ឌលកុមារកំព្រានោះជាលើកទី២។ ដោយសារតែមណ្ឌលកុមារកំព្រានេះហើយទើបលោកបានរៀនភ្លេង រៀនភាសាអង់គ្លេសរហូតចេះបានគ្រាន់បើ ដែលអាចយកធ្វើជាចំណេះមូលដ្ឋានបាន ហើយលោកក៏សុំមណ្ឌលចេញដោយចង់រស់នៅបែបឯករាជ្យពឹងលើសមត្ថភាពខ្លួនឯងវិញម្តង។ បើតាមលោក សុផាន់ណា ជីវិតរបស់លោកដេកតែនៅលើរទេះរុញប៉ុណ្ណោះមិនអាចងើបអង្គុយបានឡើយ ហើយលោកបានជួលបន្ទប់គេស្នាក់នៅក្នុងភូមិត្រៀក សង្កាត់-ក្រុងខេត្តសៀមរាប ដើម្បីបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្នុងសហគមន៍នោះ។ នៅក្នុងសហគមន៍ត្រៀកនោះ លោកបានលេងភ្លេង និងច្រៀងនៅក្នុងផ្សារមួយដែលផ្សារនោះលក់តែផលិតផលកម្ពុជាតែប៉ុណ្ណោះ។ បន្ទាប់មកលោកក៏បានចូលបម្រើការងារនៅអង្គការកុមារពិភពលោកក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប រហូតមកទល់បច្ចុប្បន្ន។លោកបានបញ្ជាក់ថា លោកជាគ្រូបង្រៀនភ្លេងនៅក្នុងអង្គការខាងលើ ហើយស្របពេលនេះដែរ លោកក៏ចេះតែងនិពន្ធបទភ្លេង និងចេះច្រៀងទៀតផង។ នៅចុងឆ្នាំ ២០១៧ លោកបាននិពន្ធបទចម្រៀងមួយដែលមានចំណងជើងថា [មានដង្ហើមគឺមានសង្ឃឹម] ដែលបានបង្ហោះលើយូធូប និងបណ្តាញសង្គមហ្វេសប៊ុកផង។ ចៃដន្យបទចម្រៀងរបស់លោកត្រូវបានជ្រើសរើសសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាជាម្ចាស់ផ្ទះដែលបទនោះតម្រូវឱ្យលោកច្រៀងផ្ទាល់ហើយក៏មានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងមានការសាទរពីភ្ញៀវអ្នកទស្សនាផងដែរ។ លោកបានបន្ថែមថា ដោយសារតែបទចម្រៀង «មានដង្ហើម គឺមានសង្ឃឹម» ១ បទនេះហើយ ទើបពេលថ្មីៗកន្លងមកនេះត្រូវបានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់ផ្ទះនិងដីដល់លោក ១ កន្លែងនៅក្នុងក្រុងសៀមរាប ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនលែងឱ្យលោកជួលផ្ទះគេនៅតទៅទៀត។ទន្ទឹមនឹងនោះ លោកសុផាន់ណា ក៏ទទួលបានប្រាក់ឧបត្ថម្ភពីមន្ត្រីក្រសួងសាធារណការ និងក្រុមហ៊ុនជីបម៉ុងប្រមាណជា ៥ ពាន់ដុល្លារបន្ថែមទៀតផងដែរ ជាពិសេសលោកស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់លោក សុផាន់ណា ឱ្យខិតខំនិពន្ធបទភ្លេងបន្តទៀតដើម្បីអភិវឌ្ឍខ្លួនឆ្ពោះទៅរកភាពជោគជ័យប្រសើរជាងនេះ ១ កម្រិតទៀត។ បើតាមលោក សុផាន់ណា បច្ចុប្បន្នលោកចេះលេងភ្លេង ច្រៀង បង្រៀនភ្លេង និងធ្វើម្ហូប ហើយបច្ចុប្បន្នលោកមានគូកំណាន់ហើយ ដោយនារីរូបនោះក៏មានស្រុកកំណើតនៅខេត្តស្វាយរៀងជាមួយគ្នា និងកំពុងរស់នៅជាមួយគ្នាផងដែរ តែពួកលោកនៅមិនទាន់រៀបការតាមផ្លូវច្បាប់នៅឡើយទេ។ ប៉ុន្តែបានប្រាប់ថា ក្រោយពីលោកមានផ្ទះសំបែងសមរម្យពេលណា លោកនឹងចាត់ចែងទៅតាមប្រពៃណីមិនឱ្យគូជីវិតរបស់លោកខកបំណងឡើយ៕
តន្ត្រីករអាស៊ានប៉ារ៉ាហ្គេម ២០២៣
ប្រាក់ឧបត្ថម្ភ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90