ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Khmer Press] - ១១ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៣ ២០០លានដុល្លារ លើសផែនការ ១៤ភាគរយ
2022-12-14
ទៅកាន់ទំព័រចុះផ្សាយក្នុង Khmer Press
(ភ្នំពេញ)៖ រយៈពេល ១១ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន ៣ ២១៤.០៦ លានដុល្លារ ស្មើនឹង ១១៣.៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៦៤៨.១៧ លានដុល្លារស្មើនឹង ២៥.២៩%។ការបញ្ជាក់ពីកំណើននៃការប្រមូលចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការងារដោយស្មារតីបុរេសកម្ម និងជានិច្ចជាកាលតែងតែបំផុសនូវគំនិតផ្តួចផ្តើមថ្មីៗ ដោយតែងតែគោរពប្រតិបត្តិតាមអភិក្រមទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ព្រមទាំងអភិក្រមការងារ ៤ ប្រការ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «១.អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ២.អនុវត្តការងារជាក្រុម ៣.អនុវត្តការងារដោយ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង ៤.មិនត្រូវមើលរំលងកំហុសខ្លួនឯង»។ លោកបានលើកឡើងថា ស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងឆ្លងកាត់ដំណាក់កាលលំបាក និងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច វិបត្តិថ្មីៗនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្ត ស្ថានភាពនៃអតិផរណា ដែលនេះក៏បានប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផងដែរ។ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយពិនិត្យមើលនូវលទ្ធភាព និងសក្តានុពលនៃប្រភពចំណូល ហើយទន្ទឹមនឹងគ្នានោះត្រូវពិនិត្យលទ្ធភាព ក្នុងការកាត់បន្ថយរាល់ចំណាយ ដែលមិនចាំបាច់ និងអាចគ្រប់គ្រងបាន និងជំរុញការអនុវត្តការងារ តាមរយៈការប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបន្តកែប្រែរដ្ឋបាលសារពើពន្ធទៅជា E-Administration។ អគ្គនាយកដ្ឋានពន្ធ នឹងបន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ ការឆ្លើយតបចំពោះរាល់សំណើរបស់អ្នកជាប់ពន្ធ តាមរយៈពេលកំណត់នៃស្តង់ដារសេវាសាធារណៈ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវការកកស្ទះឯកសារជាយថាហេតុ តាមរយៈការជំរុញឱ្យអ្នកជាប់ពន្ធ និងសាធារណជនប្រើប្រាស់នូវកម្មវិធីពិនិត្យ និងតាមដានឯកសារ (Document Track & Check) ដោយឡែកសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ គឺជំរុញការពង្រឹងការប្រើប្រាស់នូវប្រព័ន្ធ តាមដាន ឯកសារ (Tracking Document)។ អគ្គនាយកដ្ឋានពន្ធ នឹងបន្តការផ្សព្វផ្សាយអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ជាពិសេសពាក់ព័ន្ធនឹងករណីសវនកម្ម ដើម្បីចូលរួម ពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ កាត់បន្ថយការរអ៊ូរទាំ និងបញ្ហាប្រឈមនានាពីអ្នកជាប់ពន្ធ។ អគ្គនាយកដ្ឋានពន្ធ ត្រូវធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវប្រសិទ្ធភាពនៃការចុះបញ្ជី គឺតម្រូវឱ្យមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន ដែលជាប្រការសំខាន់ និងចាំបាច់បំផុត ដែលទាមទារនូវភាពហ្មត់ចត់ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារត្រូវបន្ត សិក្សាស្រាវជ្រាវ និងឈ្វេងយល់បន្ថែមការគ្រប់គ្រងប្រមូលពន្ធពីវិស័យ E-Commerce នេះពីរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសនានា ដើម្បីដកស្រង់បទពិសោធន៍បន្ថែមទៀត ខណៈក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សម្រេចបាន ២២.៥៤ ប៊ីលានរៀល (ប្រមាណជា ៥.៥៦ លានដុល្លារ) និងសរុបរួមចាប់ពីខែឧសភា-វិច្ឆិកា ឆ្នាំ២០២២ ប្រមូលបានចំនួន ១៥២.៣៤ ប៊ីលានរៀល (ប្រមាណ ៣៧.៦១លានដុល្លារ)។ អគ្គនាយកដ្ឋានពន្ធដារ បានត្រៀមរៀបចំរួចរាល់នូវវិធាន និងនីតិវិធីសម្រាប់ការគ្រប់គ្រងនិងប្រមូលចំណូលពន្ធដារ ក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ) និងបន្តត្រូវពង្រឹងការចុះអង្កេតអចលនទ្រព្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងគោលដៅពង្រឹងការផ្តល់សេវា ជូនសាធារណជនជាម្ចាស់អចលនទ្រព្យ ក្នុងការប្រកាសនិងបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ។ លោករដ្ឋមន្ត្រី គង់ វិបុល បានណែនាំដល់អង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ ត្រូវជំរុញនិងតាមដានការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសមានសកម្មភាព ប៉ុន្តែមិនទាន់បានចុះបញ្ជី និង ត្រូវចុះត្រួតពិនិត្យ ឬក្នុងករណីចាំបាច់ ត្រូវស្នើសុំកិច្ចសហការជាមួយគ្រឹះស្ថាន ធនាគារដើម្បីទទួលបានព័ត៌មានអំពីប្រតិបត្តិការហិរញ្ញវត្ថុឬស្ថានភាពចំណូល-ចំណាយ ដើម្បីពង្រឹងការគ្រប់គ្រង សហគ្រាសស្នើសុំផ្អាកសកម្មភាព ឬបញ្ឈប់សកម្មភាពជាស្ថាពរ។ សូមជម្រាបថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន ៣ ៥៧១.៧០លានដុល្លារ កើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ២ ៨១៩.៥៥លានដុល្លារ)។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា «បើទោះជាការកើនឡើង នៃផែនការប្រមូលចំណូលពន្ធ ៧៥២.១៦លានដុល្លារ នេះជាការ កើនឡើងខ្ពស់ ហើយអាចនឹងនាំឱ្យការបំពេញបេសកកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ មានសភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោលគឺខ្ញុំនឹងខិតខំប្រឹងប្រែងពុះពារអនុវត្តភារកិច្ច ប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»៕
ការប្រមូលពន្ធផ្លូវឆ្នាំ២០២២
អគ្គនាយកដ្ឋានពន្ធដារ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90