• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ស្ពាន​អាកាស​ ២ ​ទៀត​នៅ​រាជធានី​ភ្នំពេញ ​តម្លៃ​ជាង​ $៤៦ ​លាន ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់

2022-09-01 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ ២​ ទៀត ដែលមាន​តម្លៃ​សរុប​ជាង​ ៤៦ ​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃទី​ ៣១ ខែសីហា ដែល​ស្ពាន​អាកាស​ទី​ ១ ​ត្រូវបាន​ដាក់ឈ្មោះ​ថា​ «​ស្ពាន​អាកាស​ព្រះមុនីវង្ស​» និង​ស្ពាន​អាកាស​ទី​ ២ មាន​ឈ្មោះ ថា​«​ស្ពាន​អាកាស គង់ សំអុល​»​។ ស្ពាន​អាកាស​ដែល​សាងសង់​បន្ថែម​នេះ ទី​ ១ ស្ថិត​នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេជោហ៊ុន សែន និង​មហាវិថី​ព្រះមុនីវង្ស​ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ​ [​ផ្លូវ​លេខ ​២៧១]​ ក្នុង​ទឹកដី​ខណ្ឌ​ចំការមន និង​ខណ្ឌមានជ័យ​។ រីឯ​ស្ពាន​អាកាស​ទី​ ២ នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី​ជាមួយ​មហាវិថី​សម្ដេច​ចៅហ្វាវាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល [​ផ្លូវ​លេខ​ ២០០៤] ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​ទាំង​ ២ ​នេះ​បាន​ឱ្យ​ដឹងថា ស្ពាន​អាកាស​ទាំង​ ២ ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ (OCIC) ដោយ​ចំណាយ​ថវិកា​សរុប​ ៤៦៧៧៥ ០០០ ​ដុល្លា​អាមេរិក​។ លោក​បញ្ជាក់ថា ស្ពាន​អាកាស​ចំណុច​ប្រសព្វ​មហាវិថី​សម្តេចតេជោ​ ហ៊ុន សែន និង​មហាវិថី​ព្រះមុនីវង្ស​ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ ចំណាយ​ថវិកា​ ៣៦ ៧៧៥ ០០០​ ដុល្លារ និង​ចំណាយពេល​សាងសង់​៣៦​ខែ​។ ដោយឡែក​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី​ជាមួយ​មហាវិថី​សម្ដេច​ចៅហ្វាវាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ចំណាយ​ថវិកា​ ១០ ០០០ ០០០ ដុល្លារ​អាមេរិក ចំណាយ​ពេល​សាងសង់ ១៦ ​ខែ​។ លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​បាន​សម្រេច​ដាក់ឈ្មោះ​ឱ្យ​ស្ពានអាកាស​ចំណុច​ប្រសព្វ​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេជោ និង​វិថី​កងយោធពល​ខេមរភូមិន្ទ​ថា ស្ពាន​អាកាស​ព្រះមុនីវង្ស​។ រីឯ​ស្ពាន​អាកាស​ចំណុចប្រសព្វ​ផ្លូវ ២០០៤ និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដាក់​ឈ្មោះ​ថា ស្ពាន​អាកាស គង់ សំអុល​»​។កាលពី​ទសវត្សរ៍​ឆ្នាំ​ ៨០ និង​ ៩០ តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខុស​ឆ្ងាយ​ពី​ពេលបច្ចុប្បន្ន ដែល​ពីមុន​តម្រូវការ​ខ្ពស់បំផុត គឺ​ត្រឹម​ជា​ស្បៀងអាហារ​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ននេះ​វិញ ប្រជាពលរដ្ឋ​មិនមែន​ខ្វះ​ស្បៀងអាហារ​ទៀត​ទេ គឺ​ពួកគាត់​មាន​តម្រូវការ​ប្រព័ន្ធ​ហេដ្ឋរចនាសម្ព័ន្ធ​សម្រាប់​ធ្វើ​ដំណើរ​វិញ​។ នាឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ការប្រើ​យុទ្ធសាស្ត្រ យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​។ មានន័យថា យកលុយ​ចំណូល​ពី​ការវិនិយោគ​ក្នុង​រាជធានី មក​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​វិញ​។ ជាមួយ​គ្នា​នេះ លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​ ៣​ ខ្សែ​ទៀតផង​ដែរ គឺ​ស្ពាន​ឆ្លង​ពី​ផ្សារ​ចាស់​ទៅ​ស្វាយជ្រុំ​ (​បែងចែក​ជា​ ២​ កំណាត់​)​។ ស្ពាន​ឆ្លង​ពី​ក្ដីតាកុយ​ឆ្ពោះទៅ​អរិយក្សត្រ និង​ស្ពាន​ឆ្លង​ពី​ចាក់អង្រែ​ទៅ​ព្រែកប្រា ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ខណៈ​គម្រោង​ខ្លះ​កំពុង​សិក្សា​ទីតាំង​សាងសង់ និង​គម្រោង​ខ្លះទៀត​កំពុង​ចរចា​ជាមួយ​ដៃគូ​។ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត រាជរដ្ឋាភិបាល​បាន​ស្តារ​នូវ​សមិទ្ធផល​នានា​ពាសពេញ​ផ្ទៃ​ប្រទេស ដោយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ​លើ​គ្រប់​វិស័យ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​ និង​កិត្យានុភាព​ជាតិ​។ លោក​អភិបាល​រាជធានី​បាន​លើកឡើង​ថា​៖ «​សម្រាប់​រាជធានី​ភ្នំពេញ សម្តេច​តេជោ​តែងតែ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអភិវឌ្ឍ​រូបវន្ត​ដឹក​ជញ្ជូន ដើម្បី​ជំរុញ​ការស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​នានា​ក្នុង​ទីក្រុង​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប ដូច​បណ្តា​ទីក្រុង​ជិតខាង​ក្នុង​តំបន់​ផងដែរ​»​។ បើ​យោងតាម​ការបញ្ជាក់​ពី​លោក ឃួង ស្រេង រហូត​មក​ទល់​ពេលបច្ចុប្បន្ន រាជធានី​ភ្នំពេញ​បាន​ចំណាយ​លើ​ការសាងសង់​ទាំង​ស្ពាន​ឆ្លងទន្លេ និង​ស្ពាន​អាកាស សរុប​ថវិកា​ជាង​ ២២៦​ លាន​ដុល្លារ​អាមេរិក​ហើយ​។ ដោយឡែក នា​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​នេះដែរ លោក​ ហ៊ុន សែន ក៏បាន​ដាក់បទបញ្ជា និង​រំឭក​ទៅដល់​អភិបាលខេត្ត​-​ក្រុង ព្រមទាំង​អភិបាលរង​ទាំងអស់ ជាពិសេស​ផ្នែក​សាធារណការ និង​ដឹកជញ្ជូន​ត្រូវ​មើលផ្លូវ​។លោក ហ៊ុន សែន បាន​ថ្លែង​​ថា​៖ «​ប៉ុន្មាន​ថ្ងៃមុន ខ្ញុំ​បាន​ដក​ចៅហ្វាយក្រុង​តាខ្មៅ ដោយសារ​មិន​មើលផ្លូវ ហើយ​ខ្ញុំ​ចាំមើល​ចៅហ្វាយខេត្ត​មួយណា ដែល​នឹង​ធ្វើឱ្យ​ព្រែកហូរ​ត្រូវ​បាន​ចាក់​បេតុង​ឱ្យ​បាន​ច្រើនជាង​នេះ​។ ស៊ី​ចៅហ្វាយ​ខេត្ត​ច្រើន តែ​មិនមាន​ចៅហ្វាយ​ខេត្ត​ណាមួយ​ធ្វើ​កន្លែង​ហ្នឹង​ឱ្យបាន​ល្អ​»​។ លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា ការណ៍​ដែល​លោក​បញ្ជា​ឱ្យមើល​ផ្លូវ​នេះ គឺ​មិន​សំដៅ​តែ​លើ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ទេ គឺ​គ្រប់​រាជធានី​-​ខេត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវតែ​មើលផ្លូវ​ដែល​ខូច​។ លោក​បាន​បញ្ជាក់ថា​៖ «​ផ្លូវ​កាន់តែ​ច្រើន តម្រូវ​ការជួសជុល​កាន់តែច្រើន ហើយ​ផ្លូវ​កាន់តែ​វែង តម្រូវការ​ជួសជុល​ក៏កាន់តែ​ច្រើន​ដែរ​។ ដូចនេះ​ត្រូវតែ​មាន​ការទទួល​ខុសត្រូវ​លើ​ការថែទាំ​វា ដើម្បី​ឱ្យ​ផ្លូវ​ស្អាត ហើយ​អ្វីដែល​សំខាន់​ជាងនេះ​ទៅទៀត គឺ​ហាមឃាត់ និង​ដាក់វិន័យ​ចំពោះ​អ្នក​ដែល​ដឹក​លើស​ទម្ងន់ រួម​នឹង​អ្នក​ដែល​បើកបរ​ហួស​ល្បឿន​កំណត់​ផងដែរ​»​។ គួរ​បញ្ជាក់ដែរថា ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​ ៦ ដែល​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់ ក្នុងនោះ​មាន​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស ៧ ​មករា​ (​ពេទ្យ​លោកសង្ឃ​) ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹងមានជ័យ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ ៥ មករា​ (​តិចណូ​) ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែនសុខ​ (​ផ្សារ​ដី​ហុយ​) ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ហើយ​ទី​ ៧ គឺ​ស្ពានអាកាស​ឫស្សីកែវ ដែល​កំពុង​ដំណើរការ​សាងសង់​៕
បើកការដ្ឋានសាងសង់ស្ពានអាកាស សម្តេចតេជោ ហ៊ុន សែន វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[oknha​ news] - រថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង ត្រូវបានលើកលែងកម្រៃសេវា
[Fresh News] - បើកបរមិនត្រូវល្មើសល្បឿនកំណត់ ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែធ្នូម្សិលមិញ
សារលិខិតជូនពរ គោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
[ក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)] - មិនចាំបាច់បង់ប្រាក់៖រថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់​​​ដែល​ធ្វើដំណើរ​​តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
[Nokor Wat News] - ដំណឹងល្អ ! ក្រុមហ៊ុនផ្លូវល្បឿនលឿន សម្រេចមិនយកកម្រៃសេវា ចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ទៅឧបត្ថម្ភតាមតំបន់ភៀសសឹក
[AKP] - ក្រសួងសាធារណការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
[វិទ្យុជាតិកម្ពុជា] - សេចក្តីជូនដំណឹង ស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90