• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត កំពុង​ឆ្ពោះទៅមុខ

2022-03-01 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្តធ្វើ​ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត​នៃ​ខេត្តស្វាយរៀង ដើម្បី​ជំរុញ​ការតភ្ជាប់​ជាមួយ​ប្រទេសជិតខាង​ក្នុងន័យ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​បណ្តា​ខេត្ត​តាម​ព្រំដែន ជាពិសេស​ការនាំចេញ​កាន់តែច្រើន​បន្ថែមទៀត​។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លើក​មក​ពិភាក្សា​បន្ត​ជាមួយនឹង​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដើម្បី​ពិភាក្សា​លើ​របាយការណ៍​ស្តីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត ដោយ​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទៅលើ​របាយការណ៍​សិក្សា​។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​មកពី​ក្រសួង​-​ស្ថាប័ន​ទាំងអស់​ផ្តល់​មតិយោបល់ និង​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​បញ្ហា​បច្ចេកទេស ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះ​ក្នុង​របាយការណ៍​នេះ​។ ក្រសួង​សាធារណការ​បង្ហាញថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង ដែលមាន​ប្រវែង​សរុប​ប្រហែល ១៣៥ ​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា ៤ ​គន្លង តួ​ផ្លូវ​មាន​ទទឹង ២៥,៥​ ម៉ែត្រ​។ ផ្លូវ​នេះ​នឹង​ចេញពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​ ៣ កាត់​តាម​ខេត្តកណ្តាល ខេត្ត​ព្រៃវែង និង​ខេត្តស្វាយរៀង​ឆ្ពោះទៅ​ក្រុង​បាវិត​ព្រំដែន​កម្ពុជា-​វៀតណាម​។ លោក រស់ ផារិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នឹង​ជួយ​ជំរុញ​សក្តានុពល​របស់​ខេត្ត​បន្ថែមទៀត ជាពិសេស​សម្រួល​ដល់​ការដឹកជញ្ជូន​ដ៏មមាញឹក​ទៅកាន់​ច្រកព្រំដែន​បាវិត​។ លោក​បាន​បន្ថែមថា កាលពីមុន​ផ្លូវ​មាន​សភាព​តូច​ដែល​ធ្វើឱ្យ​ការចរាចរ ដឹកជញ្ជូន​កម្មករ ក៏ដូចជា​កុងតឺន័រ​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​មានការ​កកស្ទះ ប៉ុន្តែ​ក្រោយពេល​ក្រសួង​សាធារណការ​បានរៀបចំ​ឱ្យមាន​ផ្លូវ​វាង​សម្រាប់​រថយន្ត​ដឹកទំនិញ​ធំៗ និង​បាន​ពង្រីក​ផ្លូវ​បន្ថែម​មក បញ្ហា​ទាំងអស់នេះ​ត្រូវបាន​កាត់បន្ថយ​បាន​ច្រើន​។ លោក​បញ្ជាក់ថា​៖ «​ប៉ុន្មាន​ឆ្នាំមុន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ផ្លូវ​មក​ច្រក​បាវិត​នេះ​មានការ​កកស្ទះ​ខ្លាំងណាស់ ព្រោះ​តំបន់​នេះ​ជា​ទីប្រជុំជន​មាន​ទាំង​រោងចក្រ​ច្រើន ហើយ​ការដឹកជញ្ជូន​ទំនិញ​ចម្រុះ​ក៏មាន​ច្រើន​ដែរ​។ ប៉ុន្តែ​ចាប់តាំងពី​មាន​ជំងឺ​កូវីដ​ ១៩ ​មក ការដឹកជញ្ជូន​មិនសូវ​មមាញឹក​ដូច​មុន​ទេ ហើយ​ក្រសួង​ពង្រីក​ផ្លូវ​ថែមទៀត ទើប​សព្វថ្ងៃ ផ្លូវ​នេះ​លែង​សូវ​មាន​បញ្ហា​»​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​រំពឹងថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹងត្រូវ​អនុវត្ត​ក្នុងពេល​ឆាប់ៗ ដើម្បី​បង្កើន​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត​ផង និង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ផងដែរ​។ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​និយាយថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​ដឹកជញ្ជូន ខណៈ​ផ្លូវ​ល្បឿន​លឿន​កាន់តែ​ច្រើន នឹង​ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​កម្ពុជា​បន្ថែម​ទៀត​។ លោក​បាន​បន្ថែមថា វិស័យ​ឯកជន​ផ្នែក​ដឹកជញ្ជូន​បាន​អបអរសាទរ​តាំងពី​ការប្រកាស​គម្រោង​នេះ​ដំបូង​ដោយ​រំពឹងថា គម្រោង​នេះ​នឹង​អាច​ប្រកាស​បើក​ការដ្ឋាន​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​ក្រសួង​សាធារណការ​បាន​សិក្សា​ស៊ីជម្រៅ​ជាមួយ​អង្គការ JICA​។ លោក​លើកឡើងថា​៖ «​យើង​មាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​មួយ​ហើយ​ដែល​សង់​ជិត​រួចរាល់ បើ​បាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​មួយទៀត​កាន់តែ​ងាយស្រួល​ហើយ ព្រោះ​កន្លងទៅ​ការដឹកជញ្ជូន​ទំនិញ​ទៅ​ព្រំដែន​កម្ពុជា​-​វៀតណាម មានតែ​តាមផ្លូវ​ជាតិ​លេខ​ ១ មួយ​ទេ​»​។ បើ​យោងតាម​របាយការណ៍​សិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ​(JICA)​ ផ្លូវ​ល្បឿន​លឿន​នេះ​ជា​ប្រភេទ​ផ្លូវ​លើ​អាកាស​ (Viaduct) ប្រវែង​ប្រហែល ១២ ​គីឡូម៉ែត្រ មាន​លូ​ប្រអប់ (Box Culvert) ប្រវែង​ប្រហែល ២៨,៤ ​គីឡូម៉ែត្រ និង​ជា​ប្រភេទ ផ្លូវ​លើកកម្ពស់​ (Embankment) ប្រវែង​ប្រហែល ៨៥,៨ ​គីឡូម៉ែត្រ​។ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត មាន​ផ្លូវ​បំបែក​ប្តូរ​ទិស ចំនួន ៧ ​កន្លែង​, កន្លែង​ឈប់សម្រាក ៦ ​កន្លែង និង​ច្រកទ្វារ ព្រំដែន​ថ្មី​ចំនួន ១ ​ផងដែរ​៕
ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

ប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការបញ្ចប់មុខតំណែង ភារកិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រី ប្រចាំការនៅស្ថានីយជញ្ជីងអចល័តថ្នល់កែង ខេត្តកំពង់ចាមៗ
[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
[Fresh News] - សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត ! ស្លាប់២នាក់ និងរបួស៣៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៤ ខែមិថុនាម្សិលមិញ
អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារកម្ម
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90