• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Post khmer] - ប្រជាពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​ទទួល​ការអប់រំ​ពី​ការចូលរួម​ថែរក្សា​ប្រព័ន្ធ​លូ

2021-12-28 ទៅកាន់ទំព័រចុះផ្សាយក្នុង Post khmer
ព្រះសីហនុៈ មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុងព្រះសីហនុ និង​អង្គការសហប្រជាជាតិ​សម្រាប់​លំនៅឋាន​មនុស្សជាតិ (UN-Habitat) បាន​អប់រំ​ប្រជាពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​នៅក្នុង​ខេត្ត​នេះ ឱ្យ​យល់ដឹង​ពី​ការចូលរួម​ថែរក្សា បណ្ដាញ​លូ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ សុខុមាលភាព មាន​អនាម័យ​ស្អាត និង​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។ យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែធ្នូ ថា​៖ «​តាមរយៈ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ឱ្យមាន​ការយល់ដឹង​ជា​សាធារណៈ​អំពី​បណ្តាញ​លូ និង​ទឹក​កខ្វក់ ក្នុង​ក្រុងព្រះសីហនុ​នាពេលនេះ ជា​មធ្យោបាយ​មួយ​ដ៏ល្អ​ក្នុង​ការជំរុញ​ឱ្យ​មាន​ការចូលរួម​ខ្ពស់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការប្រើប្រាស់ និង​ថែរក្សា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​សាងសង់​រួច​ប្រកបដោយ ប្រសិទ្ធភាព និង​និរន្តរភាព​»​។ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ បាន​លើកឡើងថា សកម្មភាព​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​បែប​នេះ​ធ្វើឡើង​ក្រោយពី​បញ្ហា​ទឹក​កខ្វក់​ដែល​បង្ក​ពី​សកម្មភាព​ផ្សេងៗ​បាន​ហូរ​ចូលទៅក្នុង​តំបន់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន សោភណភាព ជីវចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី និង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចជាតិ ខណៈពេល​ដែល​សង្គម​ជាតិ​មាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​សម្ទុះ​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ លោក​បាន​បន្តថា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​ជា​ចម្បង ហេតុដូចនេះ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាច្រើន ពិសេស​បណ្តាញ​លូទឹក​ភ្លៀង បណ្តាញ​លូទឹក​កខ្វក់ ស្ថានីយ​ប្រព្រឹតិ្តកម្ម​ទឹក​កខ្វក់ ទីលាន​ចាក់​សំណល់​ភក់ ត្រូវបាន​សាងសង់ និង​កំពុង​សាងសង់​នៅតាម​បណ្តា​រាជធានី និង​ក្រុង​សំខាន់ៗ រួមទាំង​ក្រុងព្រះសីហនុ​ផងដែរ​។ លោក​ថ្លែងថា ដើម្បីឱ្យ​សមិទ្ធផល​អាច​ប្រើប្រាស់​បានយូរ​អង្វែង សូម​ឱ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ទៅជា​ទីក្រុង​ឆ្នេរសមុទ្រ​កម្ពុជា​ដ៏ស្រស់ស្អាត មាន​សោភណភាព អនាម័យ​ស្អាត បរិស្ថាន​ល្អ និង​គួរឱ្យ​ចង់​រស់នៅ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តាមរយ:​ការលើកកម្ពស់​អនាម័យ​ស្អាត និង​សុខភាព​សាធារណៈ ធ្វើឱ្យ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​​កាន់តែ​ប្រសើរឡើង​។ លោក វង្ស ពិសិដ្ឋ ថ្លែងថា​៖ «​ការចូលរួម​ផ្តើមចេញពី​យើង​ទាំងអស់​គ្នា ជា​ប្រជាពលរដ្ឋ ដើម្បី​ផ្ទះ​យើង​ស្អាត ភូមិ​យើង​ស្អាត សង្កាត់​យើង​ស្អាត ទីក្រុង​យើង​ស្អាត និង​សុខភាព​យើង​ល្អ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​ថែរក្សា​បណ្តាញ​លូ និង​គាំទ្រ​ប្រតិបត្តិការ​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​ប្រទេស​»​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​នេះ​ជា​លក្ខណៈ​ផ្ទៃក្នុង ក្រោម​កិច្ចសហការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ខណៈ​ច្បាប់​នេះ​អាច​នឹងចូលរួម​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ដែល​កំពុង​ក្លាយជា​ហានិភ័យ និង​បង្ក​ភាពស្មុគស្មាញ​ដល់​សុខភាព​សាធារណៈ​ក្នុងពេល​អនាគត​។ នេះ​បើ​តាម​ការអះអាង​របស់​ក្រសួង​នាពេល​កន្លងមក​។ លោក នាម កូពី អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​លើកឡើង​ថា ជាក់ស្តែង​បញ្ហា​អ្វី​ក៏ដោយ​បើទោះជា​មាន​ច្បាប់ ឬ​មិនមាន​ច្បាប់​ហើយក៏​ត្រូវការ​ការអប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​។ លោក​ កូពី បាន​អះអាង​យ៉ាងដូច្នេះ​ថា បញ្ហា​ទាំងនេះ​គឺ​ពិតជា​ត្រូវការ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការថែរក្សា​បណ្តាញ​លូ និង​ការគាំទ្រ​ប្រតិបត្តិការ​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​មាន​ដំណើរការ​ល្អ​។ លោក​បាន​បញ្ជាក់ថា​៖ «​អ្វី​ក៏ដោយ​ក៏ត្រូវ​ចាប់ផ្តើម​ពី​ការអប់រំ​ដែរ​ក្នុង​នាម​ក្រសួង​បើទោះជា​គាត់ ធ្វើ​ច្បាប់​យ៉ាងម៉េច​ក៏ដោយ ក៏ត្រូវ​ការអប់រំ​ប្រជាពលរដ្ឋ​ជា​ជំហាន​ដំបូង​។ នៅពេល​ពួកគាត់​មាន​ការយល់ដឹង​បាន​ច្បាស់ មាន​ប្រសិទ្ធភាព ព្រោះ​បើ​ប្រជាពលរដ្ឋ​មិនមាន​ការយល់ដឹង​ទេនោះ ច្បាប់​ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ​»​។ ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​បណ្តាញ​លូ និង​ទឹក​កខ្វក់​នេះ លោក កូពី ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មិនថាតែ​ក្រសួង​សាធារណការ​នោះទេ គឺ​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​ឱ្យបាន​ទូលំទូលាយ អំពី​ចំណេះដឹង​និង​ចូលរួម​ថែរក្សា​បណ្តាញ​លូ និង​ការគាំទ្រ​ប្រតិបត្តិការ​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ទាំងអស់​គ្នា​៕
ឯឧ វង្ស ពិសិដ្ឋ ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
វគ្គបណ្ដុះបណ្ដាលស្ដីពី “International Cooperation Programs for Cambodia Grand Canal and Operation and Talent Transport Infrastructure Development”(2nd Batch)
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសក ម៉ី ភុន ត្រូវជាលោកឪពុក របស់ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តមណ្ឌលគិរី ប៉ៃលិន កោះកុង ត្បូងឃ្មុំ (ពីថ្ងៃទី៨ - ១២ ធ្នូ ២០២៥)
អបអរសាទរ ទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ អ្នកនិពន្ធ គឺជាទូតសុឆន្ទៈ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅ បន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទិដ្ឋភាពទំនប់អូរណំ ស្ថិតនៅភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាជំរុំនេសាទ ព្រមទាំងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ពិសេសនារដូវវស្សា។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90