• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Nokor Wat News] - កីឡាករ ឌឿន រ៉ាត់ធីឌុន និងកីឡាការិនី ឃឺន ចន្ទចរិយ៉ា ឈ្នះជើងឯកហែលទឹកទីឆ្ងាយ ៥០០០ម៉ែត្រ-៣០០០ម៉ែត្រ

2021-11-08 ទៅកាន់ទំព័រចុះផ្សាយក្នុង Nokor Wat News
ភ្នំពេញ៖ តាមរយៈផេកការ ( Cambodia SEA GAMES 2023) CAMSOC និងប្រភពរូបភាពផ្តល់ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SS_LIVE_IN_PEACE នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា, ការប្រកួតកីឡាហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើស ជើឯកប្រចាំឆ្នាំ២០២១ នៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ចប់ជាមួយនឹងលទ្ធផលល្អប្រសើរ ដោយកីឡាករ ឌឿន រ៉ាត់ធីឌុន ឈ្នះជើងឯកវិញ្ញាសា ៥០០០ម៉ែត្រ ខណៈកីឡាការិនី ឃឺន ចន្ទចរិយ៉ា គ្រងជើងឯកវិញ្ញាសា ៣០០០ម៉ែត្រ។ ជ័យលាភីលើវិញ្ញាសាហែលទីឆ្ងាយផ្នែកបុរស ៥០០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ ឌឿន រ៉ាត់ធីឌុន ធ្វើសម្រេចក្នុងថិរៈវេលា ១:១០:០៣.៣០, លេខ២ ហែម ប៉ុច ថិរៈវវេលា ១:១០:០៣.៦៧ និងលេខ៣ បានទៅលើកីឡាករ ទួន ទិត្យសត្យា។ វិញ្ញាសាហែលទីឆ្ងាយ ៣០០០ម៉ែត្រ នារី លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា ធ្វើសម្រេចក្នុងថិរៈវេលា ៤៥:០៨.៩៦, លេខ២ កាំង មុយនីន និងលេខ៣ សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម៣ទៅ៤វិនាទីប៉ណ្ណោះ។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា នេះជាការប្រកួតសម្រាប់តែក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដែលកំពុងហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ តែប៉ុណ្ណោះ។ គោលបំណងនៃការរៀបចំការប្រកួតហែលទឹកទីឆ្ងាយនេះ គឺដើម្បីបំផុសចលនាកីឡាហែលទឹកនៅកម្ពុជាឲ្យកាន់តែមានភាពផុសផុលឡើងបន្ថែមទៀត ដែលវិញ្ញាសានេះធ្លាប់ត្រូវបានរៀបចំការប្រកួតជាច្រើនឆ្នាំកាលពីអំឡុង ឆ្នាំ១៩៩៣-១៩៩៩ ពីត្រើយម្ខាងជ្រោយចង្វារមកវេទិកាមុខព្រះបរមរាជរាំង ចំនួន៣វិញ្ញាសា មាន ៨០០ម៉ែត្រ ១៦០០ម៉ែត្រ (២បក) និង៣២០០ម៉ែត្រ (៤បក) នៅក្នុងអំឡុងពេលរៀបចំនេះក៏មានការប្រឹងប្រែងរៀបចំអភិវឌ្ឍន៍ពីលោកព្រឹទ្ធាចារ្យ ហែម ថុន (បានទទួលមរណៈភាព កាលពីឆ្នាំ២០១៥) ហើយពេលនោះអតីតកីឡាករ ហែម គីរី ក៏ជាជាជ័យលាភីលេខ១រៀងរាល់ឆ្នាំផងដែរ។ វិញ្ញាសាហែលទីឆ្ងាយនេះក៏ធ្លាប់បានដាក់ឲ្យប្រកួតប្រជែងនៅក្នុងពិធីបុណ្យទន្លេ និងបុណ្យសមុទ្រ កន្លងទៅផងដែរ។ អគ្គលេខាធិការរូបនេះបន្ថែមថា នៅឆ្នាំ២០២១នេះ សហព័ន្ធបានរៀបចំបំផុសវិញ្ញាសានេះឡើងវិញ តាមរយៈការរៀបចំនៅក្នុងអាងហែលទឹក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយមិនទាន់អាចរៀបចំនៅតាមទន្លេ បឹង និងសមុទ្រនៅឡើយ។ ជាមួយគ្នានេះដែរ លោក ហែម គីរី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបច្ចេកទេសរបស់កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដោយក្រុមជម្រើសជាតិមានសិទ្ធផលល្អប្រសើរជាងពេលមុនៗ។ វិញ្ញាសាហែលទីឆ្ងាយនេះមិនកំណត់ថាត្រូវតែហែលរបៀបសេរីនោះទេ ប៉ុន្តែរបៀបហែលសេរីនេះងាយស្រួលជាងគេ និងបានលឿនជាងរបៀបហែលផ្សេងៗ។ លោក ហែម គីរី សង្កត់ធ្ងន់ថា ចំពោះជ័យលាភីមេដាយមាស កីឡាការិនី ឃឺន ចន្ទចរិយ៉ា គឺជាកីឡាការិនីវ័យក្មេងបំផុត ដែលទើបមានអាយុ១២ឆ្នាំប៉ុណ្ណោះនាពេលបច្ចុប្បន្ន ហើយជាការកត់សម្គាល់គឺគាត់តែងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា ដោយអាចយកឈ្នះកីឡាការិនីផ្សេងៗទៀត ក្នុងប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះ។ ជារួមលោកអគ្គលេខាធិការពិតជារីករាយ ដែលលោកសង្កេតឃើញថា គ្រប់កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់មានសិទ្ធផលកើនឡើងគួរឲ្យកត់សម្គាល់ ដោយកីឡាករ កីឡាការិនីបានបង្ហាញថាមពលកម្លាំងហែលមិនថយថយនោះទេ ហើយអាចបង្កើនល្បឿននៅជិតដល់ទី ដើម្បីប្រជែងជ័យលាភី។ អ្វីដែលលោកបានបង្ហាញជាក្តីមោទនភាព គឺថាអ្នកចូលរួមប្រកួតទាំងអស់មិនបោះបង់ការប្រកួតនោះទេ ដោយប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបង្កើនសិទ្ធផលរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ លោកដាក់ក្តីសង្ឃឹមថា ជាមួយនឹងការខិតខំនេះ លោកជឿជាក់ថា កីឡាករ កីឡាការិនិនឹងបន្តបង្កើនគុណភាពច្ចេកទេស ដោយអាចស្វែងរកមេដាយពីលើឆាកអន្តរជាតិបាន ជាពិសេសគឺគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពីព្រោះថា កីឡាករ កីឡាការិនីជម្រើសជាតិនៅវ័យក្មេងៗ ដែលជាក្តីសង្ឃឹមខ្ពស់ នៃដំណើរការអភិវឌ្ឍបន្តទៅមុខទៀត។ ជាមួយនឹងលទ្ធផលបែបនេះ លោកអគ្គលេខាធិការក៏សម្តែងនូវការដឹងគុណចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ CAMSOC ជាពិសេសគឺលោកទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដែលខិតខំជំរុញការអភិវឌ្ឍវិស័យកីឡាហែលទឹកជាបន្តបន្ទាប់ និងបន្តគោលដៅឆ្ពោះទៅថ្ងៃអនាគតផងដែរ៕
អាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
មកស្វែងយល់ពីជំនាញមួយដែលកំពុងមានសក្ដានុពល ហើយចង់ដឹងថាតើជំនាញនោះស័ក្តិសមជាមួយចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់អ្នកដែរ ឬទេ?
សកម្មភាពការងារថ្ងៃទី៣ - ៤ កញ្ញា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ការចុះពិនិត្យវឌ្ឍនភាពការងារ (2nd joint Monitoring Meeting) នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
[CNC] - មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ អំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាការព្រួយបារម្ភ
::: តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ ពលរដ្ឋខ្មែរតម្រូវឱ្យមានឯកសារអ្វីខ្លះ?
[DAP] - គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ២៣%ហើយ
[Bayon Radio] - ផ្លូវលំក្រាលគ្រួសក្រហម៣ខ្សែ និងលូប្រអប់ធំៗក្នុងស្រុកសាមគ្គីមានជ័យ ផ្តល់អត្ថប្រយោជន៍ច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90