• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - សូមប្រយ័ត្នអ្នកចូលចិត្តបើកលឿន! អាជ្ញាធរចាប់ផ្តើមដំឡើង កាមេរាចាប់ល្បឿនស្វ័យប្រវត្តិ លើផ្លូវជាតិលេខ៣ហើយ

2021-11-02 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
ភ្នំពេញ)៖ អាជ្ញាធរបានចាប់ផ្តើមដំឡើងកាមេរាចាប់ល្បឿនស្វ័យប្រវត្តិនៅលើផ្លូវជាតិលេខ៣ហើយ ដើម្បីទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ ដែលជាដើមចមចម្បងមួយនៃការបង្កគ្រោះថ្នាក់ចរាចរ និងឆក់យកជីវិតប្រជាពលរដ្ឋស្ទើររៀងរាល់ថ្ងៃនោះ។ កំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត ប្រវែងជិត ១៣៥គីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ស្ទើរតែទាំងស្រុងហើយមកដល់ពេលបច្ចុប្បន្ននេះ បន្ទាប់ពីចំណាយពេលសាងសង់រយៈពេលប្រមាណជា ៤ឆ្នាំ។ កំណាត់ផ្លូវនេះ ត្រូវបានលើកកម្ពស់ជាផ្លូវបេតុងកៅស៊ូ (AC)។ កំណាត់ផ្លូវនេះ ពីចោមចៅ រាជធានីភ្នំពេញ ទៅដល់បែកគុស ខេត្តតាកែវ ត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ជាង ២៤ម៉ែត្រ ចែកចេញជា ៤គន្លង ដោយឡែកពីបែកគុស ទៅក្រុងកំពត ត្រូវបានពង្រីកទទឹងតួផ្លូវ ដល់ ១២ម៉ែត្រ ចែកជា ២គន្លង។ បច្ចុប្បន្នកំណាត់ផ្លូវនេះ កំពុងក្លាយទៅជាផ្លូវដែលមានការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញ និងបណ្តាខេត្តមាត់សមុទ្រនៅភាគនិរតី ក៏ដូចជាការធ្វើដំណើរទៅកាន់ខេត្តតាកែវ និងកំពង់ស្ពឺផងដែរ។ កំណាត់ផ្លូវជាតិលេខ៣នេះ ជាកំណាត់ផ្លូវជាតិលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំបំពាក់កាមេរាចាប់ល្បឿនរថយន្តដោយស្វ័យប្រវត្តិ។ យោងតាមប្រភពព័ត៌មានកាមេរាចាប់ល្បឿនស្វ័យប្រវត្តិនេះ នឹងបំពាក់នៅលើទីតាំងចំនួន១០ មាននៅគីឡូមែត្រលេខ១៨, លេខ៣៣, លេខ៤៣, លេខ៧៤, លេខ៨៦, លេខ១០២, លេខ ១០៩, លេខ ១៣៤, លេខ១៥១ និងលេខ ១៦១។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ថា ការបំពាក់កាមេរាកំណត់ល្បឿនកំណត់នេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកបានបន្ថែមថា កាតបង្កើតឱ្យមានយន្តការស្វ័យប្រវត្តិសម្រាប់ការត្រួតពិនិត្យតាមដានល្បឿនបើកបររបស់អ្នកប្រើប្រាស់យានជំនិះលើផ្លូវសាធារណៈនេះ ដើម្បីអនុវត្តការអប់រំ និងផាកពិន័យតាមអនុក្រឹត្យ និងច្បាប់កំណត់ ដោយយករបាយការណ៍ពីក្នុងប្រព័ន្ធជាមូលដ្ឋាន។ នេះក៏ជាយន្តការកាត់បន្ថយការប្រើប្រាស់កម្លាំងនគរបាលច្រើន មកប្រើក្នុងកម្រិតតិចតែប្រសិទ្ធភាពខ្ពស់ តាមអនុសាសន៍របស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ របាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរ តែងបានបង្ហាញថា ការបើកបរលើសល្បឿនកំណត់ គឺជាបុព្វហេតុចម្បងមួយនាំឱ្យមានគ្រោះថ្នាក់ចរាចរ និងផ្តាច់ផ្តិលជីវិតអ្នកដំណើរលើដងវិថី។ ជាក់ស្តែងរយៈពេល ៩ខែ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរផ្លូវគោក ១,៨៨៨លើក គ្រោះថ្នាក់បណ្តាលមកពីការបើកបរលើសល្បឿនកំណត់មានរហូតដល់ទៅ ៣៦% និងបណ្តាលឱ្យអ្នកដំណើរស្លាប់ ៤៥៧នាក់ ព្រោះតែការបើកលើសល្បឿននេះ។ បើតាមលោក ហ៊ាង សុទ្ធាយុត្តិ គោលបំណងនៃការដាក់កាមេរាចាប់ល្បឿនកំណត់នេះ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ៣នេះតែម្តង។ អ្នកនាំពាក្យដែលមានចំណេះដឹងខ្ពស់លើប្រព័ន្ធបច្ចេកវិទ្យានៅក្រសួងសាធារណការរូបនេះ បានបញ្ជាក់នូវគោលបំណងបំពាក់កាមេរាចាប់ល្បឿនយ៉ាងដូច្នេះថា «គោលបំណងបំពាក់ឧបករណ៍ចាប់ល្បឿនស្វ័យប្រវត្តិ គឺដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងធ្វើឱ្យជាតិខាងបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងសម្លាប់អាយុជីវិតប្រជាពលរដ្ឋប្រមាណ ៥នាក់ក្នុងមួយថ្ងៃ»។ លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា កាមេរាចាប់ល្បឿនរថយន្តដោយស្វ័យប្រវត្តិនេះ បានដំឡើងជិតរួចរាល់ហើយ ហើយអាចនឹងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ។ បើតាមអ្នកនាំពាក្យវ័យក្មេង ដែលមានភាពរួសរាយរាក់ទាក់ជាមួយអ្នកព័ត៌មានរូបនេះ បានឱ្យដឹងដែរថា កាមេរាចាប់ល្បឿនស្វ័យប្រវត្តិនេះ គឺអាចចាប់ល្បឿនរថយន្ត និងទិន្នន័យនានារបស់រថយន្តនោះ បន្ទាប់មកបញ្ជូនព័ត៌មាន និងទិន្នន័យទៅកាន់មជ្ឈមណ្ឌលបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិតែម្តង។ តាមព័ត៌មាន និងទិន្នន័យនេះ គឺអាចឱ្យកម្លាំងនគរបាលចរាចរណ៍ផាកពិន័យម្ចាស់យានយន្តដែលបើកបរល្មើសល្បឿនកំណត់នេះ។ ដោយឡែកសម្រាប់ល្បឿននៃការបើកបរវិញ គឺអនុលោមតាមច្បាប់ និងអនុក្រិត្យស្តីពីការធ្វើចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសម្រាប់ទីប្រជុំជន គឺអាចបើកបរបានទាបបំផុតក្នុងល្បឿនប្រមាណ ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចខ្ពស់បំផុត ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្រៅទីប្រជុំជន សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដឹកដំណើរ។ អនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ឆ្នាំ២០២០ បានចែងថា អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ៦ម៉ឺនរៀល និង ១០ម៉ឺនរៀល សម្រាប់បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់អ្នកបើកបរយានយន្តធុនស្រាល ត្រូវពិន័យ ១២ម៉ឺនរៀល និងយានយន្តធុនធ្ងន់ ត្រូវពិន័យ ២២ម៉ឺន ៥ពាន់រៀល ចំពោះការបើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង នឹងត្រូវពិន័យប្រមាណ ១៥ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៣០ម៉ឺនរៀល សម្រាប់រថយន្តធុនធ្ងន់។ ដោយឡែកបើបើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ១៨ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល ហើយ ៣៧ម៉ឺន ៥ពាន់រៀល សម្រាប់រថយន្តធុនធ្ងន់៕
ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣ កាមេរ៉ា ចាប់រថយន្ត បើកលើសល្បឿនកំណត់

ព័ត៌មានសំខាន់ៗ

ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ផ្លូវមានចរាចរពីរទិស
ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង) និងស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង),ស្ពានខ្ពស់ជាងគេ ,ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
[Phnom Penh Post] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
[People Channel] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភាម្សិលមិញ
[kampucheathmey Daily] - ទិដ្ឋភាពផ្លូវអន្ទង់អាំង ភ្នំ១៥០០ នៅផ្លូវជាតិលេខ ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដ៏សែនមនោរម្យ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90