• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[VOD] - លោក ហ៊ុន​ សែន បញ្ជាឱ្យ​ប្រគល់យានយន្តដឹកលើសទម្ងន់ជាង២០០គ្រឿងទៅម្ចាស់វិញ ក្រោមលក្ខ​ខណ្ឌ​ពិ​ន័យតាមច្បាប់

2021-09-30 ទៅកាន់ទំព័រចុះផ្សាយក្នុង VOD
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅ​ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យប្រគល់យានយន្តដឹកជញ្ជូនលើសទម្ងន់​ជាង២០០គ្រឿងទៅម្ចាស់ដើមវិញមុនកាលកំណត់ តែភ្ជាប់លក្ខខណ្ឌដោយតម្រូវឱ្យម្ចាស់​បង់ប្រាក់ពិន័យជាមុនសិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី៣០ ​ខែកញ្ញានេះដោយបញ្ជាទៅក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគល់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន២២៩គ្រឿង ដែលក្រសួងបានឃាត់ទុករយៈពេលមួយឆ្នាំនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការនិងដឹកជញ្ជូន តាមបណ្តារាជធានី-ខេត្តមួយចំនួន ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនលើសទម្ងន់ ឱ្យបានមុនកាលកំណត់។ ប៉ុន្តែលោកបញ្ជាក់ថា យានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតប្រគល់រថយន្តជាក្រោយ។ ​ លោក ហ៊ុន សែន សរសេរសារដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តទាំង២២៩គ្រឿងខាងលើ ជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការដោះលែង»។ បន្ថែមពីនេះ លោក ហ៊ុន សែន អះអាងថា ដើមចមដែល​លោកអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តទាំងនោះ ដោយសារតែស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល។ លើសពីនេះ រាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត ជាដើម។ យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយត្រូវគោរពនិងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ បើមិនគោរពតាមច្បាប់ទេ ល្មើសលើកទី២ មិនមានការលើកលែងម្តងទៀតនោះឡើយ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រសួងទើបតែទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំ ដូច្នេះស្ថាប័នជំនាញនឹងអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ។ លោកមានប្រសាសន៍ថា៖ «យើងកំពុងតែត្រៀមលក្ខណៈហើយ ដើម្បីធ្វើការអនុវត្ត ព្រោះសម្ដេចលោកមានប្រសាសន៍នៅក្នុងហ្នឹង គឺអនុវត្តនៅក្រោមមានលក្ខខណ្ឌ។ នេះជាខ្លឹមសាររបស់សម្ដេច គឺថាត្រូវតែអនុវត្តទៅតាមនីតិវិធី។ ហើយបើមិនទាន់បង់លុយផាកពិន័យ គឺមិនអាចយកទៅវិញបានទេ»។ លោកបន្ថែមថា ចំពោះការវិនិច្ឆយលើការលើសទម្ងន់កម្រិតកំណត់របស់យានយន្ត សមត្ថកិច្ចគិតលើមេគុណសម្រាប់ប្រើលើកម្រិតតោន ដូចជា លើសកង់មុខគិតផ្សេង កង់ក្រោយគិតផ្សេង និងលើសជារួមក៏ត្រូវបានគិតផ្សេង រួចហើយទើបបញ្ចូលគ្នាជាចុងក្រោយតាមនីតិវិធី។ លោក យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព មានប្រសាសន៍ថា ជាទូទៅ ការផាកពិន័យត្រូវតែធ្វើឡើងដើម្បីឱ្យអ្នកល្មើសច្បាប់ឬធ្វើឱ្យខូចផ្លូវជាដើម ចេះគោរពច្បាប់និងគោលការណ៍ពីថ្នាក់លើ។ យ៉ាងណា លោកថា បើមិនមានការគាំទ្រដល់មន្ត្រីអ្នកអនុវត្តច្បាប់ផ្ទាល់ នោះនឹងបង្កឱ្យអ្នកល្មើសច្បាប់លែងខ្លាចមន្ត្រីមូលដ្ឋាន និងលែងខ្លាចរអាច្បាប់ផងដែរ។ ដូច្នេះ រដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដែលចាប់យានយន្តកន្លងមក ដើម្បីកុំឱ្យពួកគេបាក់ទឹកចិត្ត ហើយ​អាចនឹងបង្កឱ្យមានការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរថែមទៀតនៅថ្ងៃក្រោយ​។ លោកមានប្រសាសន៍បន្ថែមថា៖ «បើឧបមាថា នៅថ្នាក់លើជាអ្នកដោះលែង ហើយពួកគាត់ថ្នាក់ក្រោមអ្នកចាប់ ដល់ថ្ងៃក្រោយទៅ ខាងរថយន្តធំៗហ្នឹងគាត់លែងខ្លាចច្បាប់ទម្លាប់នៅថ្នាក់ក្រោមហ្នឹងហើយ ប្រហែលជាអាចថា គាត់នឹងមិនសូវជាស្តាប់ការណែនាំ [របស់ថ្នាក់ក្រោម] ដោយសារថា គាត់អាចរកអន្តរាគមន៍ពីខាងលើបាន។ អ៊ីចឹងបើបញ្ហានេះវាកើតមានដូច្នេះមែន គឺអាចនឹងធ្វើឱ្យមានការអនុវត្តច្បាប់របស់យើងហ្នឹងមិនមានប្រសិទ្ធភាពទេ នេះជារឿងមួយសំខាន់»។ លោក យង់ គិមអេង ថាការអនុវត្តច្បាប់លើជនល្មើស​ក៏ត្រូវតែមានតម្លាភាពរវាងអ្នកមាននិងអ្នកក្រផងដែរ។ បើតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីដើមខែកក្កដា ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញបានផាកពិន័យនិងឃាត់រថយន្តចំនួន១៤៣គ្រឿង ដើម្បីរក្សាទុករយៈពេលមួយឆ្នាំ ព្រោះជារថយន្តដឹកជញ្ជូនលើសទម្ងន់លើសពី ២០% នៃទម្ងន់ដែលបានអនុញ្ញាត៕
ដោះលែង ការរឹតបន្ដឹង បទល្មើសដឹកលើសទម្ងន់ រថយន្តដឹកលើសទម្ងន់

ព័ត៌មានសំខាន់ៗ

សេចក្តីជូនដំណឹង ស្តីពីការបើកឱ្យដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មង្គលបូរី ខេត្តបន្ទាយមានជ័យ សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
សកម្មភាពការងារថ្ងៃទី១២ - ១៣ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
សមិទ្ធផលផ្លូវលេខ៣៧៨៣ បានលេចចេញរូបរាង និងវឌ្ឍនភាពល្អក្រៃលែង អមដោយព្រៃព្រឹក្សាខៀវស្រងាត់ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងស្តែងឱ្យឃើញពីការរីកចម្រើន និងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡានៅខេត្តភាគឦសាន។
កិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលទ្ធផលនៃការសិក្សាតម្រូវការវិនិយោគផ្លូវដែកនៅកម្ពុជា ដោយក្រុមជំនាញការ JICA ក្រោមគម្រោងជំនួយបច្ចេកទេស

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90