• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍តាមប្រព័ន្ធវីដេអូពីចម្ងាយជូនបេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ចំនួន២៤រូប មុនពេលចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន

2021-07-22 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍តាមប្រព័ន្ធវីដេអូពីចម្ងាយជូនបេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ចំនួន២៤រូប មុនចេញដំណើរទៅបន្តការសិក្សានៅ ប្រទេសជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផងដែរ។ ជំនួបនេះធ្វើឡើងដើម្បីផ្ដល់អនុសាសន៍ ចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញនូវគោលនយោ បាយ និងចក្ខុវិស័យរបស់ក្រសួង ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់បេក្ខជន ក្នុងការយកទៅ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់ និងមកទស្សនាកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគផងដែរ។ ថ្លែងទៅបេក្ខជនជ័យលាភីអាហារូបករណ៍នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោត សរសើរ និងអបអរសាទរដល់បេក្ខជនជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ទៅបន្តការ សិក្សានៅប្រទេសជប៉ុន និងសង្ឃឹមជឿជាក់ថា៖ បេក្ខជនជ័យលាភីទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ធនធានមនុស្សជាកត្តាសំខាន់ដែលយើងត្រូវតែខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលដើម្បីចូលរួមកសាងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែបានក្រើនរម្លឹកថា៖ដើម្បីកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿង យើងត្រូវមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួងក្នុងការស្វែងរកជំនួយកសាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលវិស្វករកម្ពុជាឱ្យមានចំណេះលើការកសាង ហេដ្ឋារចនាសម្ព័ន្ធ ហើយជាលទ្ធផលដំណើរការចាប់ផ្តើមដំបូងរបស់វិទ្យាស្ថាននេះមាននិស្សិតចំនួន១៩១រូបសិក្សាតាមប្រព័ន្ធអនឡាញក្នុងបរិបទជំងឺកូវីដ-១៩។ ជាងនេះទៀត វិទ្យាស្ថានកំពុងត្រៀមចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យប្រទេសចិនមួយដែលឈ្មោះល្បីល្បាញលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបណ្ដុះបណ្ដាលនិស្សិតយើង ក្រៅពីនោះវិទ្យាស្ថានត្រៀមបណ្ដុះ បណ្ដាលមន្ត្រីក្រសួង ដើម្បីឱ្យមានចំណេះដឹងចូលរួមកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំបេក្ខជនជ័យលាភីឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បំពេញកាតព្វកិច្ចជាកូនខ្មែរ រក្សាអាកប្បកិរិយាល្អ ប្ដេជ្ញាចិត្តក្រេបជញ្ជក់ចំណេះដឹង អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ទម្លាប់ និងវិន័យរបស់សាលា ត្រូវរៀនឱ្យចេះ រៀនឱ្យចប់ ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកជួយកសាង ប្រទេសជាតិមាតុភូមិ មិនត្រឹមតែសិក្សានៅលើតែក្រដាស និងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្វែងយល់ បទពិសោធន៍ក្នុងសង្គម និងការរស់នៅរបស់ប្រទេសគេ និងបានផ្តាំផ្ញើឱ្យបេក្ខជនជ័យលាភីទាំងអស់ ធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការងារដែលសម្រេចបាន និងការងារកំពុងបន្ត ទាក់ទងនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលក្នុងនោះរួមមាន៖គម្រោងសាងសង់ពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ គម្រោងផ្លូវដែក និងបណ្តាញផ្លូវ ជាតិសំខាន់មួយចំនួនទៀត គម្រោងអភិវឌ្ឍន៍កម្មវិធី Port EDI ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងនូវពាក្យស្លោកថា៖ “សំដីឥតប្រយោជន៍ នាំគ្រោះដល់ ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង” និងបានសង្កត់ធ្ងន់ថា៖ ការតិះដៀលគ្នាទៅវិញទៅមកមិននាំ ចំណេញដល់ជាតិទេ ប៉ុន្តែត្រូវធ្វើការឱ្យមានប្រសិទ្ធភាព រៀនសូត្រឱ្យមានចំណេះដឹង យកបទពិសោធន៍ មកជួយជាតិទើបជាពលរដ្ឋល្អរស់នៅក្នុងសង្គម៕
បេក្ខជនជ័យលាភីអាហារូបករណ៍កម្ពុជា វីដេអូពីចម្ងាយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង),ស្ពានខ្ពស់ជាងគេ ,ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
[Phnom Penh Post] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
[People Channel] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភាម្សិលមិញ
[kampucheathmey Daily] - ទិដ្ឋភាពផ្លូវអន្ទង់អាំង ភ្នំ១៥០០ នៅផ្លូវជាតិលេខ ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដ៏សែនមនោរម្យ
[DAP] - ស្ពានខ្ពស់ជាងគេ នៅកម្ពុជា បើកឲ្យពលរដ្ឋឆ្លងកាត់ ជាអចិន្ត្រៃយ៍
មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90