ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - កម្ពុជាប្តេជ្ញានឹងពង្រឹកប្រព័ន្ធដឹកជញ្ជូនឱ្យល្អ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ
2021-05-19
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ កម្ពុជាប្តេជ្ញានឹងខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួនដើម្បីរួមចំណែកជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ខណៈវិស័យមួយនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដ១៩។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា បច្ចុប្បន្នកម្ពុជា និងសមាជិកអាស៊ានកំពុងពិភាក្សាគ្នារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយពេលវេលាដឹកជញ្ជូន និងតម្លៃដែលបណ្តាលពីវិធានការរឹតបន្តឹងព្រំដែនរបស់ប្រទេសនីមួយៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។ ការរឹតបន្តឹងតាមព្រំដែនបានធ្វើឱ្យទំនិញដែលកាលពីមុនត្រូវការពេលដឹកជញ្ជូន ១ ថ្ងៃ ប៉ុន្តែពេលនេះត្រូវចំណាយពេលពី ២-៣ ថ្ងៃទើបទៅដល់គោលដៅ។ ក្រៅពីការប្តេជ្ញាខាងលើ កម្ពុជាកំពុងធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលទៅដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែន និងកំពុងធ្វើការជាមួយវៀតណាមដើម្បីបើកច្រកព្រំដែនព្រៃវល្លិ៍ព្រែកចាក។ បើច្រកទ្វារទាំង ២ បើកដំណើរការវានឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងដែន ទេសចរណ៍ ការវិនិយោគ ឱកាសការងារ និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងឱ្យដឹងថា៖ «បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយការចំណាយលើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជា និងជំរុញការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលជំងឺកូវីដ ១៩»។ ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៨ ខែឧសភាថា វិស័យដឹកជញ្ជូនបានចូលរួមចំណែកដោយផ្ទាល់នៅក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រោះបើវិស័យនេះគ្មានសកម្មភាពសេដ្ឋកិច្ចក៏គ្មានដំណើរការល្អដែរ ហេតុនេះការជំរុញវិស័យនេះឱ្យមានចលនាល្អ បានន័យថាជាការជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យមានកំណើនកាន់តែខ្ពស់។ លោកបន្តថា នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសល្អប្រសើរ វិស័យដឹកជញ្ជូននឹងមានតម្លៃថោក និងចំណាយពេលតិច ដូច្នេះថ្លៃដើមផលិតនឹងចុះទាប ដែលវានឹងជួយបង្កើនសក្តានុពលសម្រាប់ការប្រកួតប្រជែងតម្លៃទំនិញកម្ពុជាលើទីផ្សារអន្តរជាតិ។ លោកថ្លែងថា៖ «វិស័យដឹកជញ្ជូនមានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងក្នុងពេលដ៏លំបាកដែលរដ្ឋាភិបាលដាក់ចេញនូវវិធានការបិទខ្ទប់ការធ្វើដំណើរ ក៏វិស័យដឹកជញ្ជូនទំនិញមិនត្រូវបិទសកម្មភាពដែរ ព្រោះបើវិស័យនេះគាំង វានឹងធ្វើឱ្យសេដ្ឋកិច្ចជាតិទាំងមូលជាប់គាំង»។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានប្រាប់ថា ការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការធ្វើប្រព័ន្ធដឹកជញ្ជូនមានភាពងាយស្រួល និងឆាប់រហ័សនឹងក្លាយជាចំណែកសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាឆាប់ងើបឡើងវិញពីឱនភាពដែលបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ខណៈពេលនេះកម្ពុជាក៏កំពុងត្រៀមចាប់យកចូលវិនិយោគថ្មីៗ និងការនាំចេញផលិតផលកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។ លោកនិយាយថា៖ «ខ្ញុំគិតថាបន្ទាប់ពីជំងឺកូវីដ ១៩ បញ្ចប់ វិស័យដឹកជញ្ជូនកម្ពុជានឹងមានសម្ទុះខ្លាំង ព្រោះក្រៅពីអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ដែលទើបសម្រេចបាន កម្ពុជាក៏សង្ឃឹមទទួលបានឱកាសវិនិយោគថ្មីៗមួយចំនួនពីក្រុមហ៊ុនដែលចេញពីប្រទេសមីយ៉ាន់ម៉ា»។ កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ លេខាធិការដ្ឋានអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ក៏បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី «ការរក្សាការតភ្ជាប់សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងភាពធន់» ក្រោមកិច្ចសហការជាមួយអង្គការ UNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយចំពោះបញ្ហានៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ដោយមានការចូលរួមពីតំណាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ផងដែរ។ ទិន្នន័យក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មអន្តរជាតិដែលកម្ពុជាសម្រេចបានមានតម្លៃសរុប ៣៥ ៨០៥,៨៥ លានដុល្លារ កើនឡើង ២,៥៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញទំនិញមានតម្លៃ ១៧ ២១៥,៣៧ លានដុល្លារ កើនឡើង ១៦,៧២ ភាគរយ និងការនាំចូល មានតម្លៃ ១៨ ៥៩០,៤៨ លានដុល្លារ ធ្លាក់ចុះ ៧,៨៤ ភាគរយ៕
ការដឹកជញ្ជួនអាស៊ាន
វិស័យភស្តុភារកម្ម
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90