• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[VOD] - ក្រសួង​សាធារណ​ការ​ លុប​ចោល​ការ​រើស​មន្ត្រី​រាជការ​ថ្មី​សម្រាប់​ឆ្នាំ​២០២១​ដើម្បី​សន្សំ​ថវិកា​ជាតិ

2021-03-02 ទៅកាន់ទំព័រចុះផ្សាយក្នុង VOD
ក្រសួងសាធារណការ និងដឹកជញ្ជូន លុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីចំនួន​១៣៣​កន្លែង សម្រាប់ឆ្នាំ២០២១នេះ ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ អំឡុងពេលមានវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងលិខិតមួយដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការលុបចោលនេះ គឺក្នុងគោលបំណងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាព​សេដ្ឋកិច្ចនិងសង្គមក្នុងគ្រាលំបាកនេះ។ លិខិតនោះសរសេរបន្តថា៖ «ថ្នាក់ដឹកនាំក្រសួងបានពិភាក្សាក្នុងអង្គសន្និបាតបូកលទ្ធផលសរុបការងារ​ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ហើយបានសម្រេចថានឹងពិនិត្យលទ្ធភាពច្នៃប្រឌិតប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព តាមរយៈការផ្ទេរ ការផ្លាស់ប្តូរមន្ត្រី និងការបណ្តុះបណ្តាលនូវធនធានមនុស្សផ្ទៃក្នុងក្រសួង នៅវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីធានាបាននូវគុណភាព តម្លាភាព និងប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារយល់ព្រមតាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើលិខិតនោះរួចហើយ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចន្ទ​តារា ប្រាប់ វីអូឌី បន្ថែមលើ​លិខិតនោះ​ថា ការលុបចោលការជ្រើសរើសមន្ត្រីរាជការនៅឆ្នាំ២០២១នេះ គឺមិនប៉ះពាល់ដល់និរន្តរភាពនៃ​ការបំពេញការងាររបស់ក្រសួងនោះទេ។ លោកឱ្យដឹងថា បច្ចុប្បន្ន បុគ្គលិក​ថ្នាក់កណ្តាលរបស់ក្រសួងសាធារណការ មានប្រហែល១ ៨០០នាក់។ លោកបន្ថែមថា៖ «ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសារជំងឺកូវីដវាកំពុងផ្ទុះជាលើកទី៣នេះ ដូច្នេះទស្សនៈ​របស់ឯកឧត្តមរដ្ឋមន្ត្រី លោកថា ដើម្បីចូលរួមកាត់បន្ថយការចំណាយទៅលើមន្ត្រីដែលយើងរើសថ្មី។ ហើយមួយទៀត បើយើងមិនរើស ក៏វាមិន​ពាក់ព័ន្ធឬប៉ះពាល់ដល់ការងាររបស់ក្រសួងដែរ ការងាររបស់ក្រសួងនៅតែមាននិរន្តរភាពដដែល មិនមានបញ្ហាអ្វីទេ» អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក ជុត មន្នី មានប្រសាសន៍ថា ក្រសួងមុខ​ងារសាធារណៈ ពុំបាន​កំណត់ឱ្យក្រសួងណាមួយ​លុបចោលការជ្រើសរើសមន្ត្រីរាជការនោះទេ។ លោកថា ករណីក្រសួងសាធារណការ និងដឹកជញ្ជូន លុបចោលការជ្រើសរើសមន្ត្រីថ្មីនោះ គឺជាការស្ម័គ្រចិត្ត។​ បើតាមលោក ជុត មន្នី រហូតមកដល់ពេលនេះ មានតែក្រសួងសាធារណការ​មួយប៉ុណ្ណោះដែលបានប្រកាសលុបចោលជ្រើសរើស​មន្ត្រី​រាជការ​ថ្មី ខណៈក្រសួងផ្សេងៗ​ជ្រើសរើសជាធម្មតាទៅតាមគោលការណ៍កំណត់​របស់រដ្ឋាភិបាល។ លោកបន្ថែមថា៖ «រដ្ឋាភិបាលបានកំណត់បែងចែកក្របខណ្ឌសម្រាប់ឆ្នាំ២០២១ តាមគោលការណ៍​របស់រដ្ឋាភិបាល​រួចហើយ ប៉ុន្តែការរួមចំណែក​​របស់ក្រសួងនីមួយៗ​ជាការស្ម័គ្រចិត្តទេ។ អត់មានក្រសួងមុខងារថាអញ្ចេះថាអញ្ចុះ គឺអត់ទេ។ ក្រសួងផ្សេងៗនៅតែបន្តរើសដដែល គឺកំណត់ធ្វើឱ្យរួចបានមុនខែ៦» អ្នកនាំពាក្យក្រសួងកិច្ចការងារនារី អ្នកស្រី ម៉ាន ចិន្តា ប្រាប់ថា ការប្រលងចូលក្រសួងនេះគ្រោងធ្វើនៅខែមេសា ប៉ុន្តែប្រសិនមិនមានការថយចុះនៃការរីករាលដាលជំងឺកូវីដ១៩ទេ ក្រសួងនឹងធ្វើការពន្យារពេលប្រលងវិញ។ ទោះយ៉ាងណាក៏ដោយ អ្នកស្រីមិនបានឆ្លើយតបទាក់ទងនឹងការផ្អាកការជ្រើសរើសមន្ត្រីថ្មីសម្រាប់ឆ្នាំ២០២១នោះទេ។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការដែលក្រសួងសាធារណការ លុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីក្នុងស្ថានភាពនេះ វាជារឿងល្អមួយ។ លោកថា សម្រាប់ក្រសួងនិងស្ថានប័នផ្សេង គួរតែផ្អាកការជ្រើសរើស​ដែរ ដើម្បីចូលរួមប្រឆាំងការរីករាលដាលជំងឺកូវីដ។ លោកបន្ថែមថា៖ «ខ្ញុំថា ការប្រកាសផ្អាករបស់ក្រសួងនេះ ក្នុងបរិយាកាស​ដែលយើងកំពុងរីករាលដាលនេះ ជារឿងចាំបាច់ហើយ ពីព្រោះដើម្បីកាត់បន្ថយការជួបជុំគ្នាទ្រង់​ទ្រាយធំ កាត់បន្ថយហានិភ័យ​នៃការឆ្លង។ បច្ចុប្បន្ន យើង​ដឹងហើយ ការឆ្លងកាន់តែរីកទៅៗ បង្កការព្រួយបារម្ភខ្លាំងដល់សាធារណជនយើង ហើយជាគោល​ការណ៍​រួម យើងគួរគោរព​តាមគោលការណ៍របស់ក្រសួងសុខាភិបាល និង​អង្គការ​សុខភាពពិភពលោក»។ បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹកថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ២០២១ ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​​នៅ​កម្ពុជា​ មាន​ចំនួន៨៤៤​នាក់ ក្នុង​​នោះ អ្នកជា​សះស្បើយចំនួន៤៧៨​នាក់ និងអ្នកកំពុងសម្រាក​ព្យាបាល​ចំនួន៣៦៦​នាក់៕
ប្រឡងក្របខណ្ឌក្រសួង ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ប្រឡងចូលក្របខណ្ឌក្រសួងសាធារណការនិងដឹកជញ្ជូន ប្រលងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន

ព័ត៌មានសំខាន់ៗ

សេចក្តីជូនដំណឹង ស្តីពីការបើកឱ្យដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មង្គលបូរី ខេត្តបន្ទាយមានជ័យ សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
សកម្មភាពការងារថ្ងៃទី១២ - ១៣ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
សមិទ្ធផលផ្លូវលេខ៣៧៨៣ បានលេចចេញរូបរាង និងវឌ្ឍនភាពល្អក្រៃលែង អមដោយព្រៃព្រឹក្សាខៀវស្រងាត់ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងស្តែងឱ្យឃើញពីការរីកចម្រើន និងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡានៅខេត្តភាគឦសាន។
កិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលទ្ធផលនៃការសិក្សាតម្រូវការវិនិយោគផ្លូវដែកនៅកម្ពុជា ដោយក្រុមជំនាញការ JICA ក្រោមគម្រោងជំនួយបច្ចេកទេស

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90