• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - លោក ទៀ បាញ់ ពន្យល់​ពី​មូលហេតុ​រុះរើ​អគារ​នៅ​ទីបញ្ជាការ​ជួរមុខ​សន្តិសុខ​លម្ហ​សមុទ្រ​មូលដ្ឋានទ័ព​រាម

2020-10-05 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការរុះរើ​អគារ​នៅ​ទីបញ្ជាការ​ជួរមុខ​សន្តិសុខ​លម្ហ​សមុទ្រ​នៃ​មូលដ្ឋានទ័ព​រាម ដោយ​លើកឡើង​ថា ធ្វើ​ឡើង​ដើម្បី​រើ​ទៅ​ទីតាំង​ថ្មី​ល្អ​ជាង​មុន និង​បើកផ្លូវ​សម្រាប់​ការអភិវឌ្ឍ​នៅ​ឆ្នេរសមុទ្រ​រាម​។ ការពន្យល់​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បានបង្ហាញ​រូបភាព​ពី​ផ្កាយរណប​ថា កម្ពុជា​បាន​រុះរើ​អគារ​ដែល​កសាង​ដោយ​សហរដ្ឋ​អាមេរិក​។ អង្គការ​មួយ​ឈ្មោះថា ការសិក្សា​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ហៅ​កាត់ CSIS មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​ ២ ​ខែ​តុលា​ បាន​ចេញ​ផ្សាយ​នូវ​រូបភាព​ថត​ពី​ផ្កាយរណប​មួយ ដោយ​អះអាង​ថា កម្ពុជា​បាន​រុះរើ​អគារ​មួយ​ដែល​សាងសង់​ដោយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​ ២០១២ ​នៅ​មូលដ្ឋាន​ទ័ពជើង​ទឹករាម​ក្នុង​ខេត្ត​ព្រះសីហនុ​។ CSIS អះអាង​ថា អគារ​នោះ​ត្រូវបាន​រុះរើ​នៅ​ចន្លោះ​ពីថ្ងៃ​ទី ៥ ដល់​ថ្ងៃទី ១០ ខែកញ្ញា​។ អគារ​នេះ​ត្រូវ​ប្ដូរ​ទីតាំង​បន្ទាប់ពី​មាន​ការរាយការណ៍​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ដែល​អនុញ្ញាត​ឱ្យ​ [​ទ័ព​] ​ចិន​ចូលមក​ឈរជើង​នៅទីនេះ​។ ក្រៅពី​បង្ហាញ​រូបភាព​ដែល​បង្ហាញ​អគារ​ដែល​បាត់បង់​នោះ អង្គការ CSIS បាន​ស្រង់​ការចុះផ្សាយ​របស់​កាសែត The Wall Street Journal ដែល​បាន​លើកឡើង​កាលពី​ឆ្នាំមុន​ថា កម្ពុជា​ធ្លាប់​បាន​បដិសេធ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការជួសជុល​អគារ​ ១ ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​នេះដែរ​។ បើ​តាម​គេហទំព័រ​របស់ CSIS ក្នុង​ចំណោម​គណៈ​គ្រប់គ្រង​អង្គការ CSIS មាន​អតីតមន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ដូចជា លោក Hengry A. Kissinger អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ និង​ជា​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​, លោក William H. Frist អតីត​មេដឹកនាំ​មតិ​ភាគច្រើន​នៃ​ព្រឹទ្ធសភា​លោកស្រី Carla A. Hill អតីត​តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក Howard Leach អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​បារាំង​លោក Sam Nunn និង​លោក John Warner ដែល​អ្នក​ទាំង​ ២ ​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​។ ជា​ការឆ្លើយតប​នឹង​ការលើកឡើង​របស់​ CSIS ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ទីតាំង​ដែល CSIS បានលើកឡើង​នោះ គឺជា​ទីបញ្ជាការ​ជួរមុខ​លម្ហសមុទ្រ​ដែល​ជា​ផ្នែកមួយ​សម្រាប់​ប្រចាំការ​តែ​ទីបញ្ជាការ​ធំ​របស់​មូលដ្ឋានទ័ព​រាម​ស្ថិតនៅ​ខាងលើ​។ ប៉ុន្តែ​ដោយសារ​តែ​គម្រោង​ពង្រីក​ផែ និង​អូរ​និង​ការអភិវឌ្ឍ​នៅ​កំពង់ផែរាម​បាន​មក​ដល់​ទីតាំង​តូច​មួយ​នេះ មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​បានទេ​។ ដូច្នេះហើយ​ទើប​ទីតាំង​នេះ​ត្រូវ​បាន​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នៅ​កោះព្រាប​ដែល​មាន​ទំហំ​ធំ​ជាង​។ ចំពោះ​ការបដិសេធ​ជំនួយ​សហរដ្ឋអាមេរិក​ក្នុង​ការជួសជុល​អគារ​មួយ​ចំនួន​នៅ​បញ្ជាការ​ជួរមុខ​នៅ​ឆ្នេររាម​លោក ទៀ បាញ់ បាន​មានប្រសាសន៍​ថា ការបដិសេធ​នោះ​ធ្វើ​ឡើង​ដោយសារ​តែ​កម្ពុជា​បាន​មាន​ផែនការ​រួចហើយ​ក្នុង​ការរើ​ទីបញ្ជាការ​ជួរមុខ​ទៅ​ទីតាំង​ថ្មី​នៅ​កោះព្រាប​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​និយាយ​ហើយ​និយាយ​ទៀត​ថា បើ​មាន​សន្ដាន​ចិត្ត​ចង់​ជួយ​គឺ​ទៅ​ជួយ​ឱ្យបាន​ខ្លាំងក្លា​នៅ​កន្លែង​ថ្មី​។ យើង​រៀបចំ​កន្លែង​នោះ​ឱ្យ​ទំនើប​តែម្ដង​គឺ​ជួយ​នៅ​កន្លែង​នោះ​វិញ​។ កន្លែង​នេះ​យើង​នឹង​អភិវឌ្ឍ​ផ្សេង​ហើយ ដូច្នេះ​យើង​រើ​ទៅ​កន្លែង​ថ្មី ធ្វើឱ្យ​វា​ល្អ​។ យើង​បាន​និយាយ​អ៊ីចឹង ហើយ​យើង​បាន​បញ្ជាក់​ទៀតថា យើង​មិន​ជួសជុល​ទៀត​ទេ​កន្លែងចាស់​នេះ​»​។ ការរុះរើ​អគារ​នេះ​លោក​ថា មិនមែន​ជា​រឿង​អ្វី​ធំដុំ​ទេ ប៉ុន្តែ​អ្នក​ដែល​ចោទប្រកាន់​ចេះតែ​ពង្រីក​ឱ្យ​វា​ទៅ​ជា​រឿង​ធំ ដោយ​ចោទ​ថា កម្ពុជា​រុះរើ​អគារ និង​បដិសេធ​ជំនួយ​ជា​ហូរហែ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖ «​នៅក្នុង​ដែន​អធិបតេយ្យ​របស់​យើង​មាន​សិទ្ធិ​ចាត់ចែង​ចង់​ទៅ​ដាក់​កន្លែង​ណា​វា​សមស្រប​ជាង កន្លែង​នោះ​វា​មិន​សមស្រប យើង​លើក​ទៅ​ដាក់​កន្លែង​ផ្សេង​។ វា​ហាក់​ដូចជា​មិន​មាន​អី​ត្រូវ​ជ្រៀតជ្រែក​ខ្លាំងក្លា​ពេក​ទេ ព្រោះ​វា​ក្នុង​អធិបតេយ្យ​របស់​យើង​។ យើង​ត្រូវធ្វើ​អី​ក៏​ធ្វើ​បាន​ដែរ​។ ដូច្នេះ​បាន​ជា​យើង​មិន​ទទួល​យក​ការជួសជុល​ទេ គឺ​យើង​ទៅធ្វើ​ថ្មី​។ ដូច្នេះ​បើ​មាន​សន្ដាន​ចិត្ត​ចង់​ជួយ ទៅ​ជួយ​កន្លែង​ថ្មី​ចុះ​»​។ កាលពី​ថ្ងៃទី​ ៣ ខែ​តុលា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​បញ្ជាក់​អំពី​រឿងនេះ​ជាមួយ​នឹង​សារព័ត៌មាន​មួយ​ថា តាមពិត​សហរដ្ឋអាមេរិក​មិន​បាន​កសាង​អគារ​ដែល​បាន​លើក​ឡើង​នេះ​ទេ ប៉ុន្តែ​បាន​ជួសជុល​បន្តិចបន្តួច​អគារ​ចាស់​របស់​កងទ័ព​ជើងទឹក និង​បាន​បំពាក់​ឧបករណ៍​បន្តិចបន្តួច​ដើម្បី​បម្រើ​ការឱ្យ​ទីបញ្ជាការ​ជួរមុខ​របស់​សន្តិសុខ​លម្ហសមុទ្រ​នោះ​។ លោក​ថា​ការចោទប្រកាន់​នេះ​គឺជា «​សារជាតិ​របស់​មហាអំណាច​ដែល​មាន​គោលបំណង​រារាំង​អ្វីមួយ​»​។ ការសាងសង់​ទីបញ្ជាការ​ជួរមុខ​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន និង​មាន​តម្លៃ​លើស​កន្លែងចាស់​រាប់រយ​ដង ដោយមាន​ទាំង​កន្លែង​ចត​នាវា កន្លែង​សម្រាក និង​ងាយស្រួល​ចេញ​ប្រតិបត្តិការ​។ កម្ពុជា​ស្វាគមន៍​ការចូល​មកជួយ​បន្ថែម​ទៀត ដោយ​ផ្អែកលើ​ផលប្រយោជន៍​ទៅវិញទៅមក ដោយ​គ្មាន​ការគំរាម​កំហែង​។ ប៉ុន្តែ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា កម្ពុជា​អាច​ធ្វើ​បាន​អ្វីដែល​ចង់​ធ្វើ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ ទៀ បាញ់​។ កាលពី​ខែ​កក្កដា​ឆ្នាំ​មុន មន្ត្រី​សហរដ្ឋអាមេរិក​មិន​បញ្ចេញឈ្មោះ​បាន​លើក​ឡើង​នូវ​ការចោទប្រកាន់​ថា កម្ពុជា​បាន​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​ចិន​ដែល​នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​ជើង​ទឹក​កម្ពុជា​នៅ​រាម​។ មន្ត្រី​ទាំងនោះ​បាន​អះអាង​ថា តាមរយៈ​កិច្ចព្រមព្រៀង​សម្ងាត់​នោះ យោធា​ចិន​អាច​ប្រើប្រាស់​មូលដ្ឋាន​រាម​រយៈពេល​ ៣០ ​ឆ្នាំ ហើយ​កុងត្រា​នោះ​នឹង​ត្រូវ​បន្ត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ ក្រោយពី​កុងត្រា ៣០ ឆ្នាំ​បាន​បញ្ចប់​។ កុងត្រា​នោះ​អាច​អនុញ្ញាត​ឱ្យ​យោធា​ចិន​ឈរជើង ស្តុក​ទុក​នូវ​អាវុធ និង​ចត​នាវាចម្បាំង​។ យ៉ាងណា​ក៏ដោយ​កម្ពុជា​បាន​ច្រានចោល​ការចោទប្រកាន់​បែប​នេះ​ជា​បន្តបន្ទាប់​។ ក្រសួង​ការពារជាតិ​កម្ពុជា​នៅ​ចុងខែ​កក្កដា​ឆ្នាំ​មុន ក៏បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន រ៉យទ័រ អេភី និង​អាអេហ្វប៉េ និង​សារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន​ទៀត​ទៅ​ទស្សនា​មូលដ្ឋាន​ទ័ពជើងទឹក​រាម​។ អ្នកកាសែត​ជាច្រើន​បាន​អះអាង​នៅពេល​នោះ​ថា ពួកគេ​មិនបាន​ឃើញ​សញ្ញា​ណាមួយ​បញ្ជាក់ថា មាន​វត្តមាន​ទ័ព​បរទេស​នៅ​ទីនោះ​ទេ​។ លោក​រដ្ឋមន្ត្រី ទៀ បាញ់ ថ្លែង​បញ្ជាក់​ពី​ម្សិលមិញ​ថា លោក​បាន​ស្វះស្វែង​ចរចា រក​ជំនួយ​មក​អភិវឌ្ឍ​មូលដ្ឋានទ័ព​រាម​អស់​រយៈពេល​ជិត​ ១០ ​ឆ្នាំ​ហើយ​។ លោក​មានប្រសាសន៍​ថា​៖ «​ថា​ចង់​ជួយ​អ៊ីចេះ ជួយ​អ៊ីចុះ តែ​តាមពិត​គ្មានទេ​។ ដូច​ខ្ញុំ​និយាយ​ច្រើន​ហើយ ដូច​សន្តិសុខ​លម្ហសមុទ្រ​ដែល​បាន​ជួយ​បន្តិច​នោះ បើ​មានចិត្ត​ចង់​ជួយ​ទៀត ជួយ​មក​ឱ្យបាន​ទំនើប​បំពាក់​ឱ្យបាន​ណា​ណី​ម្ដង​។ មិន​ត្រឹមតែ​មិន​ [​ឱ្យ​] ទេ ជំនួយ​ដែល​បាន​ព្រមព្រៀង​ហើយ ប្រកាស​ហើយ កាត់​ទៅទៀត​ផង ដូចជា​នាវា​តូចៗ​នោះ​មិន​យកមក​ទៀតផង​»​។ លោក​បន្តថា​៖ «​គោលដៅ​របស់គេ គេ​ថា កំពង់ផែ​រាម​ធ្វើ​សម្រាប់​ចិន​អី​ជាដើម តាម​តែ​គេ​ចោទ​។ ដូច្នេះ​កម្ពុជា​ហាក់​ដូចជា​គេ​មិន​ឱ្យមាន​សិទ្ធិ​អី​ក្នុង​ការអភិវឌ្ឍ កុំ​ឱ្យ​មាន​សិទ្ធិ​ក្នុង​ការស្ថាបនា ឬ​ស្វះ​ស្វែងរក​ជំនួយ ដើម្បី​ការពារជាតិ​ការពារ​មាតុភូមិ​របស់ខ្លួន​នោះទេ​។ គេ​គិតគូរ​ថា អ៊ីចឹង​។ គេ​ចោទ​ថា ឱ្យទៅ​អ្នកនេះ អ្នកនោះ​ជាដើម​តាមតែ​គេ​ចោទ​»​។ លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ស្ថានទូត​បានឃើញ​មាន​ការរាយការណ៍​គួរឱ្យ​ជឿជាក់​ថា អគារ​សន្តិសុខ​សមុទ្រ​ផ្ដល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋានទ័ព​រាម​ត្រូវបាន​រុះរើ​ដោយ​ផ្នែក​។ ទោះយ៉ាងណា​លោក​បង្វែរ​សំណួរ​ឱ្យ​សួរ​ទៅ​កងទ័ព​កម្ពុជា​វិញ អំពី​ការអភិវឌ្ឍ​ «​គួរឱ្យ​បារម្ភ​» ​នេះ​។ លោក Roedemeier ថ្លែង​ដូច្នេះ​ថា​៖ «​យើង​នៅតែ​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ ប្រើប្រាស់​អគារ​យោធា​ដោយ​ផ្ដាច់មុខ​នៅក្នុង​ព្រំដែន​របស់ខ្លួន​។ ការសម្របសម្រួល​ឱ្យ​ដៃគូ​របស់​កម្ពុជា​ទាំងអស់​ចូល​ទៅ​រាម ដូចដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ហើយ​គ្មាន​ប្រទេស​ណាមួយ​មាន​វត្តមាន​ផ្ដាច់មុខ ឬ​ជា​អចិន្រៃ្តយ៍​នោះ​គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នេះ​ដើម្បី​ចៀសវាង​ការសឹក រេចរឹល​នៃ​ស្ថិរភាព​ក្នុង​តំបន់​»​។ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នាពេល​លោក​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វ៊ីស​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មិនអនុញ្ញាត​ឱ្យមាន​វត្តមាន​ទ័ព​បរទេស​នៅ​លើ​ដី​កម្ពុជា ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យមាន​ទ័ព​កម្ពុជា​នៅលើ​ទឹកដី​ប្រទេស​ដទៃ​នោះដែរ​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បញ្ជាក់​ជា​ឱឡារិក មិន​ថា​ [​ទ័ព​] ​ចិន ឬ​ក៏​នរណា​ [​ទ័ព​ប្រទេស​ណា​] ​ទេ គឺ​មិន​ត្រូវមាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​ទេ​»៕
ការ​រុះរើ​អគារ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសក ម៉ី ភុន ត្រូវជាលោកឪពុក របស់ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តមណ្ឌលគិរី ប៉ៃលិន កោះកុង ត្បូងឃ្មុំ (ពីថ្ងៃទី៨ - ១២ ធ្នូ ២០២៥)
អបអរសាទរ ទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ អ្នកនិពន្ធ គឺជាទូតសុឆន្ទៈ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅ បន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍
គណៈប្រតិភូក្រសួង ចុះពិនិត្យផ្ទាល់ សិក្សាជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90