• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំសិក្ខាសាលាស្ដីពី “ការពង្រឹងប្រសិទ្ធភាពនៃការកត់ត្រាចំណូលមិនមែនសារពើពន្ធ និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដល់គ្រប់អង្គភាពក្រោមឱវាទក្រសួង

2019-09-06 Go to the website published MPWT
ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងប្រសិទ្ធភាពនៃការកត់ត្រាចំណូលមិនមែនសារពើពន្ធ និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដោយមានការចូលរួមពីមន្ត្រីមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត មន្ដ្រីគ្រប់គ្រងស្ថានីយជញ្ជីង មន្ត្រីជំនាញពាក់ព័ន្ធ និងអង្គភាពក្រោមឱវាទក្រសួងផងដែរ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងរួមចំណែកក្នុងការបង្កើនការយល់ដឹងពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ការបង់ចំណូល ការកត់ត្រាចំណូលដែលប្រមូលបាន ការផ្ទេរចំណូលចូលថវិកាជាតិយ៉ាងមានប្រសិទ្ធភាព គណនេយ្យភាព និងជំរុញការរៀបចំលាកបត្របង់ចំណូលឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងក្នុងសន្ទរកថាបើក ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ ចំណូលដែលក្រសួងសាធារណការ និងដឹកជញ្ជូន ប្រមូលបាន ចាំបាច់ទាមទារឱ្យមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីឱ្យសមស្របតាមគោលដៅនៃគោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្ដ្រកៀរគរចំណូលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានដាក់ជូន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តទៀតថា ស្របពេលជាមួយគ្នានេះ ជារៀងរាល់ឆ្នាំ ក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានក្នុងការតាមដានការអនុវត្តកិច្ចលទ្ធកម្ម សម្រាប់ឆ្លុះបញ្ចាំងអំពីចំណុចខ្លាំង ចំណុចខ្សោយ ឬការយឺតយ៉ាវក្នុងដំណើរការលទ្ធកម្ម ដើម្បីជំរុញការគ្រប់គ្រង ការតាមដាន និងលើកកម្ពស់ការអនុវត្តកិច្ចលទ្ធកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីចាប់ផ្តើមអនុវត្តកិច្ចលទ្ធកម្ម ទាន់ពេលវេលា ជៀសវាងនូវភាពយឺតយ៉ាវ ហើយជំរុញឱ្យមានការប្រកួតប្រជែងពេញលេញ ប្រកបដោយគណនេយ្យភាព តម្លាភាព សុក្រឹត្យភាព និងភាពត្រឹមត្រូវ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា៖ ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ជាផ្នែកមួយយ៉ាងសំខាន់នៃការប្រមូលចំណូលមិនមែនសារពើពន្ធរបស់ក្រសួងផងដែរ តាមរយៈការផាកពិន័យ និងការបង់ប្រាក់ពិន័យទាំងនោះចូលទៅក្នុងថវិកាជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាអ្នកកសាង ស្ថាបនាផ្លូវ ស្ពាន ពិតជាមិនចង់ឃើញនូវការកើនឡើងនៃបទល្មើសក្នុងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងទទួលបានមកវិញនូវប្រាក់ពិន័យនោះទេ ព្រោះវាធ្វើឱ្យផ្លូវស្ពានរបស់យើងខូច ហើយខាតបង់ថវិកាសម្រាប់ការចំណាយលើការជួសជុល ឬក៏ស្ថាបនាថ្មីជាដើម។ អ្វីដែលយើងទាំងអស់គ្នាចង់ឃើញ គឺការបង្រ្កាប និងគ្រប់គ្រងឱ្យបានម៉ត់ចត់ទៅលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងការកត់ត្រាចំណូលដែលប្រមូលបានឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដែលយើងទាំងអស់គ្នាជាមន្ដ្រីគ្រប់គ្រងស្ថានីយជញ្ជីងនីមួយៗ ត្រូវយកចិត្តទុកដាក់ស្វែងយល់ និងត្រូវមានឆន្ទៈ មនសិការការងារ ប្រកបដោយភាពម៉ឺងម៉ាត់ ដើម្បីឱ្យបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានការថយចុះនៅកម្រិតទាបបំផុត។ ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញឱ្យសិក្ខាកាមទាំងអស់ផ្តោតការយកចិត្តទុកដាក់ស្វែងយល់ និងពិភាក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅលើការកត់ត្រាចំណូល និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលើកជាសំណួរនានា ផ្តល់ជាមតិយោបល់ផ្សេងៗ ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាតដែលកើតមានក្នុងការអនុវត្តជាក់ស្តែង ក្នុងគោលដៅឱ្យការកត់ត្រាចំណូល និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕
ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
[Koh Thom CPP] - ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ
[cpp-mpwt] - ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ
ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តកោះកុង ពោធិ៍សាត់ ឧត្តរមានជ័យ ព្រៃវែង (ពីថ្ងៃទី៨ - ១២ កញ្ញា ២០២៥)
ផ្លូវជាតិលេខ៥៥ ជាផ្លូវបត់បែន ឡើងចុះភ្នំ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។
ការចុះអប់រំផ្សព្វផ្សាយពីវិធីការពារទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ និង យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នៃផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និងខេត្តក្រចេះ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90