Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្តុះបណ្ដាលស្តីពី “ការពង្រឹងការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង” ដល់នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសវនដ្ឋានពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង
2019-08-24
Go to the website published MPWT
ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង ដល់នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសវនដ្ឋានពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ជាតិ បណ្តាសហគ្រាសសាធារណៈ និងមន្ទីរជំនាញទាំង២៥ រាជធានី ខេត្ត។ វគ្គបណ្តុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមលើជំនាញ និងមុខងារសវនកម្មរបស់សវនករផ្ទៃក្នុង ឱ្យមានភាពប្រសើរឡើង ដើម្បីធ្វើជាឧបករណ៍មូលដ្ឋាន និងជាត្រីវិស័យនៅក្នុងការប្រតិបត្តិមុខងារសវនកម្មផ្ទៃក្នុង ដើម្បីជួយឱ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងមួយដ៍រឹងមាំ អាចកាត់បន្ថយហានិភ័យបានជាអតិបរមា និងធានាឱ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ តាមរយៈការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ២០១៦ -២០២០។ ថ្លែងក្នុងសន្ទរកថាបើក ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ សវនកម្មផ្ទៃក្នុង គឺជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងជាឧបករណ៍ត្រួតពិនិត្យមួយដែលមានមុខងារវាយតម្លៃ វាស់វែងនូវភាពគ្រប់គ្រង និងប្រសិទ្ធភាពនៃការគ្រប់គ្រង ដែលប្រកបដោយឯករាជ្យ ដើម្បីសម្រេចនូវគោលបំណងចម្បងរបស់អង្គភាព ជាមួយនឹងការធានាបាននូវប្រសិទ្ធភាព ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ធនធានដែលត្រូវបានប្រើប្រាស់ និងការការពារប្រកបដោយប្រសិទ្ធភាព និងភាពសមស្រប ជាពិសេសការគ្រប់គ្រងផ្ទៃក្នុង ដែលបានបង្កើតឡើងនៅតាមអង្គភាពនីមួយៗ ត្រូវតែសមស្របតាមស្ថានភាពជាក់ស្តែង ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសមស្របតាមច្បាប់ដែលបានកំណត់។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា វគ្គបណ្តុះបណ្ដាលនេះ នឹងផ្តល់ឱកាសឱ្យសវនករ និងមន្ដ្រីទាំងអស់កាន់តែយល់ច្បាស់អំពីតួនាទីដ៏សំខាន់ និងព្រំដែននៃសវនកម្មផ្ទៃក្នុង ព្រមទាំងនីតិវិធីដែលខ្លួនត្រូវប្រណិប័តន៍ ដើម្បីក្លាយខ្លួនជាសវនករផ្ទៃក្នុងអាជីព ហើយអាចរួមចំណែកយ៉ាងសកម្ម ជាមួយតួអង្គដទៃទៀត ដើម្បីពង្រឹងគណនេយ្យភាព តម្លាភាព និងលើកស្ទួយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ដ្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានកំណើនសេដ្ឋកិច្ច ដោយប្រើប្រាស់ពេលវេលា និងធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើវិធីសាស្រ្តនៃការធ្វើសវនកម្មលើសមិទ្ធកម្ម និងនីតិវិធីសម្រាប់អនុវត្តជាក់លាក់នៃដំណើរការសវនកម្មផ្ទៃក្នុង មានជាអាទិ៍ ការរៀបចំផែនការ ការកំណត់រកកង្វះខាត ការរៀបចំរបាយការណ៍ ការផ្សព្វផ្សាយរបាយការណ៍ និងការតាមដានការកែលម្អអនុសាសន៍ ដោយមានការបង្ហាត់បង្ហាញនូវវិធីសាស្ដ្រលម្អិត សម្រាប់គាំទ្រការអនុវត្តនីតិវិធីនីមួយៗ ដើម្បីឱ្យមន្រ្តីសវនកម្មផ្ទៃក្នុង និងមន្រ្តីសវនដ្ឋានពាក់ព័ន្ធ ទទួលបាននូវចំណេះដឹង ជំនាញក្នុងការស្វែងយល់ពីវិធីសាស្រ្ត និងបច្ចេកទេសសវនកម្មថ្មីៗ និងមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការជួយដល់ប្រធានស្ថាប័ន សហគ្រាសសាធារណៈ និងមន្ទីរជំនាញរាជធានី ខេត្តពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ វាយតម្លៃ ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងវាស់វែងអំពីប្រសិទ្ធភាព ប្រសិទ្ធផល និងការសន្សំសំចៃទប់ស្កាត់នូវហានិភ័យដែលអាចកើតមានជាយថាហេតុនៅពេលអនាគត។ ថ្លែងក្នុងសន្ទរកថាបិទវគ្គបណ្តុះបណ្ដាល ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ បានជួយដល់សិក្ខាកាមជាមន្រ្តីរាជការ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីមកពីសវនដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង នូវចំណេះដឹង និងបទពិសោធន៍ធ្វើជាមូលដ្ឋាន សម្រាប់បន្តអនុវត្តការងារសវនកម្មជាក់ស្តែងឱ្យប្រកបដោយផ្លែផ្កា និងបានកាន់តែប្រសើរថែមទៀត ក្នុងការលើកស្ទួយអភិបាលកិច្ចល្អ និងបង្កើនប្រសិទ្ធភាពការងារនៅគ្រប់វិស័យ តាមរយៈការកែទម្រង់ ពិសេសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគូសបញ្ជាក់ថា " ការកែទម្រង់ គឺជាកត្តាស្លាប់រស់របស់រាជរដ្ឋាភិបាល "។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀត ព្រមទាំងយកចំណេះដឹងនេះថ្មីៗទាំងនេះទៅប្រើប្រាស់ ស្របតាមកាលវិវត្តន៍នៃបរិបថការងារនាពេលបច្ចុប្បន្ន និងអនាគត ក្នុងការអនុវត្តនូវមុខងារសវនកម្មផ្ទៃក្នុងស្របតាមស្តង់ដាផ្ទៃក្នុង ក្នុងកម្រិតឧត្តមានុវត្តអន្តរជាតិ ក្នុងការត្រួតពិនិត្យ វាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងធ្វើជាត្រីវិស័យក្នុងការអនុវត្តការងារសវនកម្មផ្ទៃក្នុងជូនថ្នាក់ដឹកនាំក្រសួង និងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងឱ្យបានកាន់តែល្អប្រសើរឡើង ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សង្គតិភាព រក្សាបាននូវភាពសុខដុម និងការទទួលខុសត្រូវខ្ពស់៕
សវនកម្មផ្ទៃក្នុង
វគ្គបណ្តុះបណ្តាល
ក្រសួងសាធារណការ និងដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90