• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampuchea Thmey] - រាជរដ្ឋាភិបាល​ ចេញ​អនុក្រឹត្យ​លុបចោល ​កាំសាប ​នៅ​ម៉ោង​សូន្យ​ថ្ងៃ​ ២៨​ កុម្ភៈ​ ២០១៩

2019-02-06 Go to the website published Kampuchea Thmey
ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា​បានចេញ​អនុក្រឹត្យ​ស្ដីពី ការរំសាយ​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ហៅថា​«​កាំសាប​»​ដែល​ចាប់​អនុវត្តន៍​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​តទៅ​។ នេះ​បើតាម​អនុក្រឹត្យ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​ អនុក្រឹត្យ​នេះ​ បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​សម្របសម្រួល​ផ្ទេរ​ក្របខ័ណ្ឌ​និយោជក និង និយោជិត​របស់ កាំសាប តាម​លទ្ធភាព និង តម្រូវការ​ជាក់ស្តែង​ចូលទៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ឬ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ឬ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ។ អនុក្រឹត្យ​ក៏បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ក្នុងង​ឋានៈ​ជា​អាជ្ញាធរ ​ឬ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​និង ជា​អាណាព្យាបាល​ហិរញ្ញវត្ថុ​ត្រូវ​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ក្នុង​ឋានៈ​ជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ និង ជា​អាណាព្យាបាល​បច្ចេកទេស ផ្ទេរ​ទ្រព្យសម្បត្តិ របស់ កាំសាប រួមមាន​អចលនវត្ថុ ,​ចលនវត្ថុ និង កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដទៃ​ទៀត​រួម​ទាំង​បំណុល​ត្រូវ​ទារ និង បំណុល​ត្រូវ​សង តាម​នីតិវិធី​ជា​ធរមាន។ អនុក្រឹត្យ​ក៏បាន​និរាករណ៍​នូវ​លិខិត​គតិយុត្តិ​ដែលមាន​ពីមុន​ដែល​ពាក់ព័ន្ធ​និង កាំសាប ពីមុន​ចោល​ទាំងស្រុង​។ លិខិតបទដ្ឋាន​គតិយុត្តិ និង បទបញ្ញត្តិ ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ​។​ អនុក្រឹត្យ​បានបញ្ជាក់​ទៀតថា ​៖ «​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រ​សួ ស្ថាប័ន​ពាក់ព័ន្ធ ត្រូវអនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។​ គួររំលឹកថា​ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​ម្តង​រួចមកហើយ អំពី​ការលប់ចោល​ស្ថាប័ន​កាំសាប កាលពី​ថងៃទី ២៥ ខែ មករា នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត។ ដោយ​សម្តេច​បានលើកឡើង​ថា ​៖ «​ការលុបចោល កាំសាប នឹង​បាត់បង់​ចំណូល​ក្នុង​មួយ​ឆ្នាំ​ប្រមាណ ២ លាន​ដុល្លារ​ហើយ​បង់​ចូល​ថវិកាជាតិ​ប្រហែលជា ៥០ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ បើ​យល់ឃើញថា​ខាត​ក្រុមហ៊ុន​នេះ​ដោយ​មិន​គិតពី​សេដ្ឋកិច្ចជាតិ​ទាំងមូល​នេះ​មិនមែន​ដឹកនាំ​សេដ្ឋកិច្ច​ទេ​… »​។​ ​ សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា​៖«​នេះហើយ​ដែល​ហៅ​ពាក្យ​ថា​អភិក្រម​៥ យ៉ាង ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។ មិនមែន​បងប្អូន​នោះ​ជា​អ្នកធ្វើ​កំហុស​ទេ ក៏ប៉ុន្តែ ដើម្បី​ការរស់រាន​នៃ​សេដ្ឋកិច្ចជាតិ​និង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចជាតិ​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការសម្រួល​ពាណិជ្ជកម្ម​ដែល​នៅ​គ្រប់​វេទិកា​នៃ​ការសន្ទនា​ទាំង​អាស៊ាន ទាំង​ក្របខ័ណ្ឌ សូម្បីតែ​នៅក្នុងពេល​ប្រជុំ G20…​។ ប្រធាន​អគ្គនាយក WTO ក៏បាន​ស្នើ​ខ្ញុំ​ឲ្យ​មាន​យោបល់​ទាក់ទិន​ជាមួយ​កិច្ច​ការសម្រួល​ពាណិជ្ជកម្ម​។ បញ្ហា​កាំសាប​នេះ​ក៏​ទាក់ទង​ជាមួយនឹង​ការសម្រួល​ពាណិជ្ជកម្ម​។ អញ្ចឹង​ការលុបចោល​នូវ​អង្គភាព​កាំសាប​ក៏មាន​ចំណែក​ឆ្លើយតប​ទៅនឹង​ការសម្រួល​ពាណិជ្ជកម្ម​សម្រាប់​អ្នកវិនិយោគ ដែល​មករក​ស៊ី​នៅ​កម្ពុជា​។ កាំសាប​ពិនិត្យមើល​នៅក្នុង​ប្រទេស​អាស៊ាន​សព្វ​ថ្ងៃ​នៅសល់តែ​យើង និង​មី​យ៉ាន់​ម៉ា​ទេ​។ ក្រៅពី​នោះគេ​លុបចោល​អស់ហើយ​។ វៀតណាម​គេ​ក៏​លុបចោល​តាំងពីណា​ពី​ណី​អស់​ទៅហើយ​។ ឡាវ​គាត់​អត់​មាន​ទេ​ព្រោះ​គាត់​អត់ផ្លូវទឹក​។ អញ្ចឹងទេ​យើង​លុបចោល​។ តម្លៃ​ស្កេ​ន​នៅតាម​កំពង់ផែ ក៏ត្រូវ​ទម្លាក់​ចុះ​ដើម្បី​ផលចំណេញ​នៃ​បណ្តា​រោងចក្រ សហគ្រាស ដែល​រកស៊ី​នាំចេញ​នាំចូល​។ ផលចំណេញ​នោះ​ហើយ​ជាការ​ប្រកួតប្រជែង​សម្រាប់​ទាក់ទាញ​វិនិយោគ​មកកាន់​ប្រទេស​យើង​។ ដោយ​ការផលិត​នៅក្នុង​ប្រទេស​យើង​តម្លៃថោក ការដឹកជញ្ជូន​នាំចេញ​ក៏​តម្លៃថោក​…​។ ទម្លាក់ចោល​នូវ​តម្លៃ​គេ​ហៅថា​សេវា​កាំសាប សេវា​ផ្នែក​កាំកុងត្រូល អញ្ចឹង​វា​បាត់​ហើយ​។ អា​ធ្លាប់​បង់​ដូច​ថា ពួក​នាវា​គេ​ធ្វើ​ផ្ទាល់ នៅសល់​នាវា​តែ​ប៉ុន្មាន​ទេ ដែល​គេ​មិន​ធ្វើ​ផ្ទាល់​ជាមួយ​កំពង់ផែ​។ កាលណា​យើង​បាត់​អាហ្នឹង​ទម្លាក់​ថ្លៃ​ហ្នឹង​ចុះ បូក​នឹង​តម្លៃ​កាំកុងត្រូល បូក​នឹង​ទម្លាក់​តម្លៃ​ស្កេ​ន វា​នឹងធ្វើ​ឲ្យ​កាន់តែ​ធូរ​ថ្លៃ​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​ស្រុក​ខ្មែរ​។ អញ្ចឹង​ភាព​ប្រកួតប្រជែង​របស់​យើង​កាន់តែ​ខ្ពស់​»​។​ ​ គួរបញ្ជាក់​ដែរថា​ កាល​ពីស​ប្តា​ហ៍​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានចេញ​អនុក្រឹត្យ​ដកចេញ​សមត្ថកិច្ច​កាំកុងត្រូល​ពី​មាត់​ច្រាក់​ព្រំដែន​អន្តរជាតិ​ទាំងអស់ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​អ្នក​វិនិយោគិន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់ ដើម្បី​ទាក់ទាញ​ការវិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​៕
កាំសាប

Featured Posts

មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពេជ្រាដា
ពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពក្នុងការបើកបរ
ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១៦ ឧសភា ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
អបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90