• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

កិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

2025-12-10 Go to the website published MPWT
កិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កំពង់ចាម ត្បូងឃ្មុំ៖ នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ ដេប៉ូប្រមូលទិញកសិផល អាជីវកម្មជីកយកអាចម៍ដី និងរោងម៉ាស៊ីនកិនស្រូវក្នុងភូមិសាស្រ្តខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ដោយនៅខេត្តកំពង់ចាម មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេន សុផល អភិបាលរងនៃគណៈអភិបាលខេត្ត ជាសហប្រធានអង្គប្រជុំ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាល/អភិបាលរងនៃគណៈអភិបាលក្រុង ស្រុក មន្ទីរ-អង្គភាពនិងមន្រ្តីជំនាញពាក់ព័ន្ធ និងម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ ដេប៉ូប្រមូលទិញកសិផល អាជីវកម្មជីកយកអាចម៍ដី និងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តសរុបចំនួន ៦០នាក់។ ចំណែកនៅខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្ត ជាសហប្រធានអង្គប្រជុំ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាល/អភិបាលរងនៃគណៈអភិបាលក្រុង ស្រុក មន្ទីរ-អង្គភាពនិងមន្រ្តីជំនាញពាក់ព័ន្ធ និងម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ ដេប៉ូប្រមូលទិញកសិផល អាជីវកម្មជីកយកអាចម៍ដី ក្នុងខេត្តសរុបចំនួន ៥៦នាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលរួមមានច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ មាត្រា៦០ រចនាសម្ព័ន្ធគ្រប់គ្រងរបស់គណៈកម្មាធិការដឹកជញ្ជូនលេីសទម្ងន់ សេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លេីយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ សេចក្តីជូនដំណឹងលេខ០៥២ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ អំពីទម្ងន់អនុញ្ញាតផ្ទុកតាមប្រភេទយានយន្ត និងភ្លៅនីមួយៗ និងទណ្ឌកម្មពិន័យចំពោះយានយន្តដឹកលេីសទម្ងន់ផងដែរ ដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ អាជីវកម្មជីកយកអាចម៍ដី និងរោងម៉ាស៊ីនកិនស្រូវ បានយល់ដឹង ហើយចូលរួមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានអំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្មដ្ឋានដែលបានចូលរួមក្នុងកិច្ចថ្ងៃនេះ សូមចូលរួមគោរព និងអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ កុំដឹកលេីសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យខូចផ្លូវមុនអាយុកាលកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលេីសទម្ងន់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសូមបន្តចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទូលំទូលាយបន្ថែមទៀត៕
ផ្លូវ សេចក្តីជូនដំណឹង ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម សេង ឈួន សេចក្តីជូនដំណឹង

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅខេត្តស្វាយរៀង
កិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
[Fresh News] - កុំឱ្យសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៦នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែធ្នូម្សិលមិញ
អបអរសាទរខួបលើកទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២៥)
[cpp-mpwt] - #ញត្តិថ្កោលទោស យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងសាធារណការ និងដឹកជញ្ជូន មានការសោកស្តាយយ៉ាងខ្លាំង និង សូមថ្កោលទោសដាច់អហង្ការ ចំពោះការឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីរបស់ ព្រះរាជាណាចក្រកម្ពុជា។ #justiceforcambodia #CPP_MPWT
សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើកទី៥ លើសេចក្ដីព្រាងច្បាប់ស្ដីពីភស្តុភារកម្ម
កិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90