• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ពិធីសំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ ”រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

2025-05-01 Go to the website published MPWT
ពិធីសំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ ”រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ”រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម អ៊ូអ៊ីណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនកម្មករ-និយោជិតជាច្រើនរូបទៀត។ ពិធីសំណេះសំណាលនាពេលនេះ ប្រារព្ធឡើង នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវា ពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ”រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍នៃចលនាកម្មករអន្តរជាតិ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់ បច្ចុប្បន្ន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនង វិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានា តាមរយៈការអនុវត្តយ៉ាងពេញលេញនូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពី សហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងអនុសញ្ញាអន្តរជាតិផ្នែកការងារ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ មាន សុវត្ថិភាព-សុខភាពការងារ ដែលការពារផលប្រយោជន៍រួមជូនបងប្អូនកម្មករ និយោជិត និងនិយោជក រួមជាមួយនឹងការគិតគូរអំពីការចរចា និងដំឡើងប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗជាប្រចាំផងដែរ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ ម៉ត់ចត់ និងប្រកបដោយឆន្ទៈដ៏មុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាក់ស្តែង ការអភិវឌ្ឍវិស័យកំពង់ផែ ក៏ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះផងដែរ គឺនៅត្រង់ចំណុចទី៣ នៃមុំទី២ ក្នុងបញ្ចកោណទី២ ដែលកំណត់អំពី «ការបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំង ការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្លឹក»។ ឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តខាងលើ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាច្រើនដំណាក់កាលក្នុងចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០២៤ ដែលរួមមានដូចជាសាងសង់ផែកុងតឺន័រប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១១,៥ម៉ែត្រ សាងសង់តំបន់សេដ្ឋកិច្ចពិសេស បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបៗ ការសាងសង់ផែពហុបំណងប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងដែលមានបណ្តោយប្រវែង ២០០ម៉ែត ជម្រៅទឹក ៧,៥ម៉ែត្រ កែសម្រួលផែទំនិញទូទៅ ទៅជាចំណតផែកុងតឺន័រជម្រៅទឹក ១០,៥ម៉ែត្រ បូមស្តារជម្រៅទឹកចំណតផែកុងតឺន័ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១១,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹកកុងតឺន័រជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ព្រមទាំងធ្វើឱ្យសមត្ថភាពផសរុបកើនដល់ជាង ១លាន TEUs ក្នុងមួយឆ្នាំ និងឃ្លាំងទុកដាក់ទំនិញផ្សេងៗទៀត៕
ផ្លូវ ពិធីសំណេះសំណាល ថ្នាក់ដឹកនាំក្រសួង កំពង់ផែ ខេត្តព្រះសីហនុ ផ្លូវដែក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

Featured Posts

សេចក្តីជូនដំណឹង ស្តីពីការបើកឱ្យដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មង្គលបូរី ខេត្តបន្ទាយមានជ័យ សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
សកម្មភាពការងារថ្ងៃទី១២ - ១៣ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
សមិទ្ធផលផ្លូវលេខ៣៧៨៣ បានលេចចេញរូបរាង និងវឌ្ឍនភាពល្អក្រៃលែង អមដោយព្រៃព្រឹក្សាខៀវស្រងាត់ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងស្តែងឱ្យឃើញពីការរីកចម្រើន និងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡានៅខេត្តភាគឦសាន។
កិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលទ្ធផលនៃការសិក្សាតម្រូវការវិនិយោគផ្លូវដែកនៅកម្ពុជា ដោយក្រុមជំនាញការ JICA ក្រោមគម្រោងជំនួយបច្ចេកទេស

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90