• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[AKP] - សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត

2025-04-21 Go to the website published AKP
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤,២៥ហិកតា ជាអំណោយសប្បុរសធម៌របស់ អ្នកឧកញ៉ា វិញ ហួរ ជូនចំពោះរាជរដ្ឋាភិបាលសម្រាប់សាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត។ ទីតាំងភូមិសាស្ត្រកំពង់ផែនេះ មានលក្ខណៈអំណោយផលពីធម្មជាតិ ស្ថិតនៅជាប់នឹងតំបន់ទេសចរណ៍សំខាន់ៗនៃខេត្តកំពត ក្រុងបូកគោ(ឧទ្យានជាតិព្រះមុនីវង្ស បូកគោ) និងក្រុងកែប។ ក្នុងអតីតកាល តំបន់នេះ ក៏មានកំពង់ផែ ដែលមានឈ្មោះថា កំពង់ផែកំពង់បាយ ដែលធ្លាប់បានដឹកទំនិញ មានម៉ូតូ និងរថយន្តជាដើម មកពីប្រទេសថៃផងដែរ។ ជារួម ទីតាំងនេះ ក៏ជាចំណុចដែលអាចតភ្ជាប់តំបន់ទេសចរណ៍ដែលស្ថិតនៅតាមតំបន់ព្រែកជីកហ្វូណនតេជោ នៅពេលអនាគត និងបណ្តាប្រទេសនានានៅក្នុងតំបន់ទៀតផង។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ (Greater Mekong Subregion Tourism Infrastructure for Inclusive Growth – GMS TIIG) ត្រូវបានអនុម័តកាលខែមីនា ឆ្នាំ២០១៥ ដែលជាគម្រោងផ្តល់ហិរញ្ញប្បទានកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មានទឹកប្រាក់សរុប ១៨,៧៧លានដុល្លារអាម៉េរិក ដែលក្នុងនោះ ថវិកាចំនួន ០,៧៧លានដុល្លារអាម៉េរិក គឺជាថវិកាបដិភាគផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើអនុគម្រោងចំនួន៤ រួមមាន៖ ១)ហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវតភ្ជាប់ (ឈ្មោះដើម អនុគម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត) ដែលជាគម្រោងសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិកំពតនេះ ដោយត្រូវចំណាយទឹកប្រាក់ ៩,២៧លានដុល្លារអាម៉េរិក ២)ការធ្វើឱ្យប្រសើរនូវបរិស្ថានជុំវិញផ្សារក្តាមខេត្តកែប ៣)ការពង្រឹងសមត្ថភាព និងការធ្វើឱ្យរីកចម្រើនវិស័យទេសចរណ៍ក្នុងតំបន់ និង ៤)ការពង្រឹងសមត្ថភាពស្ថាប័ន ការធ្វើប្រតិបត្តិការ និងការគ្រប់គ្រង។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានកំណត់ឡើង ដើម្បីបង្កើតកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទុកជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្តាប្រទេសនានា ហើយទន្ទឹមនឹងនេះ ក៏អាចប្រើសម្រាប់នាវាដែលធ្វើនាវាចរណ៍រវាងកោះ ជាអាទិ៍ កោះរ៉ុង កោះរ៉ុងសន្លឹម កោះស្តេច ជាមួយ នឹងកំពង់ផែនេះ ហើយដែលតាមរយៈប្រតិបត្តិការនៃកំពង់ផែនេះ ប្រជាជននៅក្នុងតំបន់នេះប្រមាណ ១២ ០០០នាក់ និងធុរជនជាច្រើន អាចមានឱកាសស្វែងរកប្រាក់ចំណូលបាន។ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានធ្វើពិធីសម្ពោធបើកការដ្ឋាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ដែលស្ថិតនៅក្រុមហិរញ្ញប្បទានកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី រួមទាំងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតផង ក្រសួងទេសចរណ៍ជាស្ថាប័នប្រតិបត្តិ ក្រុមហ៊ុនអេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខនស្ត្រាក់សិន ហៅកាត់ថា SBPH ជាក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនអេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេនហៅកាត់ថា SBK ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ តាមការគ្រោងទុក គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបិទបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្តែគម្រោងនេះ ត្រូវបានពន្យារពេលអនុវត្ត ដោយមូលហេតុ ១)ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និង ២)ចំណុចខ្វះខាតផ្នែកបច្ចេកទេសសំណង់ដែលត្រូវកែលម្អ។ ក្នុងគោលបំណងពន្លឿនល្បឿនសាងសង់ ធានាគុណភាពនៃសំណង់ ជាពិសេសសំណង់សិល្បការ្យផ្លូវទឹក ស្របតាមយោបល់របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងការសម្រេចចិត្តរបស់គណៈកម្មាធិការគ្រប់គ្រងគម្រោងដែលដឹកនាំដោយក្រសួងទេសចរណ៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតអង្គភាពអនុវត្តគម្រោងដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដើម្បីដឹកនាំអនុវត្តការសាងសង់។ អង្គភាពអនុវត្តគម្រោងនេះ បានធ្វើការពិនិត្យនិងសិក្សាកែតម្រូវប្លង់បច្ចេកទេស គ្រឿងបង្គុំ អគារស្ថានីយអ្នកដំណើរ ចំណតនាវា និងផ្នែកសំខាន់ៗផ្សេងទៀតនៃកំពង់ផែ ដែលក្នុងនោះរួមមាន ១)ស្ពានរំលងឬស្ពានអាកាសនៅមុខកំពង់ផែ ត្រូវបានលុបចោល ២)ចំណតនាវាជំនួយនៅសងខាងចំណតនាវា ត្រូវបានលុបចោល និង ៣)រំកិលរបងផ្នែកខាងក្រោយជាប់នឹងប្រឡាយមេស្រែអំបិលប្រវែង២៩ម៉ែត្រទុកជាផ្លូវសាធារណៈ និង ៤)កែលម្អប្លង់ទិដ្ឋភាពរួមនៃកំពង់ផែ ជាពិសេស បង្កើតទៅជាទម្រង់ផ្ការំដួលបីទង ដែលជានិមិត្តសញ្ញាតំណាងឱ្យភាពរុងរឿងនិងជ័យជម្នះ។ អនុគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ ត្រូវបានពន្យារពេលចំនួន២លើក សរុបចំនួន ២៨ខែ ដោយលើកទី១ មានរយៈពេល ២១ខែ គឺចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទី២មានរយៈពេល ៧ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទើបអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដោយបានចំណាយទឹកប្រាក់សរុបចំនួន ៩,២៧១,២១២.៦២ដុល្លារអាម៉េរិក រួមមាន ផ្លូវបេតុងចូលកំពង់ផែ ២,៤០គ.ម បណ្តាញអគ្គិសនី ទឹកស្អាត របង ប៉ុស្តិ៍យាម ផ្លូវ ចំណត សួន ស្រះទឹក អគារផ្ទុកសំរាម អគារបច្ចេកទេស ចំណតផែ អគាររដ្ឋបាល ស្ថានីយអ្នកដំណើរ និងការបំពាក់ឧបករណ៍សម្ភារមួយចំនួនគាំទ្រដល់ប្រតិបត្តិការ។ ស្របតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវធ្វើប្រតិបត្តិការដោយផ្នែកឯកជន តាមរយៈការដេញថ្លៃ។ ម្យ៉ាងវិញទៀត តាមគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត កំពង់ផែនេះអាចផ្តល់សេវាឱ្យនាវាដែលមានចំណុះរហូតដល់ ៣០០នាក់ ចូលចេញ ផ្ទេរ ផ្ទុកអ្នកដំណើរ ដែលចំនួននេះ ហាក់ដូចជានៅមានកម្រិតទាបនៅឡើយមិនទាន់ឆ្លើយតបនឹងតម្រូវការ ការរីកចម្រើន និងសក្តានុពលនៃវិស័យទេសចរណ៍នៅឡើយ។ ទើបនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ មានដំណើរទស្សនកិច្ចមួយយ៉ាងសំខាន់ដែលបានដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ ឯកឧត្តម ស៊ុន ចាន់ថុល អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមនឹងប្រតិភូអមដំណើរជាច្រើន និងរដ្ឋបាលខេត្តកំពត ដើម្បីពិនិត្យជាក់ស្តែងនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត។ ជាលទ្ធផល ក្រុមការងារអន្តរក្រសួង ស្ថាប័ន បានសម្រេច រួមមាន ១)ផ្លូវចូលចេញកំពង់ផែនៅមិនទាន់បានដាក់សញ្ញាជំនួយនាវាចរណ៍នៅឡើយ ផ្នែកខ្លះនៃផ្លូវនាវាចរណ៍មានជម្រៅទឹករាក់ ដែលមិនអាចអនុញ្ញាតឱ្យនាវាដែលមានទំហំធំដឹកអ្នកដំណើរលើសពី ៣០០នាក់ ចូលចេញបាន ដែលត្រូវមានការទាមទារវិនិយោគបន្ថែមទៀត និង ២)កិច្ចលទ្ធកម្មដើម្បីជ្រើសរើសប្រតិបត្តិករកំពង់ផែតាមយន្តការដៃគូរដ្ឋនិងឯកជន តម្រូវឱ្យមានការសិក្សាលម្អិតបន្ថែមលើចំណុចសំខាន់ៗមួយចំនួន។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជ្រើសរើសសេវាទីប្រឹក្សាប្រតិបត្តិការសម្រាប់គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិកំពត តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ជាប្រធាន, ក្រសួងធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ ជាសមាជិក ដើម្បីពន្លឿនការធ្វើបច្ចុប្បន្នភាពលើការសិក្សាសមិទ្ធិលទ្ធភាព និងកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនសម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពត។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចសន្យាសេវាទីប្រឹក្សា ជាមួយក្រុមហ៊ុនទីប្រឹក្សា MISCA ដែលជាក្រុមហ៊ុនអន្តរជាតិមកពីចក្រភពអង់គ្លេស ដើម្បីបំពេញការងារទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពលើការសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំកិច្ចលទ្ធកម្មក្នុងគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិកំពត តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនទីប្រឹក្សា MISCA បានធ្វើបច្ចុប្បន្នភាពនិងសិក្សាសមិទ្ធិលទ្ធភាពពេញលេញសម្រាប់គម្រោងនេះ ដោយប្រើប្រាស់ពេលវេលាប្រមាណ ៨ខែ។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការអន្តរក្រសួង បានអនុវត្តកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជន បានរៀបចំឯកសារ និងដាក់ដេញថ្លៃ ក្នុងនោះមានក្រុមហ៊ុនចំនួន ៣ រួមមាន ១)កំពង់ផែស្វយ័តភ្នំពេញ, ២)ក្រុមហ៊ុន AZ Builders Co., Ltd និង ៣)ក្រុមហ៊ុន Swiss Nutra Plus Shop បានចូលរួមក្នុងការដេញថ្លៃ។ ជាលទ្ធផលក្រុមហ៊ុន AZ Builders Co., Ltd ឈ្នះក្នុងការដេញថ្លៃ ដោយមានលក្ខណៈសម្បត្តិខ្ពស់ជាងគេ ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ដោយក្រុមហ៊ុននេះ អាចផ្តល់កម្រៃប្រចាំឆ្នាំក្នុងតម្លៃបច្ចុប្បន្នសរុបស្មើនឹង ១,៥៩៩,៥០០ដុល្លារអាម៉េរិក សម្រាប់រយៈពេល ២០ឆ្នាំនៃកិច្ចសន្យា ដែលជាតម្លៃខ្ពស់ជាងកម្រៃដែលបានកំណត់។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានគោរពស្នើសុំការឯកភាពជាគោលការណ៍លើកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងការថែទាំ (O&M Agreement) ជូនក្រុមហ៊ុន AZ Builder Co., Ltd ហើយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានទទួលចំណារដ៏ខ្ពង់ខ្ពស់ យល់ព្រមពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុញ្ញាតជ្រើសរើសក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក ជាដៃគូឯកជនធ្វើប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលសិទ្ធិប្រទានពេញសមត្ថភាពពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាមួយនឹងក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងសាធារណការ និង ដឹកជញ្ជូនតំណាងរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក និងក្រុមហ៊ុន ខេ.អាយ.ធី.ភី ឌីវេឡុបម៉ិន ឯ.ក បានចុះកិច្ចព្រមព្រៀងផ្តល់អនុប្រទានសិទ្ធិជូនដល់ក្រុមហ៊ុន ខេ.អាយ.ធី.ភី ឌីវេឡុបម៉ិន ឯ.ក (K.I.T.P. Development Co., Ltd) ជាអ្នកធ្វើប្រតិបត្តិការ និងការថែទាំបន្តលើកំពង់ផែទេសចរណ៍អន្តរជាតិកំពត។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសាធារណការនិងដឹកជញ្ជូន បានគោរពរាយការណ៍ជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្តីពីលទ្ធផលរៀបចំធ្វើប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងស្នើសុំជាគោលការណ៍អនុវត្តធ្វើប្រតិបត្តិការសាកល្បងសម្រាប់រយៈពេល៣ខែ (១២ ធ្នូ ២០២៤ - ១២ មីនា ២០២៥)៕
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

Featured Posts

មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពេជ្រាដា
ពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពក្នុងការបើកបរ
ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១៦ ឧសភា ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
អបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90