• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampucheathmey] - លម្អិតគម្រោងផ្លូវដែក រដ្ឋាភិបាលកម្ពុជាគ្រោងអភិវឌ្ឍឲ្យចេញជារូបរាងត្រឹមឆ្នាំ ២០៣៣

2024-12-02 Go to the website published Kampucheathmey
បណ្តាញផ្លូវដែកនៅកម្ពុជា នឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល។ ដំណាក់កាលទីមួយត្រឹមឆ្នាំ ២០២៧ ជាដំណាក់កាលដំបូង ត្រូវលើកកម្រិតបណ្តាញផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដែលមានស្រាប់ទៅជាផ្លូវដែកដែលមានសមត្ថភាព ដូចផ្លូវដែកភាគខាងត្បូង គឺមានល្បឿនដឹកជញ្ជូនអ្នកដំណើរ ៨០ គីឡូម៉ែត្រ/ម៉ោង រីឯល្បឿនដឹកជញ្ជូនទំនិញ ៤០ គីឡូម៉ែត្រ/ម៉ោង។ ដំណាក់កាលទីពីរគិតត្រឹមឆ្នាំ ២០៣៣ បណ្តាញផ្លូវដែកមានទម្រង់ជា «កាំ ៣ ខ្សែ» នឹងត្រូវបានសាងសង់រួមមាន៖ (១) ផ្លូវដែកល្បឿនលឿនភាគខាងជើងតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ, (២) ផ្លូវដែកល្បឿនលឿនភាគឦសានតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ឡាវ, (៣) ផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះក៏មាន ផ្លូវដែកល្បឿនលឿនភាគនិរតីតភ្ជាប់ទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងផ្លូវដែកល្បឿនលឿនភាគពាយព្យតភ្ជាប់ពី ភ្នំពេញ-កំពង់ធំ-សៀមរាប-សិរីសោភ័ណ។បណ្តាញផ្លូវដែកនៅកម្ពុជា នឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល។ ដំណាក់កាលទីមួយត្រឹមឆ្នាំ ២០២៧ ជាដំណាក់កាលដំបូង ត្រូវលើកកម្រិតបណ្តាញផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដែលមានស្រាប់ទៅជាផ្លូវដែកដែលមានសមត្ថភាព ដូចផ្លូវដែកភាគខាងត្បូង គឺមានល្បឿនដឹកជញ្ជូនអ្នកដំណើរ ៨០ គីឡូម៉ែត្រ/ម៉ោង រីឯល្បឿនដឹកជញ្ជូនទំនិញ ៤០ គីឡូម៉ែត្រ/ម៉ោង។ ដំណាក់កាលទីពីរគិតត្រឹមឆ្នាំ ២០៣៣ បណ្តាញផ្លូវដែកមានទម្រង់ជា «កាំ ៣ ខ្សែ» នឹងត្រូវបានសាងសង់រួមមាន៖ (១) ផ្លូវដែកល្បឿនលឿនភាគខាងជើងតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ, (២) ផ្លូវដែកល្បឿនលឿនភាគឦសានតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ឡាវ, (៣) ផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះក៏មាន ផ្លូវដែកល្បឿនលឿនភាគនិរតីតភ្ជាប់ទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងផ្លូវដែកល្បឿនលឿនភាគពាយព្យតភ្ជាប់ពី ភ្នំពេញ-កំពង់ធំ-សៀមរាប-សិរីសោភ័ណ។ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ នៅត្រឹមឆ្នាំ២០៣៣ រដ្ឋាភិបាលកម្ពុជាគ្រោងអភិវឌ្ឍខ្សែផ្លូវដែកល្បឿនលឿនមេដឹកជញ្ចូនអ្នកដំណើរ និងទំនិញ មានទម្រង់កាំ ដែលតភ្ជាប់ទៅកាន់ទីក្រុង និងកំពង់ផែធំៗនៃតំបន់ពាយ័ព្យ ភាគអាគ្នេយ៍ និងនិរតីនៃប្រទេសកម្ពុជា។ ខ្សែផ្លូវដែកល្បឿនលឿនទាំងនោះរួមមាន៖ ផ្លូវដែកល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (ភាគខាងត្បូងត្រូវបានស្ដារពីផ្លូវដែកមានស្រាប់ ទៅជាផ្លូវដែកល្បឿនលឿន) ភ្នំពេញ-ប៉ោយប៉ែត (ភាគខាងជើងត្រូវបានស្ដារពីផ្លូវដែលមានស្រាប់ ទៅជាផ្លូវដែកល្បឿនលឿន) ផ្លូវដែកល្បឿនលឿនថ្មីភ្នំពេញ-កំពង់ធំ-សៀមរាប-ប៉ោយប៉ែត និងផ្លូវដែកល្បឿនលឿនថ្មីភ្នំពេញ-បាវិត (ផ្លូវដែកតភ្ជាប់ជាមួយប្រទេសវៀតណាម)។ ការស្ដារឡើងវិញកំណាត់ខ្សែផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត (ផ្លូវដែកភាគខាងជើងមានស្រាប់) ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ជាខ្សែរត់ភាគខាងជើងដែលមានស្រាប់រត់ឆ្លងកាត់តំបន់ប្រមូលផ្តុំដោយ ប្រជាជនរស់នៅកុះករ និងជាតំបន់សំខាន់បំផុតមួយនៃភាគខាងត្បូងបឹងទន្លេសាប។ ខ្សែរត់នេះមិនត្រឹមតែ ជាសរសៃឈាមដឹកជញ្ជូនតភ្ជាប់មណ្ឌលសេដ្ឋកិច្ចរាជធានីភ្នំពេញទៅតំបន់បឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែជាច្រករបៀងសំខាន់សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរវាងកម្ពុជា និងថៃ។ កំណាត់ខ្សែផ្លូវដែកនេះ ជាផ្នែកមួយដ៏សំខាន់នៃខ្សែផ្លូវដែកភាគខាងកើតនៃបណ្តាញផ្លូវដែកអាស៊ី។ ផ្លូវដែកខ្សែភាគខាងជើង ដែលមានស្រាប់ចាប់ផ្ដើមពីរាជធានីភ្នំពេញនៅភាគខាងកើតឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យបន្តទៅភាគខាងលិច ដោយតភ្ជាប់ជាមួយផ្លូវដែកថៃនៅច្រកព្រំដែន ប៉ោយប៉ែតដែលមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ។ ខ្សែរត់នេះគ្រោងស្ដារឡើងវិញនូវផ្លាកសញ្ញា ឧបករណ៍ផ្តល់ព័ត៌មាន និងសម្ភារបន្ទាប់បន្សំ ការដោះស្រាយបញ្ហានៅក្នុងស្ថានីយរថភ្លើង រថភ្លើង ស្រទាប់គ្រឹះក្រោមផ្លូវដែក ស្ពាននិងខ្សែផ្លូវ ការជួសជុលស្ថានីយចំណត ការកែលម្អកន្លែងអ្នកដំណើររង់ចាំ និងផ្លូវអ្នកដំណើរ ចេញ/ចូលស្ថានីយ ក៏ដូចជាការតភ្ជាប់ជាមួយមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងការរៀបចំដឹកជញ្ជួន អ្នកដំណើរ និងទំនិញប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀត ការកែសម្រួលកាំកំណោងផ្លូវដែក ដែលមានស្រាប់នឹងជួយធានាឱ្យរថភ្លើងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចបង្កើនល្បឿនរថភ្លើងបាន។ការស្តារឡើងវិញខ្សែផ្លូវដែកភាគខាងត្បូងភ្នំពេញ-ព្រះសីហនុដែលមានស្រាប់ ផ្លូវដែកភ្នំពេញ-ព្រះសីហនុ ជាផ្លូវដែកភាគខាងត្បូងដែលមានស្រាប់ជាខ្សែតភ្ជាប់ដ៏សំខាន់រវាងរាជធានី ភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅដ៏សំខាន់បំផុតនៅកម្ពុជា និងជាច្រកទទួលអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។ លើសពីនេះ កំណាត់ផ្លូវដែកនេះបានភ្ជាប់គម្រោងផ្លូវដែក អាស៊ីភាគខាងកើតជាមួយនឹងផ្លូវដែក ភ្នំពេញ-វៀតណាម។ ផ្លូវដែកភាគខាងត្បូងដែលមានស្រាប់នេះ ចាប់ផ្តើមពីរាជធានីភ្នំពេញភាគខាងជើងឆ្ពោះទៅភាគខាងត្បូងតាមបណ្ដោយផ្លូវជាតិលេខ ៣ ឆ្លងកាត់ខេត្តកណ្តាល តាកែវ និងកំពត និងបញ្ចប់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ២៦៦គីឡូម៉ែត្រ។ កំណាត់ផ្លូវដែកនេះ ផ្តោតជាចម្បងលើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរក្នុងពេលដំណាលគ្នា។ ខ្សែរត់នេះ ត្រូវបានគ្រោងស្តារឡើងវិញនូវផ្លាកសញ្ញា ( ឧបករណ៍ផ្ដល់ព័ត៌មាន និងសម្ភារបន្ទាប់បន្សំ ការដោះស្រាយ បញ្ហានៅក្នុងស្ថានីយរថភ្លើង រថភ្លើង ស្រទាប់គ្រឹះក្រោមផ្លូវដែក ស្ពាននិងខ្សែផ្លូវ ការជួសជុលស្ថានីយ ចំណត ការកែលម្អកន្លែងអ្នកដំណើររង់ចាំ និងផ្លូវអ្នកដំណើរចេញ/ចូលស្ថានីយ ក៏ដូចជាតភ្ជាប់ជាមួយមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងការរៀបចំដឹកជញ្ជូនអ្នកដំណើរ និងទំនិញប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀត ការកែសម្រួលកាំកំណោងផ្លូវដែកដែលមានស្រាប់ នឹងជួយធានាឱ្យរថភ្លើងប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព និងអាចបង្កើនល្បឿនរថភ្លើង។ ការស្ថាបនាខ្សែផ្លូវដែកភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) ខ្សែរត់ភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) ជាច្រករបៀងមេតភ្ជាប់រវាងកម្ពុជានិងប្រទេស វៀតណាម ដែលជាតំណភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងហូជីមិញ។ ខ្សែរត់នេះជារបៀងដឹកជញ្ជូនសម្រាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចរាជធានីភ្នំពេញទៅទិសខាងកើត។ ជាមួយគ្នានេះ កំណាត់ផ្លូវដែកនេះជាផ្នែកមួយដ៏សំខាន់នៃខ្សែផ្លូវដែកភាគខាងកើតនៃបណ្តាញផ្លូវដែកអាស៊ីតភ្ជាប់រួមគ្នា ជាមួយកំណាត់ផ្លូវដែកភាគខាងជើង ដែលមានស្រាប់ និងកំណាត់ផ្លូវដែកទីក្រុងហូជីមិញ-ច្រកព្រំដែនម៉ុកបៃ ក្នុងប្រទេសវៀតណាម។ ខ្សែរត់នេះ ចាប់ផ្ដើមពីរាជធានីភ្នំពេញតម្រង់ទៅទិសអាគ្នេយ៍ឆ្លងកាត់ទន្លេបាសាក់ ចំណតផែថ្មីរបស់កំពង់ផែស្វយ័ត ភ្នំពេញ បន្ទាប់មកលាតសន្ធឹងទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ១ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង និងបញ្ចប់នៅត្រឹមមាត់ច្រកបាវិត (ព្រំដែនកម្ពុជា-វៀតណាម) ដោយមានប្រវែងសរុប ១៥០ គីឡូម៉ែត្រ។ ផ្លូវដែកនេះផ្តល់សារៈសំខាន់ជាចម្បង សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរក្នុងពេល ដំណាលគ្នា។ បន្ទាប់ពីស្ថាបនាផ្លូវដែកនេះ រថភ្លើងដឹកអ្នកដំណើរអាចចរាចរបានទៅមកមួយជើង/ថ្ងៃ និងអាចបើកបរបានក្នុងល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង។ ដង់ស៊ីតេរំហូរទំនិញនៃកំណាត់ផ្លូវដឹកជញ្ជូនទំនិញ ច្រើនជាងគេនឹងមានបរិមាណដល់ ១,២៦លានតោន/ឆ្នាំ ជាមួយនឹងល្បឿននៃការដឹកជញ្ជូនទំនិញលើស ពី ៨០គីឡូម៉ែត្រ/ម៉ោង។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group ដឹកនាំដោយលោក YUAN LINKUN ប្រធានក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។នាឱកាសនោះ គណៈប្រតិភូក្រុមហ៊ុនចិនក៏ចាប់អារម្មណ៍ ក្នុងការស្វែងយល់បន្ថែមក្នុងការវិនិយោគខ្សែផ្លូវដែកថ្មីតភ្ជាប់ពីកម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ ជាមួយនឹងទស្សនទាននៃការសិក្សាបណ្ដាញផ្លូវដែកល្បឿនលឿនថ្មីនៅក្នុងប្រទេសផងដែរ។ ក្នុងជំនួបពិភាក្សាជាមួយវិនិយោគិនចិន លោក វ៉ាស៊ឹម សុរិយា ក៏បានប្រាប់ដល់ប្រតិភូវិនិយោគិនចិន ពីទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការជំរុញនិងលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែរបស់ប្រទេសកម្ពុជា ឱ្យមានសមត្ថភាពស្មើគ្នាដល់កម្រិតល្បឿន ៨០ km/h និងជំរុញការចចារបញ្ចប់កិច្ចសន្យាសម្បទានផ្លូវដែកថ្មីឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជាមានគម្រោងផ្លូវដែកចំនួន ០៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់បញ្ចូលក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ ក្នុងចំណោមផែនការមេសរុបចំនួន ១៧៤ គម្រោង ដែលគ្រោងចំណាយទុនវិនិយោគរាប់ពាន់លានដុល្លារ៕
ផ្លូវដែក ឯកឧត្តម វ៉ាស៊ឹម សូរិយា ជួបពិភាក្សាការងារ

Featured Posts

អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90