• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampucheathmey] - គម្រោងអភិវឌ្ឍផ្លូវដែកចំនួន ៨ គ្រោងនឹងចំណាយថវិកាជាង ១០ ពាន់លានដុល្លារអាមេរិក

2024-11-14 Go to the website published Kampucheathmey
ក្នុងន័យលើកកម្ពស់វិស័យដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាកំពុងមានផែនការអភិវឌ្ឍគម្រោងដឹកជញ្ជូនផ្លូវដែកចំនួន ៨ គម្រោង ដោយគ្រោងនឹងចំណាយថវិកាជាង ១០ ពាន់លានដុល្លារអាមេរិក។អ្នកជំនាញ និងអ្នកសេដ្ឋកិច្ច លើកឡើងថា ការដឹកជញ្ជូនតាមផ្លូវដែកនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។របាយការណ៍វឌ្ឍនភាពឆមាសទី ១ ឆ្នាំ ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ផ្លូវដែកនៅកម្ពុជាមានចំនួន ២ ខ្សែ ដែលមានប្រវែងសរុប ៦៥២ គីឡូម៉ែត្រ ដោយខ្សែទីមួយ ស្ថិតនៅភាគឧត្តរ មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត និងខ្សែទីពីរ ស្ថិតនៅភាគទក្សិណ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។ក្រសួងបានឱ្យដឹងថា ការអភិវឌ្ឍផ្លូវដែកគឺផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី(គន្លង និងខ្សែរថថ្មី)។ បច្ចុប្បន្នរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកសរុបចំនួន ៨ គម្រោង ដោយគ្រោងនឹងចំណាយថវិកាសរុប ១០ ០១០ លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងរយៈពេលខ្លី និងមធ្យម ចំនួន ៤ គម្រោង(២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០ លានដុល្លារអាមេរិក និងគម្រោងរយៈពេលវែងចំនួន ៤ គម្រោង(២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០ លានដុល្លារអាមេរិក។ របាយការណ៍បានលើកឡើងថា៖«បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ផ្លូវដែកតាមរយៈផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលា និងចំណាយថ្លៃដើមទាប»។ បើតាមក្រសួងសាធារណការ គម្រោងផ្លូវដែកភាគច្រើនស្ថិតក្នុងដំណាក់កាលសិក្សា ដោយក្នុងនោះ គម្រោងលើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។ ដោយឡែកគម្រោងកសាងផ្លូវដែក ថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ(ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសអន្តរជាតិយានដ្ឋានសៀមរាបអង្គរ(ស្រុកសូទ្រនិគម ខេត្តសៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro។ ក្រសួងបានអះអាងថា៖«ផែនការដឹកជញ្ជូនតាមផ្លូវដែក ត្រូវបានរៀបចំឡើងដោយផ្អែកលើការវិភាគស្ថានភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផ្សារភ្ជាប់នឹងវិស័យសេដ្ឋកិច្ច សង្គម និងការដឹកជញ្ជូន ព្រមទាំងបទពិសោធន៍ និងការអនុវត្តប្រកបដោយជោគជ័យក្នុងតំបន់»។ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែវិច្ឆិកា ថា ការលើកកម្ពស់គុណភាព និងពង្រីកផ្លូវដែកបន្ថែម គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះការដឹកជញ្ជូនតាមផ្លូវដែកនឹងផ្តល់ផលចំណេញច្រើនដល់សេដ្ឋកិច្ច ដោយសារអាចដឹកមនុស្ស និងទំនិញបានច្រើន មានតម្លៃទាប ហើយក៏ជួយកាត់បន្ថយការកកស្ទះនៅតាមផ្លូវផ្នល់ ព្រមទាំងជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលទៅលើការជួសជុលផ្លូវថ្នល់បានមួយកម្រិត។ លោកបានថ្លែងថា៖«ការអភិវឌ្ឍផ្លូវដែក នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះវាអាចជួយកាត់បន្ថយថ្លៃដើមផលិត ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ តម្លៃដឹកជញ្ជូនទាប តម្លៃទំនិញដាក់លក់លើទីផ្សារក៏ចុះទាបដែរ»។ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ក្នុងវដ្តនៃសេដ្ឋកិច្ច ការដឹកជញ្ជូនគឺជាចំណែកសំខាន់មួយដែលអាចធ្វើឱ្យតម្រូវការ និងការផ្គត់ផ្គង់ប្រែប្រួលទាំងបរិមាណ និងតម្លៃ។ ការពង្រឹង និងពង្រីកមធ្យោបាយដឹកជញ្ជូនទោះបីផ្លូដែក ផ្លូវគោក(ផ្លូវថ្នល់) ផ្លូវទឹក និងផ្លូវអាកាស គឺសុទ្ធតែផ្តល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចជាតិ។ លោកបន្ថែមថា ផ្លូវដែកគឺជាមធ្យោបាយដឹកជញ្ជូនពេញនិយមមួយនៅលើពិភពលោក ព្រោះការដឹកជញ្ជូនតាមផ្លូវដែក អាចនិយាយថាមានតម្លៃទាប បានបរិមាណច្រើន និងមិនសូវមានការកកស្ទះច្រើនដូចផ្លូវថ្នល់ឡើយ។ លោកប្រាប់ទៀតថា ក្រៅពីការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍផ្លូវដែកក៏អាចជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរកម្សាន្តកាន់តែច្រើនផងដែរ។ លោកថ្លែងថា៖«នៅពេលមានផ្លូវដែកល្អ និងមានការតភ្ជាប់ទៅកាន់គោលដៅសំខាន់ៗកាន់តែច្រើន វាពិតជានឹងផ្តល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចជាតិតាមរយៈការបន្ទាបថ្លៃដើមផលិត»។ លោកបន្តថា៖«ក្រៅពីនេះ ការអភិវឌ្ឍផ្លូវដែកក៏នឹងជួយឱ្យកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនផងដែរ ព្រោះមិនធ្វើឱ្យពួកគេមានអារម្មណ៍ធុញទ្រាន់ និងការធ្វើដំណើរ»។ តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៤៥,0៦ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៨,៦៧ ពាន់លានដុល្លារ។ ក្នុងនោះទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា មានចំនួន ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយពីចំនួន ១៨,៥៩ ពាន់លានដុល្លារ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ មានចំនួន ២៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយពីចំនួន ២០,០៧ ពាន់លានដុល្លារ។ ចំណែកទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល ៣ ត្រីមាសដំបូង ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរបរទេសចំនួន ៤,៨ លាននាក់ កើនឡើង ២២,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣៕
វិស័យផ្លូវដែក

Featured Posts

មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពេជ្រាដា
ពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពក្នុងការបើកបរ
ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១៦ ឧសភា ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
អបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90