• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Nokor Wat News] - ផលប្រយោជន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ពិភពលោក

2024-10-14 Go to the website published Nokor Wat News
អន្តរជាតិ ៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាកម្មវិធីដ៏ធំមួយដែលបានបើកដំណើរការដោយរដ្ឋាភិបាលចិននៅឆ្នាំ២០១៣ ដោយមានគោលដៅជាច្រើន៖ ដើម្បីជម្នះនូវសមត្ថភាពលើសលប់ក្នុងស្រុក វិស័យឧស្សាហកម្មជាច្រើនតាមរយៈការពង្រីកទីផ្សារបរទេស គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចរបស់ចិន ពីគំរូដឹកនាំ ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើការប្រើប្រាស់និងដើម្បីលើកកំពស់សន្តិសុខនៃផ្លូវពាណិជ្ជកម្មជាពិសេសថាមពលផលិតផល។ វាត្រូវបានផ្តោតជាពិសេសទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នេះជាការលើកឡើងដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តថា ៖ បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ បានចងភ្ជាប់ទីផ្សារ ទៅនឹងទីតាំងរោងចក្រផលិតកម្ម ដែលជាច្រកទំនាក់ទំនងពីផលិតកម្មទៅកាន់កន្លែងផ្គត់ផ្គង់វត្ថុធាតុដើម និង ទៅកាន់ទីផ្សារនិងអ្នកប្រើប្រាស់ ដែលត្រូវមើលឃើញក្នុងកម្រិតម៉ាក្រូ គឺជាការបង្កើតទំនាក់ទំនងរវាងប្រទេសផ្គត់ផ្គង់វត្ថុធាតុដើម ប្រទេសផលិត និង ប្រទេសអ្នកទិញ ដែលបានផ្តល់សារសំខាន់យ៉ាងមហិមាដល់ផលប្រយោជន៍សេដ្ឋកិច្ចជាសាកល ។ ទោះបីជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវបានកោតសរសើរជាប្រវត្តិសាស្ត្រ ជាពិសេសការតភ្ជាប់ទៅកាន់របស់ទី្វបអឺរ៉ុប និង ធ្វើឱ្យមានពហុភាគីនិយម ប្រឆាំងនឹងការផ្តួចផ្តើមដែលមានលក្ខណៈបិទនិងប្រកួតប្រជែងឆ្ពោះទៅរកតំបន់និយម ។ ការតភ្ជាប់ផ្លូវសូត្រ និង ផ្លូវសូត្រសមុត្របានធ្វើឱ្យសេដ្ឋកិច្ចសាកលលោកមានការកើនឡើង ជាពិសេសនៅតំបន់អាស៊ី និង តំបន់អឺរ៉ុប រហូតមកដល់ចុងឆ្នាំ២០១៩។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ៖ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានលោកប្រធានរដ្ឋចិន ស៊ី ជិនពីង ដាក់ចេញនៅឆ្នាំ២០១៣ និងបានក្លាយជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ធំមួយ ព្រោះមានប្រទេសចូលរួមជាច្រើន ។ ជារឿងពិតមិនអាចប្រកែកបាន គំនិតផ្ដួចផ្ដើមនេះធ្វើឱ្យសាធារណៈរដ្ឋប្រជាមានិតចិនលេចមុខលេចមាត់លើឆាកអន្តរជាតិ និងមានឥទ្ធិពលកាន់តែខ្លាំងក្នុងការបង្វែរទិសនៃសណ្តាប់ធ្នាប់ពិភពលោក ព្រមទាំងការគូសបន្ទាត់សេដ្ឋកិច្ចពិភពលោកថ្មី ជំនួសឱ្យបន្ទាត់ចាស់ ដែលគូសដោយលោកខាងលិចរាប់ទសវត្សមកហើយ ដែលបានបង្កើតឥទ្ធិពលរបស់ចិននៅលើសាកលលោក ជាពិសេសក្នុងចំណោមប្រទេសក្រីក្រនៅអាស៊ី និងអាហ្វ្រិក ដែលត្រូវការមូលធនដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនផង។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា ៖ ក្នុងរយៈពេលជាងមួយទសវត្សនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់តំបន់ និងពិភពលោក តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្មដែលទាំងអស់នេះ សុទ្ធតែជាឆ្អឹងកងខ្នងដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ដូចសុភាសិតខ្មែរលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ដែលជាក្តីសង្ឃឹមការអភិវឌ្ឍសេដ្ឋកិច្ច ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កង្វះខាតទុនសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាឧបសគ្គមួយដ៏ធំដែលបានបង្កការរាំងស្ទះដល់ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-សង្គម ។ ប៉ុន្តែកិច្ចសហប្រតិបត្តការ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្តល់ពន្លឺនៃក្តីសង្ឃឹមថ្មី និងកាលានុវត្តភាពមិនធ្លាប់មាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយឱនភាពថវិកា និង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ។ ការពិតមួយក្នុងចំណោមការពិតនានានោះគឺថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនោះទេ តែថែមទាំងជួយឱ្យប្រទេសកំពុងអភិវឌ្ឍន៍ អាចបង្កើនភាពប្រកួតប្រជែង និង ពង្រីកទីផ្សារផលិតផលរបស់ខ្លួន ទៅក្នុងតំបន់ និង ពិភពលោក ។ តួយ៉ាង ដូចជាគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាគម្រោងសំខាន់មួយរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ បានជំរុញការតភ្ជាប់រវាងចិន និង ប៉ាគីស្ថានឱ្យកាន់តែខិតជិតគ្នា និង បានបង្កើនសកម្មភាពសេដ្ឋកិច្ចយ៉ាងផុសផុលក្នុងតំបន់។ ចំពោះអាស៊ាន គម្រោងផ្លូវដែកតភ្ជាប់ចិនមកកាន់កម្ពុជា ដោយឆ្លងកាត់ឡាវ និង ថៃ កំពុងដំណើរការដោយរលូន ខណៈគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung បានបញ្ចប់ការសាងសង់ដោយជោគជ័យ។ ជាមួយគ្នានេះដែរ គម្រោងច្រករបៀងមច្ឆានិងអង្ករ ដែលកំពុងតែរៀបចំឡើង មានទីតាំងនៅភាគពាយព្យនៃប្រទេសកម្ពុជានិងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើបនៅក្បែរបឹងទន្លេសាប ព្រមទាំងពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើវិស័យវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ថា ៖ គម្រោងទាំងនេះ មិនមែនជាគម្រោងតំណាងមានតែលើក្រដាសទេ ប៉ុន្តែគឺជាគម្រោងជាក់ស្តែង ដែលលេចចេញជារូបរាងឡើង និងបានជំរុញដល់ការបង្កើនការងារក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ។ ទោះបីជាមានការលាបពណ៍ និងការវិភាគដោយពុំមានភាពយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួនក្តី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈឈានចូលអាយុកាល ១១ ឆ្នាំ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ក្នុងយុគសម័យថ្មីនេះ គោលគំនិតនៃការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ត្រូវបានដាក់បញ្ចូលនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់តំបន់ និងសម្រាប់ពិភពលោក។ តាមរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូលទាបកើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយផលពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ។ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាងនេះនឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិកសម្រាប់ពិភពលោកជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុងចន្លោះឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាពក្រីក្រដាច់ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យម។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា ៖ សរុបមក ទោះបីស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ នៅតែជាគម្រោង នៃកិច្ចសហប្រតិបត្តិការលេចធ្លោជាងគេមួយក្នុងពិភពលោក ដែលអាចចាត់ទុកថាជា គំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការតភ្ជាប់ និង ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា៕
គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ”

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ត្រួតពិនិត្យមើលហ្វ្រាំងយានជំនិះឱ្យបានត្រឹមត្រូវ ដើម្បីធានាបានសុវត្ថិភាពពេលធ្វើដំណើរ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ខ្យល់ត្រជាក់ គ្មានផ្សែង គ្មានក្លិនថ្នាំបំពុលសត្វល្អិត គឺជាបរិយាកាស ដែលផ្តល់ឱ្យទាំងមនុស្ស សត្វ រុក្ខជាតិមានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវអារម្មណ៍ នេះជាមូលដ្ឋាននៃការដាំដុះ
វិមានសន្តិភាព៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤៖
អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90