Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[The Mirror News] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា សង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរជំនាញត្រូវតែមានការធានារ៉ាប់រងនូវតួនាទី និងភារកិច្ចស្នូលរបស់អង្គភាពគឺជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់
2024-04-10
Go to the website published The Mirror News
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានសង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរជំនាញត្រូវតែមានការធានារ៉ាប់រងនូវតួនាទី និងភារកិច្ចស្នូលរបស់អង្គភាពគឺជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់ និងបំពេញតួនាទីភារកិច្ចឲ្យបានខ្ជាប់ខ្ជួន ជាប្រចាំ គ្រប់ពេលវេលា និងហ្មត់ចត់បំផុត។ ការថ្លែងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តកណ្តាលដែលបានយកចិត្តទុកដាក់ និងខិតខំ ប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ជាពិសេសកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តកណ្តាលសម្រេចបានលទ្ធផលល្អជាច្រើនគួរឱ្យកត់សម្គាល់។ឯកឧត្តមក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានចូលរួមផ្តល់កិច្ចសហការជិតស្និទ្ធយ៉ាងប្រទាក់ក្រឡាគ្នាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដូច្នេះ ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរជំនាញត្រូវតែមានការធានារ៉ាប់រងនូវតួនាទី និងភារកិច្ចស្នូលរបស់អង្គភាពគឺជាប្រការសំខាន់ ដែលត្រូវយកចិត្តទុកដាក់ និងបំពេញតួនាទី ភារកិច្ចឲ្យបានខ្ជាប់ខ្ជួនជាប្រចាំគ្រប់ពេលវេលា និងហ្មត់ចត់បំផុត។ ការយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទគឺជា គន្លឹះសំខាន់ ដើម្បីកៀរគរ ប្រមែប្រមូលនូវកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជួយដោះស្រាយបញ្ហារបស់អង្គភាព ហើយធ្វើឲ្យមន្ត្រីរាជការយើងគោរព និងមានស្មារតីចូលរួមបំពេញការងារប្រកបដោយឆន្ទៈខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានក្រើនរំលឹក និងស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនបន្តទៀតដូចខាងក្រោម៖ *ទី១៖ ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ចនូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តអនុវត្តគឺ៖ បាវចនា២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” និង អភិក្រម ៥គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ *ទី២៖ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ថ្នាក់ ត្រូវចេះគោរព ស្រលាញ់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាព ការងារ គោរពច្បាប់ គោលការណ៍ លិខិតបទដ្ឋានគតិយុត្ត ពង្រឹងរបៀបរបបធ្វើការងារ ដើម្បី លើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការ តាមតួនាទី ភារកិច្ចរបស់ខ្លួន។ *ទី៣៖ ត្រូវមានការតាមដានត្រួតពិនិត្យវាយតម្លៃការអនុវត្តការងារ និងលើកទឹកចិត្ត សរសើរដល់មន្ត្រីក្រោមឱវាទដែលអនុវត្តការងារបានល្អ។ ការយកចិត្តទុកដាក់ចំពោះមន្ត្រី ក្រោមឱវាទគឺជាគន្លឹះសំខាន់ដើម្បីកៀរគរ ប្រមែប្រមូលនូវកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជួយដោះស្រាយបញ្ហារបស់អង្គភាព ហើយធ្វើឱ្យមន្ត្រីក្រោមឱវាទគោរព មានស្មារតីចូលរួមបំពេញការងារប្រកបដោយមនសិការ វិជ្ជាជីវៈ និង ឆន្ទៈខ្ពស់ នឹងធ្វើការកែលម្អ ឬដាក់វិន័យចំពោះមន្ត្រីអសកម្ម។ *ទី៤៖ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ ថែទាំ ជួសជុលផ្លូវជាប្រចាំ ទាំងផ្លូវខេត្ត ទាំងផ្លូវជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ *ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ និងរកវិធីសាស្ត្រក្នុងការរំដោះផ្លូវទឹក ចៀសវាង ការជនលិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន។ *ទី៦៖ ត្រូវពង្រឹងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ជាហេតុបណ្តាឱ្យផ្លូវឆាប់ខូច ជាពិសេសត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះម្ចាស់រថយន្តណាដែលល្មើសនឹងច្បាប់។ *ទី៧៖ ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ជាសេនាធិការឱ្យរដ្ឋបាលខេត្ត លើការងារវិស័យសាធារណការ និងដឹកជញ្ជូន និងបំពេញការងារតាមភារកិច្ច តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ ផ្លូវកៅស៊ូ ផ្លូវបេតុងលូ ស្តារប្រព័ន្ធលូ និងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ *ទី៨៖ ត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិត ច្នៃប្រឌិតខ្ពស់រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ មានការទទួលខុសត្រូវខ្ពស់ចំពោះ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួន ទទួលខុសត្រូវ ព្រមទាំងខិតខំព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យអស់ពីលទ្ធភាព និងស្នើសុំយោបល់ ឬគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំក្រសួងសាមី និងថ្នាក់ដឹកនាំខេត្ត ក្នុងករណីចាំបាច់ ។ *ទី៩៖ ត្រូវមានកិច្ចសហការ និងទំនាក់ទំនងការងារល្អ ជាមួយមន្ទីរ អង្គភាព ស្ថាប័ន ដៃគូ អភិវឌ្ឍន៍នានា ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផល ជោគជ័យ និងមានប្រសិទ្ធភាព។ *ទី១០៖ ត្រូវមានផែនការ ការងារច្បាស់លាស់ ចំគោលដៅ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគុណភាព ប្រសិទ្ធភាពការងារ និងអ្នកបន្តវេន។ *ទី១១៖ ត្រូវមានការតាមដាន ត្រួតពិនិត្យវាយតម្លៃការអនុវត្តការងារ និងលើកទឹកចិត្ត សរសើរ ដល់មន្ត្រីក្រោមឱវាទ ដែលអនុវត្តការងារបានល្អ។ ការយកចិត្តទុកដាក់ចំពោះមន្ត្រី ក្រោមឱវាទ គឺជាគន្លឹះសំខាន់ ដើម្បីកៀរគរ ប្រមែប្រមូលនូវកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជួយដោះស្រាយបញ្ហារបស់អង្គភាព ហើយធ្វើឱ្យមន្ត្រីក្រោមឱវាទគោរព មានស្មារតីចូលរួមបំពេញការងារប្រកបដោយមនសិការ និងឆន្ទៈខ្ពស់ និងធ្វើការកែលម្អ ឬដាក់វិន័យចំពោះមន្ត្រីអសកម្ម។ *ទី១២៖ បន្តការអប់រំ និងផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្សានុសិស្ស ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល
អញ្ជើញសួរសុខទុក្ខ
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90