• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[The Mirror News] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា លើកយកសំណូមពរ និងបញ្ហាប្រឈមនានាក្នុងបទអន្តរាគមន៍មកធ្វើការជជែកពិភាក្សាដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព

2024-02-29 Go to the website published The Mirror News
នៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានបទអន្តរាគមន៍ចំនួន១៦ ត្រូវបានលើកយកធ្វើបទបង្ហាញជូនអង្គសន្និបាត ពីសំណាក់ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋាន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងកំពង់ផែស្វយ័តទាំងពីរ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំង២៥ ដែលរួមមានដូចជា៖ *ទី១៖ សមិទ្ធផលការងារពង្រឹងគុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដោយតំណាងអគ្គនាយកដ្ឋានសាធារណការ។ *ទី២៖សមិទ្ធផលការងារអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។ *ទី៣៖ សមិទ្ធផលការងារគ្រប់គ្រងបច្ចេកទេស ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស *ទី៤៖ វឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើង និងអភិវឌ្ឍខ្សែរថភ្លើងធុនស្រាលនៅកម្ពុជា ដោយតំណាងនាយកដ្ឋានផ្លូវដែក។ *ទី៥៖ សមិទ្ធផលការងារដឹកជញ្ជូនផ្លូវគោក ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ *ទី៦៖ សមិទ្ធផលការងារភស្តុភារកម្ម ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម។ *ទី៧៖ សមិទ្ធផលការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។ *ទី៨៖ សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយអ្នកតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)។ *ទី៩៖ សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តភ្នំពេញ ដោយអ្នកតំណាងកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)។ *ទី១០៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី១ រួមមាន ខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លើប្រធានបទ ស្ថានីយជញ្ជីងថ្លឹងយានយន្ត យានដ្ឋានជួសជុលកែច្នៃតម្លើងយានយន្ត និងលំហូរការងារ (Process Mapping)។ *ទី១១៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី២ រួមមាន ខេត្តកំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងកោះកុង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប លើប្រធានបទ គុណភាពការងាររដ្ឋបាល និង គុណភាពហេដ្ឋារចនាសម្ព័ន្ធ។ *ទី១២៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៣ រួមមាន ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ប៉ែលិន និងឧត្តរមានជ័យ ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លើប្រធានបទ ការអភិវឌ្ឍធនធានមនុស្ស និង ទំនាក់ទំនងរវាងមន្ត្រីនិងថ្នាក់ដឹកនាំ។ *ទី១៣៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង តាកែវ និងកំពង់ឆ្នាំង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លើប្រធានបទ បច្ចេកវិទ្យាឌីជីថល កម្មវិធី Road Care App ប្រព័ន្ធចុះបញ្ជីយានយន្ត ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងសេវាសាធារណៈ។ *ទី១៤៖ សមិទ្ធផលការងារអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ *ទី១៥៖ សមិទ្ធផលការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយលោកនាយករង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ *ទី១៦៖ លទ្ធផលនៃការអនុវត្តការងាររបស់ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកប្រធានលេខាធិការដ្ឋាន។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកយកនូវសំណូមពរ និងបញ្ហាប្រឈមនានាពីគ្រប់អង្គភាពដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍ មកធ្វើការជជែកពិភាក្សាស្វែងរកដំណោះស្រាយ និងបានផ្តល់ជាអនុសាសន៍ដល់សមាជិកសមាជិកា ដើម្បីយកទៅអនុវត្តតាមតួនាទី និងភារកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ស្របតាមផែនការកំណែទម្រង់ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអាទិភាពគន្លឹះផ្សេងៗ ក្នុងការបន្តអភិវឌ្ឍន៍ និងកែលម្អជា បន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីប្រែក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលបម្រើឱ្យការតភ្ជាប់ផ្ទៃ ក្នុងប្រទេសផង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកប្រកបដោយគុណភាព ធានាឱ្យបាននូវការកាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់ តែល្អប្រសើរឡើង។ គួរជម្រាបជូនថា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល» ឯកឧត្ដម ប៉េង ពោធិ៍នា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ជារួមខ្ញុំសូមគូសបញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២៣កន្លងទៅនេះ, ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប២ ២៥៤គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងសម្រេចបាន១០០%, ផ្លូវជាតិកម្រិត២ ចំនួន៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥,៨៨គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងប្រវែង ៣ ៩៣១គីឡូម៉ែត្រ ស្មើនឹង ៧៦,៥៤% នៃប្រវែងផ្លូវសរុប, ផ្លូវខេត្តចំនួន ៧៦៩ខ្សែ មានប្រវែងសរុប១២ ៦២៦គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុង ប្រវែង៥ ១០០គីឡូម៉ែត្រ ស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប។ សរុបមក, ផ្លូវជាតិ និងផ្លូវខេត្តមាន៨៥០ខ្សែ មានប្រវែង ២០ ០១៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង ១១ ២៨៥គីឡូម៉ែត្រ ស្មើនឹង ៥៦,៣៨% នៃប្រវែង ផ្លូវសរុបទាំងអស់»។ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៣ ក្រសួងបានបញ្ចប់ជាស្ថាពរ៖ ទី១៖ គម្រោងផ្លូវ-ស្ពាន ដែលប្រើប្រាស់ថវិកាជាតិសម្រាប់ជួសជុលខួប និងសាងសង់ថ្មីផ្លូវ-ស្ពាន មានប្រវែងសរុបចំនួន ៦១៤,៦០គីឡូម៉ែត្រ និងបានថែទាំជាប្រចាំផ្លូវ-ស្ពាន រួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត និងស្ពានធំៗ មានប្រវែងសរុបចំនួន ១១ ៧៧៤,២៣គីឡូម៉ែត្រ, និងទី២៖ គម្រោងផ្លូវ-ស្ពាន ប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍សម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែង ៤៧,៦១គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ប្រវែង១៣៥,២៥គីឡូម៉ែត្រ, និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ។ ឯកឧត្ដម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងដំណើរការសាងសង់គម្រោងផ្លូវ-ស្ពាន ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍រួមមាន៖ * គម្រោងប្រើប្រាស់ថវិកាប្រទេសចិន៖ ទី១៖ ផ្លូវថ្នល់មានចំនួន ៧ខ្សែផ្លូវ ប្រវែងសរុប ៥៧៨,២៩គីឡូម៉ែត្រ រួមមាន៖ កំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-ស្ពានគីហ្សូណា ប្រវែង ៤៥,៤៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣១ ប្រវែង ៥៣,៣៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៤១ ប្រវែង ៩៥,២៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧១C ប្រវែង ១០១,៣៦គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ ទី២៖ ស្ពាន មានចំនួន ២ស្ពាន ប្រវែងសរុប ២ ៦០៦,៧០ម៉ែត្រ រួមមាន៖ ស្ពានមេគង្គក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង ៨៤៥,៧០ម៉ែត្រ។ * គម្រោងប្រើប្រាស់ថវិកាប្រទេសជប៉ុន៖ មាន ១ខ្សែផ្លូវ ប្រវែង ៣៥,១៤គីឡូម៉ែត្រ គឺកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (សិរីសោភ័ណ-ប៉ោយប៉ែត)។ * គម្រោងប្រើប្រាស់ថវិកាប្រទេសកូរ៉េខាងត្បូង៖ មាន ១ខ្សែផ្លូវ គឺផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ * គម្រោងប្រើប្រាស់ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ មាន ២ខ្សែផ្លូវ ប្រវែងសរុប ៤៣,២០គីឡូម៉ែត្រ រួមមាន៖ ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ៣១២ ប្រវែង ២៣,៣៧គីឡូម៉ែត្រ។ * គម្រោងប្រើប្រាស់ថវិកាធនាគារពិភពលោក (WB)៖ មាន ៥ខ្សែផ្លូវ ប្រវែងសរុប ៣២៥,៧៥គីឡូម៉ែត្រ រួមមាន ផ្លូវជាតិលេខ៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ, កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១.២៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ, ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង ៤៨,៥៩គីឡូម៉ែត្រ៕
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក្រសួងសាធារណការ និង​ដឹកជញ្ជូន

Featured Posts

ត្រួតពិនិត្យមើលហ្វ្រាំងយានជំនិះឱ្យបានត្រឹមត្រូវ ដើម្បីធានាបានសុវត្ថិភាពពេលធ្វើដំណើរ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ខ្យល់ត្រជាក់ គ្មានផ្សែង គ្មានក្លិនថ្នាំបំពុលសត្វល្អិត គឺជាបរិយាកាស ដែលផ្តល់ឱ្យទាំងមនុស្ស សត្វ រុក្ខជាតិមានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវអារម្មណ៍ នេះជាមូលដ្ឋាននៃការដាំដុះ
វិមានសន្តិភាព៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤៖
អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90