• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ រំពឹងថានឹងលើកកម្ពស់សមត្ថភាពកំពង់ផែដល់ទៅ ៩៣% និងចូលរួមដោះស្រាយបញ្ហាឧបសគ្គជម្រៅទឹក និងតម្លៃដឹកជញ្ជូនប្រកួតប្រជែងតាមផ្លូវសមុទ្រ

2023-12-22 Go to the website published MPWT
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ រំពឹងថានឹងលើកកម្ពស់សមត្ថភាពកំពង់ផែដល់ទៅ ៩៣% និងចូលរួមដោះស្រាយបញ្ហាឧបសគ្គជម្រៅទឹក និងតម្លៃដឹកជញ្ជូនប្រកួតប្រជែងតាមផ្លូវសមុទ្រ ព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ISHIBASHI Rintaro អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងខេត្តជុំវិញ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ បុគ្គលិក និយោជិត កម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ នៅពេលដែលសាងសង់រួច នឹងមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០ ០០០DWT (ឬស្មើនឹង៤ ០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅមក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយរពឹងថានឹងបង្កើនសមត្ថភាពកំពង់ផែសរុបឱ្យកើនដល់ ១ ២៥០ ០០០TEUs ក្នុងមួយឆ្នាំ។ គម្រោងនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៤៣លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ។ អនុវត្តការសាងសង់ដោយក្រុមហ៊ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Nippon Koei និងក្រុមហ៊ុន Oriental Consultants Global ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនេះ គ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ០២គ្រឿង ដែលក្នុងមួយគ្រឿងមានសមត្ថភាពលើកដាក់បាន ១០០តោន បានប្រើប្រាស់ថវិកាចំណាយទិញប្រមាណ ១៣,៩លានដុល្លារអាមេរិក ជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ឆ្នាំ២០២១ ដើម្បីជាការដោះស្រាយបញ្ហាលើកដាក់ទំនិញធុនធ្ងន់ដែលត្រូវឆ្លងកាត់កំពង់ផែ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការប្រារព្ធពិធីបើកការដ្ឋាននាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជា បើនិយាយជារួម និងការអភិវឌ្ឍពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បើនិយាយដោយឡែក ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិមុន រហូតមកដល់អាណត្តិបច្ចុប្បន្ន រួមជាមួយនឹងការចូលរួមចំណែកដោយមិនអាចខ្វះបានពីប្រទេសជប៉ុន ដែលជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់កម្ពុជា។ ជាមួយគ្នានេះ នៅក្នុងសុន្ទរកថាសំណេះសំណាលដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រី និយោជិត កម្មករ-កម្មការិនី កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារយ៉ាងសស្រាក់សស្រាំ ដោយយកអស់កម្លាំងកាយចិត្ត រហូតទទួលបានលទ្ធផលអាជីវកម្មកើនឡើងជារៀងរាល់ឆ្នាំ ដែលជាការលើកកម្ពស់សេដ្ឋកិច្ចជាតិមួយផ្នែកធំ។ ឆ្លៀតក្នុងឱកាសនេះ សម្តេច បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ ជាពិសេសគឺបានជួយជំរុញលំហូរចរន្តហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែនៅកម្ពុជា អាចប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស ហើយសង្ឃឹមយ៉ាងមុតមាំថាកល្យាណមិត្តជប៉ុន នឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងបន្តផ្តល់ការគាំទ្រកិច្ចសហការ លើការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ ឱ្យបានលឿនតាមផែនការដែលបានគ្រោងទុកបន្តទៀត។ សម្តេច ក៏បានគូសបញ្ជាក់ដែរថា ចំពោះឆ្នាំ២០២៣នេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានលក្ខណៈពិសេសចំនួនពីរនោះគឺ ខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូត និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឱ្យទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាទំនាក់ទំនងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់បរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជាយើង៕ :: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT) - Facebook: https://www.facebook.com/mpwt.gov.kh - Telegram: https://t.me/mpwtnews - TikTok: https://www.tiktok.com/@mpwt.tiktok - YouTube: https://www.youtube.com/@mpwt.youtube
សាងសង់ចំណតផែកុងតឺន័រ សម្តេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់

Featured Posts

[Phnom Penh Post] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
[People Channel] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភាម្សិលមិញ
[kampucheathmey Daily] - ទិដ្ឋភាពផ្លូវអន្ទង់អាំង ភ្នំ១៥០០ នៅផ្លូវជាតិលេខ ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដ៏សែនមនោរម្យ
[DAP] - ស្ពានខ្ពស់ជាងគេ នៅកម្ពុជា បើកឲ្យពលរដ្ឋឆ្លងកាត់ ជាអចិន្ត្រៃយ៍
មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90