Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Kampucheathmey] - បណ្តាញផ្លូវជាតិធំៗ ១២ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
2023-10-31
Go to the website published Kampucheathmey
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ជាកិច្ចការអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា។ បណ្តាញផ្លូវគមនាគមន៍ធំៗត្រូវបានស្តារពង្រីកជាបន្តបន្ទាប់យ៉ាងប្រទាក់ក្រឡា។ បច្ចុប្បន្នមានបណ្តាញផ្លូវជាតិសំខាន់ៗជាច្រើនខ្សែកំពុងតែដំណើរការសាងសង់ចាយទុនវិនិយោគរយលានដុល្លារ ហើយគ្រោងរួចរាល់នៅពេលដ៏ខ្លីខាងមុខនេះ។ ផ្លូវជាតិលេខ ១០ ផ្លូវជាតិលេខ ១០ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ ផ្លូវនេះបច្ចុប្បន្នសាងសង់សម្រេចបានជាង ៥០ ភាគរយ។ផ្លូវជាតិលេខ ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជាដែលតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុងមានប្រវែងជាង ១៩៧ គីឡូម៉ែត្រ។ តាមរយៈកំណាត់ផ្លូវនេះ អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស រួមចំណែកក្នុងការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍បានឆាប់រហ័សនិងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។ នៅលើកំណាត់ផ្លូវនេះមានការសាងសង់ស្ពានចំនួន ២៣ កន្លែង ប្រវែង ១ ៧២១,៤៦ ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ប្រមាណជា ៧៥ ម៉ែត្រ។ ផ្លូវជាតិលេខ ៤៨ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីចំណុចចំការហ្លួងត្រង់បំបែកផ្លូវជាតិលេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៣២%។គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពី PK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បើតាមលោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ កាលពីថ្ងៃទី ២៣ កុម្ភៈ ២០២៣ បានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។ ផ្លូវជាតិលេខ ៤៨ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ហើយតាមផែនការគ្រោងចំណាយរយៈពេលសាងសង់ចំនួន ៣២ ខែ។ ផ្លូវនេះសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ០៧ ស.ម និងប្រភេទបេតុងសរសៃដែកត្រង់ផ្លូវប្រសព្វដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨ លានដុល្លារអាមេរិក។ ផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ៧ ចាប់ពីររង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាមបានបើកការដ្ឋានស្តារនិងពង្រីកកាលពីថ្ងៃ ០៩ មករា ២០២៣ ដែលចាយថវិកាសាងសង់ប្រមាណ ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ កំណាត់ផ្លូវជាតិលេខ ៧ ដែលមានប្រវែងប្រមាណ ៤៥,៤៨ គីឡូម៉ែត្រ ការស្ថាបនាត្រូវពង្រីកទទឹងតួផ្លូវពី ២ គន្លង ទៅ ៤ គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។ គម្រោងផ្លូវនេះមានការសាងសង់ស្ពានថ្មី ១ កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ ម៉ែត្រ ទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមលើស្ពានចាស់ដែលមានស្រាប់ចំនួន ១ កន្លែង ទទឹង ១០,៥ម៉ែត្រ។ ផ្លូវមួយខ្សែនេះស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ ៤១ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះ មានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ការស្តារឡើងវិញផ្លូវជាតិលេខ ៤១ ដែលមានប្រវែងសរុបជាង ៩៥ គីឡូម៉ែត្រ ត្រូវលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ តាមស្ដង់ដារចិនកម្រិត ២។ ការស្ថាបនាផ្លូវជាតិលេខ ៤១ គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ ដោយចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ ៤ តាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០ គីឡូម៉ែត្រនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ ប្រវែង ១៩៦ គីឡូម៉ែត្រ នឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៣ ចំណែកផ្លូវសល់ប្រវែង ២៦ គីឡូម៉ែត្រទៀតគ្រោងបញ្ចប់នៅឆ្នាំ២០២៤។ ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ ម៉ែត្រប៉ុណ្ណោះ ហើយការស្តារឡើងវិញនឹងលើកកម្រិតគុណភាពពង្រីកទទឹងតួផ្លូវរហូតដល់ ១០ ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។ ក្នុងនោះក៏មានការសាងសង់ស្ពានចាស់ចំនួន ២៤ កន្លែង ដែលត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ០៨ កន្លែងទៀត ដោយក្នុងនោះមាន ០២ កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២ កន្លែងគ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។ នៅក្នុងគម្រោងក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ ទីតាំង ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ការស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងកំពង់ផែភាគនិរតីដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជាប្រើប្រាស់កម្ចីសម្បទាន ១១០ លានដុល្លារពីធនាគារពិភពលោក។ ផ្លូវជាតិលេខ ៣១ និងផ្លូវជាតិលេខ ៣៣ ត្រឹមចុងខែឧសភាឆ្នាំ ២០២៣ ផ្លូវជាតិលេខ ៣១ សម្រេចបានជាង ២៣% ខណៈដែលផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧ គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ក្នុងនោះផ្លូវជាតិលេខ ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០ លានដុល្លារអាមេរិក និងផ្លូវជាតិលេខ ៣៣ គ្រោងចំណាយប្រមាណជាង ៦១ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិទាំងពីរខ្សែនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើរយៈពេលសាងសង់ចំនួន ៤០ ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ ផ្លូវជាតិលេខ ២៣ កំណាត់ផ្លូវជាតិលេខ ២៣ ដែលមានប្រវែង ១៩,៨៣ គីឡូម៉ែត្រ តម្លៃប្រមាណ ២១,៦៨ លានដុល្លារអាមេរិកបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣។ កំណាត់ផ្លូវជាតិលេខ២៣ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡាតភ្ជាប់ជាមួយផ្លូវជាតិលេខ ២១B និងផ្លូវជាតិលេខ ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។ ចំណុចចាប់ផ្តើមការស្ថាបនាផ្លូវនេះចាប់ពីឃុំជ្រោយតាកែវឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងត្រូវស្ថាបនាជា ២ គន្លងទៅ និង ២ គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ ដោយអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក។ កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨ គីឡូម៉ែត្រក្នុងខេត្តក្រចេះ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A បានបើកការដ្ឋានកាលពីថ្ងៃទី ៤ ខែមេសាឆ្នាំ២០២៣។ កំណាត់ផ្លូវទាំង ៣ ខ្សែនេះ មានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដែលក្នុងនោះ៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) ត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ ទទឹង ១០-១៣ ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)។ ចំណែកផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ (ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ កំណាត់ផ្លូវជាតិលេខ ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture។ ដោយឡែកផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាងសង់ចំនួន ១៨ ខែ និងចំណាយថវិកាសាងសង់សរុបប្រមាណ ៤០ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក។ ផ្លូវខេត្តលេខ ៣១២ ផ្លូវខេត្តលេខ៣១២ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែងរួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម)។ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤ លានដុល្លារ។ ផ្លូវមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ និងរយៈពេលថែទាំចំនួន ៦០ ខែ ដោយប្រើប្រាស់កម្ចីពីធនគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ២៤,៨៩ លានដុល្លារ៕
សាងសង់ផ្លូវជាតិ
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90