Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Sabay News Technology] - ឡានអគ្គិសនី MG Marvel R តេស្តបើកពីភ្នំពេញ-ក្រុងព្រះសីហនុវិលវិញ មិនបាច់សាកថ្មឡើយ
2023-10-16
Go to the website published Sabay News Technology
ថ្មីៗនេះ MG Cambodia បានបង្ហាញពីការតេស្តសាកល្បងនៃការបើកបរផ្លូវឆ្ងាយជាមួយរថយន្តអគ្គិសនីស៊េរីថ្មីរបស់ពួកគេ។ MG Marvel R គឺជារថយន្ត SUV ប្រណិតដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនិងមានសមត្ថភាពអាចបើកបរបានរយៈចម្ងាយ 402Km ដែលជាលក្ខណៈពិសេសបញ្ផាក់ដោយក្រុមហ៊ុន MG។ ម្យ៉ាងវិញទៀត អ្នកធ្វើបទបង្ហាញរថយន្ត និងអ្នកបើកតេស្តសាកល្បងនៅប៉ែកអឺរ៉ុបបានសាកល្បងប្រសិទ្ធភាពនៃការបើកបររថយន្ត MG Marvel R នៅលើផ្លូវ highway (Autobahn) ក្នុងប្រទេសអាឡឺម៉ងហើយបានរកឃើញថា MG បានផ្តល់នូវការប៉ាន់ស្មានយ៉ាងល្អលើរយៈចម្ងាយការបើកបរ។ ដូចទៅនឹងរថយន្តប្រើសាំង ដែលអ្នកបើកបរកាន់តែសន្សំសំចៃ ប្រសិទ្ធភាពនៃការស៊ីប្រេងកាន់តែច្រើនដែលអ្នកនឹងអាចទទួលបាន។ គោលការណ៍ធ្វើការដូចគ្នាជាមួយរថយន្តអគ្គិសនីដែរ។ ជាមួយចំណេះដឹងនៃបច្ចេកទេសនេះ, ក្រុមការងាររបស់ MG Cambodia ចង់ពិសោធន៏ថាតើវាអាចបើកបរបានឆ្ងាយជាង 402Km ក្នុងការបើកបរជាក់ស្តែងដែរឬទេ។ ហើយបន្ទាប់ពីសិក្សាស្រាវជ្រាវមក ពួកគេបានពិសោធន៏ឃើញថាការបើកបរពីភ្នំពេញទៅឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងត្រឡប់មកភ្នំពេញវិញនៅទីតាំងដើមដែលបានចេញដំណើរជាមួយចម្ងាយសរុបរហូតដល់ 430Km។ ដូច្នេះវាអាចបើកបរលើស spec ដែលបានកំណត់រហូតដល់ 28Km។ ក្រុមការងារបានតាំងចិត្តយ៉ាងមុតមាំលើការតេស្តសាកល្បងនេះ និងបានបញ្ចប់ការធ្វើដំណើរយ៉ាងរលូនជាមួយថាមពលកម្លាំងគ្រប់គ្រាន់ពីរថយន្តផ្ទាល់ ហើយពួកគេក៏បានសម្រេចចិត្តរៀបចំជាកម្រងវិដេអូនៃសកម្មភាពទាំងមូលអំពីការតេស្តរយៈចម្ងាយនេះ និងបានផ្សព្វផ្សាយលើបណ្តាយសង្គមរបស់ពួកគេ។ ដើម្បីធ្វើកិច្ចការនេះបាន ពួកគេបានត្រៀមរួចជាស្រេចថាថាមពលរថយន្តគឺពេញ100% និងមានសម្ពាធខ្យល់កង់ដែលត្រឹមត្រូវតាមស្តង់ដារ។ ពួកគេបានធ្វើដំណើរតែ២នាក់ប៉ុណ្ណោះក្នុងរថយន្តនោះគឺអ្នកបើកបរម្នាក់និងអ្នកថតវិដេអូម្នាក់។ ចំណែកម៉ាស៊ីនត្រជាក់គឺបានកំណត់យ៉ាងទាបបំផុតដើម្បីសន្សំថាមពល។ ពួកគេបានធ្វើដំណើរ ដោយបើកបរពីភ្នំពេញ-ក្រុងព្រះសីហនុមួយថ្ងៃវិលល្ងាចតាមផ្លូវល្បឿនលឿន។ ពួកគេក៏បានត្រៀមនិងរៀបចំនូវរថយន្តដឹកបើកតាមពួកគេដែរដើម្បីការពារករណីរថយន្តអស់ថាមពលតាមផ្លូវពេលត្រឡប់មកវិញ។ពេលព្រឹកនៃការចាប់ផ្តើមតេស្ត, ក្រុមការងារបានពិនិត្យឃើញថារយៈចម្ងាយដែលអាចបើកបរបានបង្ហាញលើអេក្រង់រថយន្តថា 372Km ហើយរយៈចម្ងាយនេះគឺអាស្រ័យលើរបៀបនៃការបើកបរផងដែរ។ រថយន្តតេស្តនោះគឺជារថយន្ត demo ដែលប្រើសម្រាប់អតិថិជនបើកបរសាកល្បងហើយវាមិនធ្លាប់បានប្រើប្រាស់រយៈចម្ងាយឆ្ងាយពីមុនមកទេ។ វាពិតជាអស្ចារ្យណាស់ក្នុងការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាថារថយន្តអគ្គិសនីនេះគឺមានកម្លាំងខ្លាំង។ ប៉ុន្តែក្រុមការងាបានតាំងចិត្តហើយថានឹងសាកល្បងការងារមួយនេះ ដែលវិដេអូនៃការតេស្តនោះគឺចាប់ផ្តើមពីវិមានឯករាជ្យភ្នំពេញ ហើយអ្នកធ្វើបទបង្ហាញក៏បានបង្ហាញនូវទូរស័ព្ទដែលមានបញ្ផាក់ពីថ្ងៃនិងពេលវេលាផងដែរ។ ដូចដែលពួកគេបានចាកចេញពីទីក្រុងនិងធ្វើដំណើរតាមផ្លូវល្បឿនលឿនជាមួយការប៉ាន់ស្មានរយៈចម្ងាយបើកបរយ៉ាងត្រឹមត្រូវ ហើយថាមពលថ្មវិញគឺមិនមានការថយចុះលឿននោះទេ។ ការបើកបរត្រូវបានប្រើប្រាស់និងកំណត់នូវមុខងារ ECO mode ហើយល្បឿនវិញគឺក្រោម 100Km/h ដើម្បីគ្រប់គ្រងរយៈចម្ងាយបើកបរតាមដែលអាចធ្វើបាន។ មុខងារ Eco គឺធ្វើការបានយ៉ាងល្អនៅពេលដែលពួកគេបើកបរក្នុងល្បឿន 80Km/h ក្នុងការឆ្ពោះទៅកាន់ក្រុងព្រះសីហនុវិញ ហើយរថយន្តបានបង្ហាញថាអាចបើកបរបាន 300Km ទៀត នោះជាសញ្ញាបង្ហាញថាការតេស្តនឹងទទួលបានជោគជ័យ។ ការបើកបរមកដល់ក្រុងព្រះសីហនុដោយរលូននិងគ្មានបញ្ហា។ តែជាបញ្ហាគឺក្រុមការងារថត ដោយសារតែវាមានភ្លៀងធ្លាក់ខ្លាំងណាស់ដែលធ្វើឱ្យសម្រស់នៃទឹកសមុទ្រមិនសូវជាស្រស់ស្អាតសម្រាប់វិដេអូមួយនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ថាមពលថ្មរបស់រថយន្តគឺនៅសល់ 52% ជាមួយការប៉ាន់ស្មានរយៈចម្ងាយបើកបរនៅសល់ដែលបង្ហាញលើអេក្រង់គឺ 200Km។ បន្ទាប់ពីបាយថ្ងៃត្រង់ហើយ ពួកគេបានរៀបចំភ្លាមៗក្នុងការត្រឡប់ពីឆ្នេរសមុទ្រឆ្ពោះទៅភ្នំពេញវិញតាមរយៈផ្លូវល្បឿនលឿនដដែល។ រថយន្តបានបើកបរតាមផ្លូវដដែល ហើយនៅពេលត្រឡប់មកវិញពួកគេក៏បានកំណត់ល្បឿនក្រោម 100Km/h ទើបធ្វើឱ្យការធ្វើដំណើរអូសបន្លាយរហូតលើស 3 ម៉ោង ដែលតាមធម្មតាគឺចំណាយពេលត្រឹមតែ 2ម៉ោង30នាទី ប៉ុណ្ណោះ។ ប៉ុន្តែជាលទ្ធផល ការប៉ាន់ស្មាន់រយៈចម្ងាយបើកបរគឺបង្ហាញពួកគេថានៅសល់គីឡូច្រើនទៀតដែលអាចបើកបរបានដើម្បីបញ្ចប់ការតេស្តនេះដោយជោគជ័យ។ ពួកគេពិតជារំភើបណាស់ខណៈដែលការធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញជាមួយថាមពលថ្មនៅសល់10% និងមានរយៈចម្ងាយ 49Km ទៀតអាចបើកបរបាន។ វាពិតជាមានថាមពលគ្រប់គ្រាន់ក្នុងការបើកបរពីវិមានឯករាជ្យភ្នំពេញទៅកាន់ក្រុងព្រះសីហនុនិងត្រឡប់មកវិញដោយសុវត្ថិភាព។ ក្រុមការងារពិតជាមានអារម្មណ៏ថារំភើបណាស់នៅពេលដែលរថយន្តអាចបើកបរទៅកាន់គោលដៅហើយនៅសល់ថាមពលអាចបើកបាន30Kmទៀត ដែលមានន័យថាបន្ទាប់ពីបើកបរចម្ងាយ 430Km ហើយរថយន្តនៅសល់ថាមពលអាចបើកបាន 30Km បន្ថែមទៀត។ នេះអាចបញ្ផាប់បានថាការបើកបរជាក់ស្តែងរថយន្តអគ្គិសនី MG Marvel R គឺអាចបើកបានរហូតដល់ 460Km។ នេះពិតជាលទ្ធផលដែលបង្ហាញថាការបើកបរបានច្រើនជាង 402Km ដែលលើសពី spec កំណត់ដោយអ្នកជំនាញរថយន្ត។ កម្រងវិដេអូនៃការតេស្តរយៈចម្ងាយនេះគឺអាចទស្សនាបាននៅលើផេកហ្វេសបុក MG EV Cambodia, MG Cambodia, Instagram និង Tiktok។ រថយន្តអគ្គិសនី MG Marvel R គឺអាចបើកបរលើសអ្វីដែលបានសំអាងដោយធ្វើដំណើរពីភ្នំពេញ-ក្រុងព្រះសីហនុនិងត្រឡប់មកវិញដោយមិនបាច់សាកថាមពលអគ្គិសនី។ នេះគឺជារយៈចម្ងាយដែលប្រជាជនកម្ពុជាដឹងថាវាមិនមែនរយៈចម្ងាយជិតនោះទេ។ មនុស្សជាច្រើនបានចាក់សាំងបន្ថែមលើរថយន្តរបស់ពួកគេមុនពេលត្រឡប់ពីក្រុងព្រះសីហនុមកភ្នំពេញវិញ ហើយជាក់ស្តែងនៅក្រុងព្រះសីហនុក៏បានឆ្នាំងសាករថយន្តអគ្គិសនីផងដែរ និងឆាប់ៗនេះនឹងមាននៅតាមបណ្តាចំណតផ្លូវល្បឿនលឿនទៀតផង។ នេះគឺមានន័យថាអ្នកប្រើប្រាស់នឹងមិនបារម្ភអំពីការសាកថាមពលមុនពេលត្រឡប់ឡើយ ព្រះរយៈចម្ងាយបើកបរគឺគ្រប់គ្រាន់និងអាចសាកថាមពលជាមួយឆ្នាំងសាកល្បឿនលឿនផងដែរ។ ការតេស្តរយៈចម្ងាយបើកបរនេះគឺបង្ហាញថារថយន្តអគ្គិសនីកំពុងក្លាយជាជម្រើសល្អសម្រាប់អ្នកកំពុងស្វែងរថយន្តថ្មី ហើយបច្ចេកវិទ្យានឹងតែងតែទំនើបឆ្ពោះទៅមុខឈានមុខគេ៕
រថយន្តអគ្គិសនី
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90