ជំនួបពិភាក្សា រវាងថ្នាក់ដឹកនាំអន្តរក្រសួង ជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តសាសនាចក្រនៃព្រះយេស៊ូវគ្រិស្តមកពីសហរដ្ឋអាមេរិក ដឹកនាំដោយ Dr. Elder David Jones Sister Jones ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹង លើការងាររៀបចំការគ្រប់គ្រងប្រតិបត្តិការក្នុងមន្ទីរពេទ្យតេជោសែនកោះធំ សំដៅធ្វើឱ្យក្លាយជាមន្ទីរពេទ្យស្តង់ដារថ្នាក់តំបន់ ដែលបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ បានលឿនរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។