• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីហែលទឹក ក្រោយជោគជ័យក្នុងការប្រកួតស៊ីហ្គេម២០២៣ និងទទួលអនុសាសន៍ យុទ្ធសាស្រ្តថ្មីៗ ពីថ្នាក់ដឹកនាំសម្រាប់ការប្រកួតនៅពេលខាងមុខ

2023-06-30 Go to the website published MPWT
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីហែលទឹក ក្រោយជោគជ័យក្នុងការប្រកួតស៊ីហ្គេម២០២៣ និងទទួលអនុសាសន៍ យុទ្ធសាស្រ្តថ្មីៗ ពីថ្នាក់ដឹកនាំសម្រាប់ការប្រកួតនៅពេលខាងមុខ ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី របស់សហព័ន្ធ នៅក្នុងសាលសហសិក្សាតេជោសែន ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា អនុប្រធានសហព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប។ ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ នៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានចំណាយអស់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបង្វឹក ហ្វឹកហាត់ រៀបចំ និងសម្របសម្រួលលើគ្រប់ផ្នែក នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ រហូតសម្រេចបានលទ្ធផលជោគជ័យគាប់ប្រសើរ និងទទួលបាននូវមេដាយសរុបចំនួន ០៧គ្រឿង ក្នុងនោះរួមមាន៖ មាស ០២គ្រឿង ប្រាក់ ០១គ្រឿង និងសំរឹទ្ធ ០៤គ្រឿង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ បានបង្ហាញនូវមោទកភាពចំពោះ កីឡាករ កីឡាការិនីគ្រប់រូប មិនថាអ្នកដែលទទួលបានមេដាយ ឬមិនបានមេដាយក៏ដោយ ពីព្រោះឯកឧត្តម បានមើលឃើញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់ របស់កីឡាករ កីឡាការិនីគ្រប់ៗរូប ដើម្បីលើកមុខមាត់ជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តនូវស្មារតីប្រឹងប្រែងដើម្បីជាតិបែបនេះទៀត និងត្រូវប្រឹងប្រែងហ្វឹកហាត់ ដើម្បីលទ្ធផលកាន់តែល្អប្រសើរ សម្រាប់ការប្រកួតនៅពេលបន្តបន្ទាប់ ជាពិសេសគឺត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ខាងមុខ។ ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានលើកឡើងជាសំណូមពរមួយចំនួន ដើម្បីគោរពស្នើសុំគោលការណ៍ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ រួមមាន (១)ពិនិត្យលទ្ធភាពក្នុងការជំរុញបន្ថែមសម្រាប់ការប្រកួតប្រចាំសហព័ន្ធ អាចប្រព្រឹត្តទៅតាមកាលបរិច្ឆេទ (២)ពិនិត្យលទ្ធភាពក្នុងការជំរុញបន្ថែម ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ទាំងរយៈពេលវែង និងខ្លី (៣)ពិនិត្យលទ្ធភាពក្នុងការផ្តល់នូវការឧបត្ថម្ភគាំទ្រនូវសម្ភារបច្ចេកទេសបន្ថែម សម្រាប់ការហ្វឹកហាត់។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យគណៈគ្រប់គ្រងសហព័ន្ធ ស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែម ក្នុងការបង្វឹកកីឡាករ កីឡាការិនី ទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជារៀបចំឡើងវិញនូវ សម្ភារបរិក្ខាក្នុងការហ្វឹកហាត់ ឱ្យកាន់តែសម្បូរបែប និងមានប្រសិទ្ធភាព។ មួយវិញទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់សហព័ន្ធ ពិនិត្យលទ្ធភាពក្នុងការបង្កើតក្រុមកីឡាបាល់ទឹកនារី (Female Water Polo Team) ដែលសព្វថ្ងៃនៅក្នុងតំបន់មានតែ ៤ក្រុម ប៉ុណ្ណោះ ដែលនេះគឺជាកាលានុវត្តភាព។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យសហព័ន្ធគិតគូរបន្ថែមលើ ក្រុមកីឡាករហែលទឹក ដែលមានពិការភាព (Para Swimmer) ធ្វើយ៉ាងណាឱ្យពួកគាត់មានកន្លែងស្នាក់នៅ និងហូបចុកគ្រប់គ្រាន់ ត្រឹមត្រូវតាមបទដ្ឋានអាហារូបត្ថម្ភ។ ដើម្បីជាការលើកទឹកចិត្តចំពោះ សមាជិក សមាជិកា សហព័ន្ធគ្រប់រូប ដើម្បីបន្តបេសកកម្មទៅមុខទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសព័ន្ធ អ្នកឧកញ៉ា អនុប្រធានសហព័ន្ធ បានសម្រេចផ្តល់នូវថវិកាឧបត្ថម្ភជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួនជិត ៨ម៉ឺនដុល្លារ៕
ពិធីសំណេះសំណាល ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សហព័ន្ធខ្មែរកីឡាហែលទឹក

Featured Posts

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង),ស្ពានខ្ពស់ជាងគេ ,ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
[Phnom Penh Post] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
[People Channel] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភាម្សិលមិញ
[kampucheathmey Daily] - ទិដ្ឋភាពផ្លូវអន្ទង់អាំង ភ្នំ១៥០០ នៅផ្លូវជាតិលេខ ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដ៏សែនមនោរម្យ
[DAP] - ស្ពានខ្ពស់ជាងគេ នៅកម្ពុជា បើកឲ្យពលរដ្ឋឆ្លងកាត់ ជាអចិន្ត្រៃយ៍
មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90