• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - អាជ្ញាធរខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពិភាក្សា លើការអនុវត្តគម្រោងកែលម្អរផ្លូវពីស្រុកស្វាយលើ ទៅស្រុកត្រពាំងប្រាសាទ

2023-01-19 Go to the website published Fresh News
(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរខេត្តឧត្តរមានជ័យ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះបានរួមគ្នាបើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅសាលាខេត្តសៀមរាប។ កិច្ចប្រជុំនេះដែរ បានពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ទៅដល់ភូមិត្រពាំង ប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ដោយមានតំណាងអញ្ជើញចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន មន្ទីរជំនាញពាក់ព័ន្ធនៃខេត្តទាំងពីរ នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការហិរញ្ញវត្ថុ និងអាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធនៃខេត្តទាំងពីរផងដែរ។ លោក ប៉ែន កុសល្យ បានលើកឡើងថា ផ្លូវមួយខ្សែប្រវែង ៦៨គីឡូម៉ែត្រ ដែលឆ្លកាត់ភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានគម្រោងស្ថាបនាផ្លូវ DBST ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋាភិបាល បានឲ្យផ្អាកមួយរយៈ ក៏ត្រូវបានរងការរឹះគុណពីប្រព័ន្ធបណ្តាញសង្គមទៀតផង។ ផ្លូវមួយខ្សែនេះ បានផ្តល់អត្ថប្រយោជន៍ដល់ខេត្តទាំងពីរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅ កាន់ច្រកព្រំដែន។ ម៉្យាងទៀតផ្លូវនេះគឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរផងដែរ។ ឆ្លងតាមកិច្ចពិភាក្សា នៃអង្គប្រជុំទាំងមូលក៏បានផ្តោតសំខាន់ទៅលើបច្ចេកទេសក្នុងការស្ថាបនាផ្លូវ និងថវិកា។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន លី ឈួន ក៏បានលើកឡើងដែរថា ក្រោយពីការទូទាត់នូវថ្លៃសំណងដល់ក្រុមហ៊ុនរួចរាល់ ប្រសិនបើក្រសួងឲ្យក្រុមហ៊ុនបន្តធ្វើក្រុមហ៊ុននឹងធ្វើបន្តផងដែរ។ ក្នុងនោះដែរ តំណាងក្រសួងសាធារណការ ក៏បានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឲ្យកងវិស្វកម្មកងទ័ពស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង៤១ គីឡូម៉ែត្រ និងប្រវែង ២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យជាអ្នកស្ថាបនា ក្នុងគម្រោងផែនការ៣ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធើ្វឲ្យរួចរាល់នៅឆ្នាំ២០២៤ ហើយគម្រោងផ្លូវនេះ មិនបានប្រគល់ឲ្យក្រុមហ៊ុន លី ឈួន ធ្វើបន្តទៀតឡើយ។ បើតាមការបញ្ជាក់របស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងបានផ្តល់ថវិកាចំនួន២លានដុល្លា សម្រាប់ធ្វើការសម្រួលផ្លូវឡើងវិញក្នុងភូមិសាស្ត្រខេត្តទាំងពីរ និងធ្វើសំណង់សិល្បៈការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងធ្វើស្ពាន៣០កន្លែង ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទផងដែរ។ លោក ទៀ សីហា បានលើកឡើងថា សក្តានុពលរបស់ខេត្តមានវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួនរបស់កម្ពុជា។ ដោយកត្តានេះទោះបីប្រទេសកម្ពុជាបានជួបនូវវិបត្តិជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកា ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងគោលដៅលើកម្ពស់វិស័យទេសចរណ៍ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ មានភាពធូស្រាលនៅកម្ពុជា ក៏បានធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានភាពប្រសើរឡើងវិញ។ទាំងនេះក៏សរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់វិនិយោគ ក្នុងស្ថាបនាផ្លូវថ្នល់នេះ គឺដើមី្បសេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ លោក ទៀ សីហា និងលោក ប៉ែន កុសល្យ បានធ្វើការថ្លែងអំណរគុណដល់ក្រសួងដែលតែងគាំទ្ររាល់ការចំណាយ លើកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទូទាំងប្រទេស។ ក្នុងនោះដែរ លោកទាំងពីរ ក៏បានជម្រុញឲ្យក្រុមហ៊ុន លីឈួន ធ្វើការពន្លឿនការរៀបចំធ្វើឯកសារ ដើមី្បធ្វើការទូទាត់រាល់សំណងក្នុងរយៈពេលស្ថាបនាផ្លូវមួយខ្សែនេះ។ ផ្លូវមួយខ្សែនេះ ជាគម្រោងផែនការ៣ឆ្នាំរំកិលរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងបានធ្វើការប្រគល់ឲ្យកងវិស្វកម្មកងទ័ព និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ធ្វើការស្ថាបនា ហើយផ្លូវមួយនេះ ក៏ជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពទៀតផង។ ជាមួយនេះដែរ ក្រសួងជំនាញក៏ត្រូវរៀបចំបង្កើតក្រុមការងារក្នុងការត្រួតពិនិត្យលើការងារនេះ ព្រមទាំងត្រូវអនុវត្តទៅតាមលិខិត្តរបស់ក្រសួងេសដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យទទួលបានលទ្ធផលល្អផងដែរ៕
គម្រោងកែលម្អបណ្ដាញផ្លូវថ្នល់ វិស័យសាធារណការ

Featured Posts

មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពេជ្រាដា
ពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពក្នុងការបើកបរ
ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១៦ ឧសភា ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
អបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90