• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Times] - ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI)

2022-06-17 Go to the website published Phnom Penh Times
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក Benjamin V. Wohlauer តំណាងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន លោក ងន សាំង ប្រធានក្រុមហ៊ុនក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តមនាយកវិទ្យា បានរាយការណ៍ជូនអង្គពិធីអំពីសមិទ្ធផលដែល វិទ្យាស្ថានសម្រេចបាន បន្ទាប់ពីការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាស្ថានកាលពីខែមករា ឆ្នាំ២០២១ ដែលក្នុងនោះរួមមានការចាប់ផ្តើមដំណើរការរៀបចំការប្រឡងជ្រើសរើសទទួលនិស្សិតជំនាន់ ទី១ និងនិស្សិតជំនាន់ទី២ ឱ្យចូលរៀននៅវិទ្យាស្ថាន លើឯកទេសសំណង់សាធារណការ ដែលមាន ជំនាញ សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ និង ជំនាញប្រព័ន្ធចម្រោះទឹក កខ្វក់ ឯកទេសគ្រប់គ្រងការដឹកជញ្ជូន និងភស្ដុភារកម្ម ដែលមានជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូន និងជំនាញភស្ដុភារកម្ម និងឯកទេសនាវាចរណ៍ ដែលមានជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។ ថ្លែងក្នុងមតិសំណេះសំណាលឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA អំពីផែនការមេភស្តុភារកម្ម ដែលត្រូវការទុនវិនិយោគប្រមាណ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងប្រមាណ៣៣០គម្រោង និងបានសំណូមពរឱ្យក្រុមហ៊ុន Ford និងក្រុមហ៊ុនRMA ទាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនRMA ក៏ដូចជាក្រុមហ៊ុនFord និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការរៀបចំបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI)នេះឡើង និងបានសំដែងនូវការអបអរសាទរផងដែរចំពោះការបើកដំណើរការជាផ្លូវការនូវរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលថ្មីៗកន្លងទៅនេះ។ បន្ថែមពីលើនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនFORD និងក្រុមហ៊ុន RMAដែលបានផ្ដល់អ្នកជំនាញបច្ចេកទេសមកបណ្ដុះបណ្ដាលសិក្ខាកាម និងនិស្សិតរបស់យើង ក៏ដូចជាដែលបានផ្ដល់គ្រឿងសម្ភារៈបរិក្ខារ រួមទាំងរថយន្តចំនួន៥គ្រឿង ដើម្បីឱ្យសិស្សអនុវត្ដនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះ បណ្ដាលបច្ចេកទេសយានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាម និងនិស្សិតរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាដើម្បីមានចំណេះដឹងអាចជួសជុល រថយន្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងបានធ្វើការកត់សម្គាល់ថា៖ យានយន្តក៏ជាកត្តាមួយបង្កឱ្យមានគ្រោះថ្នាក់នៅកម្ពុជាផងដែរ ដោយសារការជួសជុល និងកែច្នៃយានយន្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបង្កឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍នៅតាមដងផ្លូវរបស់យើង។ ជាមួយគ្នានោះដែរ លោក ងន សាំង ប្រធានក្រុមហ៊ុនអ អិម អេ ខេមបូឌា ភីអិលស៊ី បានលើកឡើងអំពីប្រវត្តិសង្ខេបខ្លះៗរបស់ក្រុមហ៊ុន អ អិម អេ និងបានសំដែងជំនឿយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុនអ អិម អេ ខេមបូឌា និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹង ផ្តល់ជា ប្រយោជន៍ដល់ប្អូនៗសិស្សនិស្សិត ក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេស ហើយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដ ហ្វដ-ធី អេស អាយ ដែលបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ នឹងក្លាយជាទីតាំងមួយសម្រាប់ឱ្យសិស្សានុសិស្ស សិក្ខាកាមនានាមកទទួលយកការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែងផ្ទាល់។ ដោយឡែក លោក Benjamin V. Wohlauer បានសំដែងនូវការអបអរសាទរចំពោះកម្មវិធីសម្ពោធមជ្ឈ មណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ និងបានបញ្ជាក់បន្ថែមថា៖ នេះជាសមិទ្ធ ផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធិផល ដែលកើតចេញពីកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ សូមជម្រាបជូនថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា)កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លើក្របខណ្ឌ កិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល៥ឆ្នាំ។ ជាលទ្ធផលនៃការចុះអនុស្សារណៈ យោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសមកដល់វិទ្យាស្ថាន ក្នុងការរៀបចំ និងធ្វើនវានុវត្ដអគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនឹងត្រូវរៀបចំជាដំណាក់កាលៗ ដោយនៅដំណាក់កាលទី១ ក្រុមហ៊ុនបាន រៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ និងបានផ្ដល់រថយន្ដចំនួន ៥គ្រឿងដើម្បីឱ្យសិស្សអនុវត្ដនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស គិតជាប្រាក់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលបច្ចេកទេស យានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់ ដែលគិតជាប្រាក់ប្រហែល ៥០ម៉ឺនដុល្លារ អាមេរិក៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសហ្វដ-ធី អេស អាយ (For វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ពិធីបេីកសម្ពោធ

Featured Posts

មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពេជ្រាដា
ពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពក្នុងការបើកបរ
ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១៦ ឧសភា ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
អបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90