Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Rasmei Kampuchea Daily News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន
2022-05-05
Go to the website published Rasmei Kampuchea Daily News
ដោយៈ សុផល / ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៤ ខែឧសភា បានជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក ឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រង ប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ។ កិច្ចប្រជុំនេះ ក៏មានវត្តមានពីលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និង ឡាវ លោក Benjamin V. Wohlauer អនុប្រធានបេសកកម្ម នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងមន្ត្រីជំនាញពាក់ព័ន្ធ មកពីអង្គភាពក្រោមឱវាទ ក្រសួងផងដែរ។ ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាព នៃគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោង កំពុងអនុវត្តបន្ត និងគម្រោងសាងសង់ នាពេលអនាគត ដែលរួមមានៈ គម្រោងពង្រីក និងលើកកម្ពស់គុណភាព ផ្លូវជាតិលេខ៥ ពីពីរគន្លង ទៅបួនគន្លង ជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយ បណ្ដាប្រទេសជិតខាង គម្រោងស្ថាបនាផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលគ្រោង នឹងបញ្ចប់ នៅក្នុងឆ្នាំនេះ ការបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃគម្រោង សាងសង់ ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅបាវិត គម្រោងកសាងចំណតផែ កុងតឺន័រថ្មី ដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗ លើពិភពលោក ចូលចត និងដឹកជញ្ជូនទំនិញ ទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូន អំពីគម្រោងពង្រីក និងលើកកម្ពស់ គុណភាពផ្លូវជាតិលេខ៤ ក្រោមហិរញ្ញប្បទាន ពីធនាគារ ពិភពលោក ដើម្បីសម្រួលដល់លំហូរ ពាណិជ្ជកម្ម គម្រោងសិក្សា អំពីការធ្វើ ទំនើបកម្មផ្លូវដែក ដែលមានស្រាប់ ឱ្យទៅជាផ្លូវដែក ល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ប្រទេសថៃ និងទៅកាន់កំពង់ផែ សមុទ្រទឹកជ្រៅ ឬសិក្សាប្រព័ន្ធផ្លូវដែកថ្មី តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គម្រោងសិក្សាសមិទ្ធិ លទ្ធភាពនៃគម្រោងដឹកជញ្ជូន តាមផ្លូវទឹក ត្រង់ពីទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់កំពង់ផែ ឆ្នេរសមុទ្រ ខេត្តកែប ដែលអាចឱ្យកម្ពុជា ដឹកជញ្ជូនទំនិញ ទៅក្រៅប្រទេស និងជួយកាត់បន្ថយ ថ្លៃដើមទំនិញ និងចំណេញពេលវេលា។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីគម្រោងសាងសង់ កំពង់ផែកំពត មួយបន្ថែមទៀត ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ឧសភា ដើម្បីជួយបំពេញបន្ថែម ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន World Bridge Group ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល ភស្ភុភារកម្មភ្នំពេញ (PPLC) ដើម្បីជួយធ្វើឱ្យប្រសើរឡើង ដល់ប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូន របស់កម្ពុជា។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីសារសំខាន់ នៃការដឹកជញ្ជូន តាមផ្លូវទឹក ជាពិសេស ប្រព័ន្ធផ្លូវទឹករបស់កម្ពុជា ដែលរួមមានៈ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជា ប្រភពធនធានធម្មជាតិ ប្រកបដោយសក្កានុ ពល របស់កម្ពុជា ហើយរហូត មកទល់ពេលនេះ កម្ពុជានៅមិនទាន់ទាញយកអត្ថប្រយោជន៍ ឱ្យអស់លទ្ធភាព នៅឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើង អំពីសារសំខាន់ នៃការរៀបចំ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ផ្តល់សេវាសាធារណៈ ដើម្បីគាំទ្រដល់ ការផ្ដល់សេវាសាធារណៈ ឱ្យស្របទៅនឹងបច្ចុប្បន្នភាព នៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ ៤.០ ឬហៅថា ឌីជីថលភាវូប នីយកម្ម (Digitalization) ប្រព័ន្ធត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ ការប្រឡងយក បណ្ណបើកបរ និងប្រព័ន្ធ គ្រប់គ្រងពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើ បណ្ណបើកបរផងដែរ។ ទន្ទឹមជាមួយគ្នានោះ តំណាងក្រុមហ៊ុន ចូលរួមបានបង្ហាញចំណាប់អារម្មណ៍ របស់ខ្លួន លើបញ្ហាពាក់ព័ន្ធនឹងការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលផ្ដោតលើចំណុចសំខាន់ បី រួមមាន៖ ១) ការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងហានិភ័យខ្ពស់ បង្កឡើងដោយគ្រោះថ្នាក់ ចរាចរណ៍ និងយាន យន្តធំៗ បើកបរ នៅពេលយប់ ២) ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សុវត្តិភាពចរាចរណ៍ និង ៣) សុវត្ថិភាព ចរាចរណ៍នៅតាមតំបន់ ដែលមាននិស្សិត សិស្សឆ្លងកាត់។ ដោយឡែក ទាក់ទងនឹងការប្រើប្រាស់ យានយន្តអគ្គិសនី តំណាងក្រុមហ៊ុន បានស្នើឱ្យក្រសួង ពិនិត្យលទ្ធភាពបង្កើត គោលនយោបាយ និងយុទ្ធសាស្ត្រ ថ្នាក់ជាតិ ដើម្បីកំណត់ស្តង់ដារ លើការប្រើប្រាស់រថយន្ត ថាមពលអគ្គិសនី ក៏ដូចជា ស្ថានីយបញ្ចូលថាមពលអគ្គិសនីផងដែរ។ បន្ថែមពីលើនេះ តំណាងស្ថានទូតសហរដ្ឋអាមេរិក បានសំដែងនូវការគាំទ្រ របស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងបាន សន្យាជំរុញ ឱ្យក្រុមហ៊ុន ក៏ដូចជា វិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគ នៅកម្ពុជា ឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរ ក៏ដូចជា ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា ឱ្យកាន់តែមាន ការរីកចម្រើន ថែមទៀត។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថាៈ ក្រសួង បាននឹងកំពុងសហការជាមួយ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រួមមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីឈានទៅ ដល់ការពិចារណា លើការកំណត់អាយុ អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្ស ពេញវ័យ ដើម្បីលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសន្យា ជួយសម្របសម្រួល ដល់ក្រុមហ៊ុនទាំងនោះ ដែលមានបំណងដាក់ទុនវិនិយោគ នៅកម្ពុជា និងបានស្នើសុំការគាំទ្រ លើការកសាងសមត្ថភាព របស់មន្ត្រី រាជការក្រសួង ជាពិសេសមន្ត្រីជំនាញបច្ចេកទេស ទាក់ទងនឹងភាព ជាអ្នកដឹកនាំក៏ដូចជា ជំនាញបច្ចេកទេស ផ្សេងៗ ដើម្បីជួយឱ្យពួកគាត់ អាចបំពេញការងាររបស់ខ្លួន កាន់តែមានប្រសិទ្ធភាព ថែមទៀត៕/V-PC
ជួបពិភាក្សាការងារ
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90