• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​​] - សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ៣៨ខ្សែ (ខេត្តសៀមរាប) តារារះនាទិសឧត្តរ ថ្ងៃទី០៤ មេសា ឆ្នាំ២០២២

2022-04-05 Go to the website published យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​​
ផ្លូវ ៣៨ខ្សែដែលទើបស្ថាបនា លើទឹកដី ខេត្តសៀមរាប (តារារះនាទិសឧត្តរ) ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី០៤ មេសា ឆ្នាំ២០២២ នេះ ជាផ្លែផ្កាដែលបានមកពីសន្តិភាព និងការអភិវឌ្ឍដោយផ្ទាល់ របស់កម្ពុជាផ្លូវ ៣៨ខ្សែដែលទើបស្ថាបនា លើទឹកដី ខេត្តសៀមរាប (តារារះនាទិសឧត្តរ) ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសន្សំរបស់ជាតិចំនួន ១៤៩,២១៦ លានដុល្លារអាមេរិក និងសមិទ្ធផលនៃការស្ដារកែ លម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សៀមរាប៖ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងសមិទ្ធផលនៃការស្ដារកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប។ សូមថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ទាំងអស់ដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែង ស្ថិតនៅជិតការដ្ឋានសាងសង់ ឬទទួលផលប៉ះពាល់ផ្សេងៗ បានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជំរុញឱ្យការងារសាងសង់ដំណើរការទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដែលបាន និង កំពុងបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអង្គរនាពេលនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ បន្ថែមទៀតដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាបទាំងអស់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បី ប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ព្រមទាំងលើកម្ពស់នូវតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា។ សមិទ្ធផលដ៏ថ្មីអស្ចារ្យនៅក្នុងខេត្តសៀមរាប ក៏ដូចជាសមិទ្ធផលជាច្រើននៅ ពាសពេញផ្ទៃប្រទេសដែលបាន និងកំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់នេះ គឺកើតឡើងដោយ សារសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ តម្លៃនៃសុខសន្តិភាពបាននាំមកនូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់ រូបនៅទូទាំងប្រទេសជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យក្នុងរយៈពេលជាងពីរទសវត្សរ៍ កន្លងមកនេះ ហើយយើងទាំងអស់គ្នាត្រូវតែចងចាំជានិច្ច និងត្រូវចូលរួមថែរក្សា ការពារសន្តិភាពលុះក្នុងតម្លៃណាក៏ដោយ។ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារនូវអាយុជីវិត រក្សាបាននូវសណ្ដាប់ធ្នាប់ល្អ និងសោភ័ណភាព របស់ក្រុងសៀមរាបផងដែរ។ សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ គណៈកម្មការអន្តរក្រសួងដឹកនាំ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានចូលរួមជំរុញអនុវត្ត និងត្រួតពិនិត្យតាមដានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នេះ សម្រេចបានទាន់ពេលវេលា ស្របតាមលក្ខណៈបច្ចេកទេស នាំមកនូវសោភ័ណភាព និងប្រកបដោយ ស្មារតីសាមគ្គីសហការគ្នាយ៉ាងល្អ និងទទួលខុស ត្រូវខ្ពស់ក្នុងការធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ តាមការគ្រោងទុក។ គួរកត់សម្គាល់ផងដែរថា៖ ការងារសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ ដែលគាប់ជួននឹងថ្ងៃខួបលើកទី២៣ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបាន បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ ត្រូវបានសាងសង់ឡើងស្របតាម លក្ខណៈបច្ចេកទេស គំនូសប្លង់នគរូបនីយកម្ម និងស្ថាបត្យកម្ម ធានាបានគុណភាពរឹងមាំយូរអង្វែង ក្នុង គោលដៅផ្សារភ្ជាប់មេត្រីភាពជាមួយនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ព្រមទាំងបានគិតគូរដល់បរិស្ថាន ផាសុកភាពប្រជាពលរដ្ឋ ជាពិសេសប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងឆ្លាតវៃ មានភាព ប្រទាក់ក្រឡាគ្នារវាងហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងប្រព័ន្ធគាំពារខាងផ្នែកសន្តិសុខនិងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទីក្រុង ប្រព័ន្ធលូបណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី និងទិដ្ឋភាពផ្សេងៗ មានជាអាទិ៍ ប្រព័ន្ធរំដោះ ទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺសាធារណៈ ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍ សួនច្បារ និងអាងចម្រោះទឹកកខ្វក់ជាដើម។ ជាមួយគ្នានេះ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ ក៏បានបញ្ចូលការងារស្ដារ និងកែ លម្អដងស្ទឹងសៀមរាប ដែលបានធ្វើឡើងគោរពតាមគោលការណ៍នគរូបនីយកម្ម ដើម្បីធានានូវសុខដុម នីយកម្ម វប្បធម៌ និងបរិស្ថាន សំដៅធ្វើឱ្យក្រុងសៀមរាបស័ក្តិសមជាទីក្រុងបេតិកភណ្ឌ ទេសចរណ៍ ប្រវត្តិ សាស្ត្រ និងធម្មជាតិកម្រិតអន្តរជាតិ ព្រមទាំងលើកកម្ពស់សោភ័ណភាព ទីក្រុងតាមរយៈការរៀបចំជាសួន ច្បារមានស្មៅបៃតងស្រងាត់ មានកន្លែងហាត់ប្រាណ និង កន្លែងអង្គុយលំហែកម្សាន្តប្រកបដោយ ផាសុកភាព មិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តសៀមរាបប៉ុណ្ណោះទេ ថែមទាំងទាក់ ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិមកទស្សនា សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយនិរន្តរភាពបានមួយកម្រិតបន្ថែមទៀត។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ ក្នុងការ តភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជន ក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅ កាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជួយសម្រួលដល់ការធ្វើដំណើ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងកាត់ បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏បានចូលរួមលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣ រួមមាន៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរ មានជ័យ ដែលជាគោលដៅទេសចរណ៍វប្បធម៌ បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយ សក្តានុពលសេដ្ឋកិច្ច សម្បូរណ៍បែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនចូលមក ទស្សនា។ សូមជម្រាបជូនថា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសន្សំរបស់ជាតិសរុបចំនួន ១៤៩,២១៦ លានដុល្លារ អាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានា បាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា៕
ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែនៅក្នុងក្រុ វីដេអូសមិទ្ធផល វិស័យសាធារណការ

Featured Posts

សេចក្តីជូនដំណឹង ស្តីពីការបើកឱ្យដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មង្គលបូរី ខេត្តបន្ទាយមានជ័យ សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
សកម្មភាពការងារថ្ងៃទី១២ - ១៣ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
សមិទ្ធផលផ្លូវលេខ៣៧៨៣ បានលេចចេញរូបរាង និងវឌ្ឍនភាពល្អក្រៃលែង អមដោយព្រៃព្រឹក្សាខៀវស្រងាត់ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងស្តែងឱ្យឃើញពីការរីកចម្រើន និងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡានៅខេត្តភាគឦសាន។
កិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលទ្ធផលនៃការសិក្សាតម្រូវការវិនិយោគផ្លូវដែកនៅកម្ពុជា ដោយក្រុមជំនាញការ JICA ក្រោមគម្រោងជំនួយបច្ចេកទេស

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90