• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំខួបលើកទី៧៥ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤នៃគណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) តាមប្រព័ន្ធវីដេអូពីចម្ងាយ

2022-02-23 Go to the website published MPWT
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំខួបលើកទី៧៥ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤នៃគណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) តាមប្រព័ន្ធវីដេអូពីចម្ងាយ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំខួបលើកទី៧៥ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤នៃគណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) ក្រោមប្រធានបទ៖ ការតភ្ជាប់ និងការជំរុញការតភ្ជាប់ការដឹកជញ្ជូន ប្រកប ដោយចីរភាព ដោយមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូននៃរដ្ឋជាសមាជិក តំណាងអន្តររដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពី ចម្ងាយ មានរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលការងារ និងសមិទ្ធផលការងារសម្រេចបានរបស់គណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) ក៏ ដូចជាដើម្បីផ្លាស់ប្តូរទស្សនៈ និងផ្តល់អនុសាសន៍ណែនាំសម្រាប់ពេលអនាគត ដោយពិនិត្យលើប្រធានបទនានា និងបញ្ហាផ្សេងៗដូចជា៖ របៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នានា និងដើម្បីពិនិត្យ និងឈានទៅចុះហត្ថលេខាលើសេចក្តីសម្រេចថ្នាក់រដ្ឋមន្ត្រីស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាព។ ថ្លែងសុន្ទរកថាគន្លឹះនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃការ តភ្ជាប់ការដឹកជញ្ជូនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារ ការផ្គត់ផ្គង់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវការ ផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការឈានដល់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងកំពុងឋិតក្នុងគន្លងឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភព លោក ក្នុងអត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យម៧,៧%រវាងឆ្នាំ១៩៩៨ និង២០១៩ ប៉ុន្តែត្រូវបានធ្លាក់ចុះមកនៅត្រឹម៣,១% ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានា ដូចជា៖ សេវាកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍ជាដើម។ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងការតភ្ជាប់ការដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា៖ កម្ពុជាបាននិងកំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន៖ ផ្លូវជាតិនិងផ្លូវខេត្តមានប្រវែងសរុប១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះ៩៨៩៦ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ(AC)និងផ្លូវបេតុង ឬស្មើនឹង៥៤,៦០% នៃប្រវែងសរុប ស្ពានធំៗចំនួន២០ត្រូវ បានសាងសង់ អាកាសយានដ្ឋានចំនួន៣ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដាអន្តរជាតិ និងព្រលាន យន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។ បន្ថែមពីលើនេះ ផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុកំពុងត្រូវបានសាងសង់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញក៏ត្រូវបានសិក្សាផងដែរ។ តាម រយៈកញ្ចប់ថវិកាជាតិ គម្រោងផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានពង្រីក និងជួសជុលស្តារឡើង វិញ និងផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាបលើទឹកដីនៃប្រាង្គប្រាសាទអង្គរវត្ត កំពុងត្រូវបាន ពង្រីក និងធ្វើឱ្យប្រសើរឡើងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ត្រឡប់មកវិញផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងជំនឿយ៉ាងមុតមាំថា៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានសារសំខាន់មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារសំខាន់ក្នុងការជួយ ជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីផ្គត់ផ្គង់ និងចែកចាយ ទំនិញឱ្យកាន់តែប្រសើរ និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ចូលរួម ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការចូលរួមរបស់កម្ពុជាជាមួយកិច្ចព្រម ព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងព្រំដែន(CBTA)ដើម្បីធានាឱ្យមានលំហូរដោយរលូននៃទំនិញ សេវាកម្ម និងអ្នកដំណើរឆ្លងកាត់ព្រំដែន ជួយសម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាព ប្រកួត ប្រជែងរបស់ប្រទេស៕
គណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹ គណ:កម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE)

Featured Posts

អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90