• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ)បង្ហាញថា៖ ករណី គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅមានការថយចុះចំនួន៥០៩លើក ស្មើនឹង១៦% ធៀបនឹងឆ្នាំ ២០២០ អ្នកស្លាប់បានថយចុះចំនួន ១៤៩នាក់ ស្មើនឹង៩% និងអ្នករបួសបានថយចុះចំនួន១០៧១នាក់ ស្មើនឹង២៣%

2022-02-09 Go to the website published MPWT
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ)បង្ហាញថា៖ ករណី គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅមានការថយចុះចំនួន៥០៩លើក ស្មើនឹង១៦% ធៀបនឹងឆ្នាំ ២០២០ អ្នកស្លាប់បានថយចុះចំនួន ១៤៩នាក់ ស្មើនឹង៩% និងអ្នករបួសបានថយចុះចំនួន១០៧១នាក់ ស្មើនឹង២៣% ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតី ភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆ្នាំ២០២១ និងដាក់ចេញទិសដៅ ការងារសម្រាប់ឆ្នាំ២០២២ ឱ្យកាន់តែ មានប្រសិទ្ធភាព សំដៅរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន២៦៧០ករណី បណ្តាលឱ្យស្លាប់ចំនួន១៤៩៧នាក់ និង របួសចំនួន៣៦១៥នាក់ក្នុងនោះរបួសធ្ងន់ធ្ងរចំនួន២២៤៦នាក់ ប្រៀបធៀបនឹងឆ្នាំ២០២០ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកបានថយចុះចំនួន៥០៩លើក ស្មើនឹង១៦% អ្នកស្លាប់បានថយចុះចំនួន ១៤៩នាក់ ស្មើនឹង៩% និងអ្នករបួសបានថយចុះចំនួន១០៧១នាក់ ស្មើនឹង២៣% ហើយមូលហេតុដែលបង្កឱ្យមាន គ្រោះថ្នាក់ភាគច្រើន គឺការបើកបរហួសល្បឿនកំណត់ដោយច្បាប់។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោង សម្រេចបាន កំពុងបន្ត និងគម្រោងនាពេលអនាគតដែលក្នុងនោះរួមមាន៖ ការពង្រឹងគុណភាពផ្លូវជាតិ លេខ១ពីអ្នកលឿងទៅព្រំដែនវៀតណាម គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២និង២២ ការបញ្ចប់គម្រោងសាងសង់ផ្លូវជាតិលេខ៣ជាស្ថាពរ គម្រោងស្តារផ្លូវជាតិលេខ៤ភ្នំពេញ-ក្រុងព្រះសីហនុ ដោយ ពង្រីកទទឹងតួផ្លូវពី៧ម៉ែត្រទៅ១១ម៉ែត្រ ការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរិសោភ័ណ គម្រោងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៦ពីក្រុងសៀមរាបទៅស្រុកក្រឡាញ់ រហូតសិរីសោភ័ណ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ប្រវែង៩៣,៥៦ គីឡូ ម៉ែត្រពីខ្លាស្ទុះទៅខេត្តក្រចេះ ស្រុករមាត និងបានស្នើទៅមិត្តចិន ដើម្បីបន្តស្ដារផ្លូវនេះទៅដល់ព្រំដែនកម្ពុជា ឡាវ-ត្រពាំងក្រៀល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាមដោយពង្រីកពីពីរគន្លងទៅ៤គន្លងរួមជាមួយនឹងការបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៣ ទីតាំង គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ពីរង្វង់មូលស្ពានព្រែកតាមាក់ទៅស្វាយអន្ទរប្រវែង៥៥ គីឡូម៉ែត្រក្នុងនោះ២,៥គីឡូម៉ែត្រពង្រីកពីពីរគន្លងទៅបួនគន្លងក្រៅពីនោះត្រូវជួសជុល ដោយប្រើកៅស៊ូពីរ ស្រទាប់ស្តើង(DBST)ជាបណ្តោះអាសន្ន រង់ចាំថវិកាដែលបានដាក់ស្នើទៅមិត្តចិនសម្រាប់ការស្តារផ្លូវនេះ ឡើងវិញទាំងស្រុង។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការបញ្ចប់គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅ ក្រុងសៀមរាបតាមផែនការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ការគ្រោងបញ្ចប់ផ្លូវល្បឿនលឿននៅខែកញ្ញា ឆ្នាំ២០២២ គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម ការបញ្ចប់គម្រោងសិក្សាស្ពានស្វាយជ្រុំបច្ចុប្បន្ន កំពុងពិនិត្យលើជម្រើសប្រភេទស្ពានដែលស្នើឡើងដោយភាគីកូរ៉េ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៣ចំនួន២០គីឡូម៉ែត្រ(កំពត-វាលរេញ)ដែលទាមទរឱ្យមានការសិក្សាលម្អិតដើម្បីធានា ឱ្យផ្លូវនេះជាប់រឹងមាំយូរអង្វែង។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរាយការណ៍អំពីវឌ្ឍនភាពមុខងាររាយការណ៍ជង្ហុក សំបុកមាន់ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២១ ចំនួនអ្នកទាញយកកម្មវិធីនេះមកប្រើប្រាស់សរុបមានចំនួន ២៩ ០៥៧នាក់ ការងារបានការសរុបមានចំនួន ៥៤២២ ករណី បានដោះស្រាយ៣៥១៧ករណី ស្មើនឹង ៧០% បានជួសជុល ១០៣៨ ករណី ដាក់ចូលផែនការឆ្នាំ៧១៨ករណី បញ្ជូនទៅសមត្ថ កិច្ចផ្សេង១៧៦១ ករណី និងរង់ចាំដំណោះស្រាយ១៦៣៤ករណី ស្មើនឹង៣០% ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីនគរបាលចរាចរណ៍ នៅតាមរាជធានី-ខេត្តបន្ថែមទៀត។ សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងបន្តយុទ្ធនាការចែកស្ទីកឃ័រចំណាំងផ្លាត និងមួកសុវត្ថិភាព បន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បន្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណបច្ចេកទេសនៅតាមរាជធានី-ខេត្ត ជំរុញការអនុវត្តការដកពិន្ទុលើបណ្ណបើកបរលើអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញការត្រួតពិនិត្យការបំពាក់ផ្លាកសញ្ញាចរាចរណ៍ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរនូវទិសដៅអនុវត្តបន្តលើការជំរុញសហការជាមួយក្រសួង-ស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជន ដើម្បីបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បុគ្គលិកក្រុមហ៊ុន ការផលិតស្ពតអប់រំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិចុះអនុវត្តរឹតបន្តឹងច្បាប់ ឆ្មក់ចាប់យានយន្ត ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ បន្តពង្រឹងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ការ ត្រួតពិនិត្យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ដោយឡែក ថ្លែងក្នុងមតិណែនាំទៅកាន់អង្គពិធីទាំងមូល សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ពីវិធានការឆ្លើយតបប្រកបដោយសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺ-១៩ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដោយសារកិច្ចខិតខំប្រឹងប្រែង ចាត់វិធានការរឹតបន្តឹងច្បាប់និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្មរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បាន សម្តែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីសមត្ថកិច្ចក្រសួង-ស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ញាំងឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ទទួលបានលទ្ធផលផ្លែផ្ការបស់គ.ស.ច.គ ក៏ដូចជារបស់រាជរដ្ឋាភិបាលផងដែរ។ សម្ដេចក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើ ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាវិធានការថ្មីក្នុងការជំរុញស្មារតីគោរពច្បាប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការកែទម្រង់ប្រកបដោយតម្លាភាពនៃការគ្រប់គ្រងអំពើល្មើស និងបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ។ ដើម្បីទទួលបានជោគជ័យក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ សម្ដេចក្រឡាហោមបាន ដាក់ចេញនូវវិធានការមួយចំនួនដូចតទៅ៖ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាព ចរាចរណ៍តាមគ្រប់រូបភាពឱ្យបានទូលំទូលាយ ពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរយានយន្ត បន្តបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ បន្តរិះរកវិធានការថ្មីៗក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងតែកើតមានឡើងនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញ បន្តធ្វើការរឹត បន្តឹងអនុវត្តច្បាប់ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យមាន ប្រសិទ្ធភាពតម្លាភាព និងនិរន្តរ ភាព និងវិធានការសំខាន់ៗជាច្រើនទៀតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ស្រឡាញ់ខ្លួនឯងនិងជីវិតអ្នកដទៃ កុំបើកលើសល្បឿនកំណត់ ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ពាក់មួក សុវត្ថិភាពពេលជិះម៉ូតូ វ៉ាជែងដោយប្រុងប្រយ័ត្ន កុំប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងសូមឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញគោរពច្បាប់ចរាចរណ៍ កុំផ្ទុកទំនិញលើសទម្ងន់កម្រិត ដោយច្បាប់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីកិច្ចប្រជុំ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញប្រគល់ឧបករណ៍ បច្ចេកវិទ្យា(POS)ចំនួន៣០០គ្រឿងជូនដល់អគ្គស្នងការនគរបាលជាតិ ដើម្បីប្រើប្រាស់ក្នុងការរឹតបន្តឹងលើ ការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ៕
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90