• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Post khmer] - លោក​ ស៊ុន ចាន់ថុល ចង់ឱ្យ​និស្សិត​ចូលរួម​ក្នុង​វិស័យ​សាធារណការ

2021-12-29 Go to the website published Post khmer
ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល បានបង្ហាញ​នូវ​ឆន្ទៈ​នយោបាយ ដោយ​ចង់ឃើញ​និស្សិត​ជំនាន់​ក្រោយ​ចូលរួម​​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង ប្រទេសជាតិ​មាតុភូមិ ជាពិសេស​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ខណៈ​អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​នៅមាន​កម្រិត​។ ​លោក​ថ្លែង​ដូច្នេះ​នៅក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ២០២០-២០២១ នៃ​វិទ្យាស្ថាន​តេជោ សែន សាធារណការ និង​ដឹកជញ្ជូន ដែល​ត្រូវ​ប្រឡង​បញ្ចប់​ឆមាស​ទី​ ២ ជំនាន់​ទី​ ១ ​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​។ លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេជោសែន​សាធារណការ និង ​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ២៧ ខែធ្នូ​ថា អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​នៅមាន​កម្រិត​នៅឡើយ ដែល​អាច​បណ្តាល​មកពី​កត្តា​ជាច្រើន មាន​ការលូតលាស់​រីកចម្រើន​របស់​ប្រទេស​ក្នុង​ល្បឿន​ដ៏លឿន ទន្ទឹមនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅមាន​កម្រិត មិនអាច​ផ្គត់ផ្គង់​ទីផ្សារ​ការងារ​បាន​។លោក​ថ្លែងថា​៖ «​ដោយ​ការរីកចម្រើន​យ៉ាងខ្លាំង​នូវ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណ: ដែល​ទាមទារ​ឱ្យមាន​អ្នកជំនាញ​យ៉ាងច្រើន និង​គ្រប់ផ្នែក ទើប​អាច​ទ្រទ្រង់​នូវ​ការរីកចម្រើន​នេះ​បាន​។ តែ​ជាក់ស្តែង យើង​នៅមាន​ការខ្វះខាត​អ្នកជំនាញ​យ៉ាងច្រើន ទាំង​អ្នកជំនាញ​កម្រិត​ខ្ពស់ អ្នកជំនាញ​កម្រិត​មធ្យម និង​កម្មករ​ជំនាញ​»​។ លោក​បាន​បន្តថា​៖ «​មួយទៀត ប្រទេស​យើង​ទើបតែ​ឆ្លង​ផុតពី​សង្គ្រាម តែ​ក្នុង​រយ:ពេល​ប្រមាណ​ ២០ ​ឆ្នាំ​ចុងក្រោយ ដែល​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​យើង គឺថា​យើង​បាចសាច​ទៅ​គ្រប់កន្លែង គ្រប់​វិស័យ​ទាំងអស់ ដើម្បី​ធ្វើយ៉ាងណា​ទ្រទ្រង់​គ្រប់​ចរន្ត​ទាំងអស់​នៃ​សង្គម​ឱ្យមាន​ដំណើរ​ទៅមុខ​សិន ហើយ​ស្ថាប័ន​បណ្តុះបណ្តាល​ធនធានមនុស្ស​ភាគច្រើន​មិនទាន់​បានផ្តល់​អាទិភាព ស៊ីជម្រៅ​លើ​ជំនាញ និង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​នៅឡើយ​ជាដើម​»​។យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា វិទ្យាស្ថាន​តេជោ សែន សាធារណការ និង​ដឹកជញ្ជូន ជា​ថ្នាល​បណ្តុះបណ្តាល​តែមួយគត់​នៅ​កម្ពុជា​ក្នុង​ការផ្ដល់​ចំណេះដឹង ចំណេះធ្វើ​ដល់​និស្សិត​ឱ្យក្លាយ​ជា​វិស្វករ អាច​កសាង​ផ្លូវ ស្ពាន​ប្រកប​ដោយ​គុណភាព​ជូន​ប្រទេសជាតិ​មាតុភូមិ​កម្ពុជា ដូនតា​ដែល​បាន​សាងសង់​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេងទៀត​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ មិនទាន់​ខូច​នៅឡើយ ដូច្នេះ​មនុស្ស​ជំនាន់​ក្រោយ​គួរតែ​អាច​កសាង​ស្ពាន​ឆ្លងទន្លេ​មេគង្គ​បាន​ដោយ​ខ្លួនឯង​។ លោក ហឿន សំនៀង បាន​លើកឡើង​ថា វិទ្យាស្ថាន​មិនអាច​ដោះស្រាយ​បញ្ហា​ទាំងអស់​ក្នុងពេល​ដ៏ខ្លី​បានទេ ដូច្នេះ​វិទ្យាស្ថាន​តេជោសែន បាន​ដាក់​ផែនការ​ជា​យុទ្ធសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​ជំហានៗ​។ លោក​បាន​បន្តថា​៖ «​វិទ្យាស្ថាន​តេជោសែន​សាធារណការ និង​ដឹកជញ្ជូន​មាន​ការប្ដេជ្ញាចិត្ដ​ខ្ពស់បំផុត ក្នុង​ការកសាង​ធនធាន​មនុស្ស ប្រកបដោយ​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ និង​សីលធម៌ អត្តចរិត ចរិយា​សម្បត្តិ​ត្រឹមត្រូវ​»​។ លោក សំនៀង ថ្លែង​ថា និស្សិត​នៅ​វិទ្យាស្ថាន​មាន​ឱកាស​ចុះ​អនុវត្ត​ចំណេះ​ជាក់ស្តែង​តាម​ការដ្ឋាន​នានា ដែល​កំពុង​សាងសង់​ផ្លូវថ្នល់ ដោយ​ក្រសួង សាធារណការ​ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន និង​ចុះ​ហ្វឹកហាត់​ការងារ​នៅតាម​បណ្តា​ក្រុមហ៊ុន ឬ អង្គភាព​ក្រោម​ឱវាទ​ក្រសួង ដែល​កំពុង​សាងសង់​ផ្លូវថ្នល់ និង​គម្រោង​នានា​។ លោក ស៊ុន ចាន់ថុល បាន​ប្តេជ្ញា​ត្រៀម​នាំយក​និស្សិត​របស់​វិទ្យាស្ថាន​ទៅកាន់​ការដ្ឋាន​សាងសង់​នានា​ដូចជា​៖ ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន កំពង់ផែ គម្រោង​សាងសង់​ផ្លូវ​មួយចំនួន​ទៀត រួមមាន គម្រោង​សាងសង់​ស្ពាន​នៅ​ក្រចេះ គម្រោង​ពង្រីក​ផ្លូវ​ពី​ស្គន់​ទៅ​កំពង់ចាម​​ពី​ ២ ​គន្លង ទៅ​ ៤ ​គន្លង គម្រោង​ពង្រឹង​គុណភាព​ផ្លូវជាតិ​លេខ ៣១ ៣៣ និង​ ៤១ រួមទាំង​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​ផងដែរ​ទោះបី​គម្រោង​នេះ មិន​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏ដោយ ដើម្បី​ស្វែងយល់​ពី​​បទពិសោធ និង​ការអនុវត្ត​ជាក់ស្តែង​លើ​ការងារ​សាធារណការ​។ គួរបញ្ជាក់​ផងដែរ​ថា វិទ្យាស្ថាន​តេជោសែន​សាធារណការ និង​ដឹកជញ្ជូន​បាន​សម្ពោធ​ និង​បើកទទួល​និស្សិត​ជំនាន់​ទី​ ១ ចំនួន ១៩១ ​នាក់​កាលពី​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២១​។ វិទ្យាស្ថាន​នេះ​ជា​ថ្នាល​បណ្តុះបណ្តាល​ជំនាញ​ចំនួន ៦ គឺ​ជំនាញ​សំណង់​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ ជំនាញ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ជំនាញ​សេដ្ឋកិច្ច និង​គ្រប់គ្រង​ដឹកជញ្ជូន​ផ្លូវគោក ជំនាញ​គ្រប់គ្រង​ភ័ស្ដុភារ​កម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ជំនាញ​បើកបរ​នាវា និង​ជំនាញ​ម៉ាស៊ីន​នាវា​។ កញ្ញា ស៊ុន ផាន់នី ​និស្សិត​ម្នាក់​ក្នុង​សាលា​នេះ​បាន​លើកឡើងថា កញ្ញា​សង្កេតឃើញថា វិទ្យាស្ថាន​នេះ​ជា​បណ្តុំ​ធនធាន​និស្សិត​ពី​គ្រប់​ខេត្ត​ក្រុង​ដែល​ធ្វើឱ្យ​ការសិក្សា​មាន​ការប្រកួតប្រជែង​ខ្ពស់​៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីអំពីការរៀបចំផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៥-២០២៨
ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ
សារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភត៍ ទៀប ម៉ាក់យឺ ត្រូវជាម្តាយបង្កើតម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ។
សកម្មភាពការងារថ្ងៃទី១៤ - ១៥ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅស្រុកពេជ្រាដា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90