• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា

2021-10-26 Go to the website published MPWT
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ថ្ងៃអង្គារ ០៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមភស្តុភារកម្មកម្ពុជា និងវន្តសាលា ដោយមានការអញ្ជើញចូលរួមពីភាគី តំណាងសមាគម ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និង លោក គឹម សិរីវុឌ្ឍ នាយកក្រុមហ៊ុនវន្តសាលា ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាភិបាលសមាគម បុគ្គលិកក្រុមហ៊ុន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងសមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ក្នុងគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើការផលិតកម្មវិធីសិក្សាជាវីដេអូ ដាក់ជូនសាធារណជនអាចទាញយកទៅសិក្សាតាមរយៈទូរស័ព្ទដៃ និងគោលបំណងចូលរួមអភិវឌ្ឍធនធានមនុស្សផ្នែក ឡូជីស្ទីក និងដឹកជញ្ជូន ឲ្យកាន់តែរីកចម្រើនថែមទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន និងជាអធិបតី បានជម្រាបជូនអង្គពិធីអំពីចក្ខុវិស័យដ៏វែងឆ្ងាយ និងការតាំចិត្តដ៏មោះមុតរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយក្រសួងបានខិតខំយ៉ាងសស្រាក់សស្រាំ ឥតទំនេរដៃ ក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដែលជាសរសៃឈាមនៃការដឹកជញ្ជូនក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដ៏សំខាន់ បម្រើដល់សកម្មភាព សេដ្ឋកិច្ចជាតិ។ ទន្ទឹមជាមួយគ្នានោះផងដែរ ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលសម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ ឯកឧត្តម បានបន្ថែមថា គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។ ជាចុងក្រោយ ឯកឧត្តមនាយកវិទ្យាស្ថាន បានសំដែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក ដែលបានចូលរួមគាំទ្រដល់សកម្មភាពបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឡូជីស្ទីក និង ដឹកជញ្ជូន តាមរយៈការបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ទន្ទឹមនឹងនេះ ក្នងនាមវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តម បានបង្ហាញពីការបើកបេះដូងស្វាគមន៍រាល់ដៃគូពាក៎ព័ន្ធទាំងអស៎ ឲ្យមករួមគ្នា កសាងធនធានមនុស្សសម្រាប់កម្ពុជា ដោយវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីសម្របសម្រួល និងចូលរួមជានិច្ច។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន និស្សិតជំនាន់ទី១ របស់វិទ្យាស្ថាន មានចំនួន ១៩១នាក់ បាន និងកំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន ៣ រួមមាន៖ ១) ដេប៉ាតឺម៉ង់សំណង់សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង ៣) ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។ កម្មវិធីសិក្សាពេញមួយថ្ងៃ (ព្រឹក/រសៀល) ៥ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១១:០០ ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៥:០០ ល្ងាច ហើយការសិក្សានៅឆមាសទី២ របស់និស្សិតជំនាន់ទី១នេះ ក៏បានចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ផងដែរ។ វិទ្យាស្ថានគ្រោងនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី២ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯឧ ហឿន សំនៀង

Featured Posts

អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90