• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampuchea Thmey] - អ្នកនាំពាក្យ១០រូប តែងឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន មិនថាយប់ ឬថ្ងៃ

2021-09-14 Go to the website published Kampuchea Thmey
អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូប តែងតែឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន ដែល​បានសាកសួរអំពី​បញ្ហា​អ្វី​មួយ ដើម្បីយកព័ត៌មាននោះ ទៅផ្សព្វផ្សាយបន្តជូនដល់សាធារណ ជន និងប្រជា​ពល​រដ្ឋ បានដឹង បានយល់។ នៅថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមលើកយកឈ្មោះអ្នកនាំពាក្យចំនួន១០រូប ដែលតែង​តែ​ឆ្លើយ​តបសំណួរ របស់អ្នកសារព័ត៌មាន។ ទី១. លោកជំទាវ ឱ វណ្ណឌីន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល។ ចាប់តាំងពីកើតមាន​ករណីឆ្ល​ងជំ​ងឺ​កូវី​ដ​-​១​​៩​ នៅដើមឆ្នាំ២០២០មក គេតែងតែលឺឈ្មោះ និងស្ដាប់សំឡេងលោកជំទាវ ឱ វណ្ណឌីន ដែលបានផ្សព្វ​ផ្សា​យនៅ​​លើកញ្ចក់ទូរទស្សន៍, វិទ្យុ, កាសែត, និងអនឡាញ ដោយលោកជំទាវ បានជម្រាបជូន សាធារណជន និង​ប្រ​ជា​​​ពលរដ្ឋ អំពី​ស្ថា​ន​​ភាពនៃជំងឺកូវីដ-១៩ ក៏ដូចជាព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងជំងឺរាត ត្បាតមួយនេះ។ ក្នុងរយៈពេល​ជាង១ឆ្នាំមកនេះ លោកជំទាវ ឱ វណ្ណឌីន ដែលមានមាឌតូចច្រឡឹង តែពោរពេញដោយសមត្ថភាពនោះ ក៏តែងតែ​​ឆ្លើ​​​យឆ្លងជា​មួយ​អ្នក​សា​រព័ត៌មាន តាមរយៈទូរស័ព្ទ ឬក៏បណ្ដាញសង្គម តេលេក្រាមជាដើម ហើយមិនថា យប់ ឬថ្ងៃប៉ុ​ណ្ណាទេ ឲ្យតែលោក​ជំទា​វ មានពេលទំនេរ គឺតែងតែឆ្លើយតប មកកាន់តែអ្នកសារព័ត៌មាន ដើម្បីឲ្យអ្នកសារព័ត៌មាន ផ្ដល់ព័ត៌មានបន្តទៅ​កាន់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ។ ទី២. លោកជំទាវ យក់ សម្បត្តិ លោកជំទាវ យក់ សម្បត្តិ​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ ដូចគ្នាដែរ! លោកជំទាវ យក់ ស​ម្បត្តិ ក៏តែងតែផ្ដល់ព័ត៌មាន ឬរបាយការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាព នៃជំងឺកូវីដ-១៩ ដល់អ្នកសារព័ត៌មាន ​ដើ​​​​ម្បីផ្សព្វផ្សាយបន្ត ជូនសាធារណជន និងប្រជាពលរដ្ឋដែរ។ មិនថាតាមទូរស័ព្ទ ឬតាមបណ្ដាញសង្គមតេលេក្រាម​នោះទេ លោកជំទាវ យក់ សម្បត្តិ តែងតែឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ឲ្យតែលោកជំទាវមានពេលទំនេរ។ ទី៣. ឯកឧត្ដម ផៃ ស៊ីផាន ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ តាំងពី​នៅជា​អ្នក​នាំ​ពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមកម្លេះ ឯកឧត្ដម ផៃ ស៊ីផាន តែងតែឆ្លើយតបនូវសំណួរនានា​ របស់អ្នក​សារ​ព័ត៌​មាន​ជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ នៅពេលឯកឧត្ដម មកកាន់តំណែងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល តែងតែ​រៀប​ចំឲ្យមានសន្និសីទសារព័ត៌មាននានា របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យអ្នកសារព័ត៌មាន បានសាកសួរនូវសំណួរផ្សេងៗ ហើយយកទៅផ្សព្វផ្សាយបន្តជូនសាធារណជន និងប្រជា​ពលរដ្ឋ។ ទី៤. ឯកឧត្ដម ជិន ម៉ាលីន ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយក៏ជាអនុប្រធាន និងជាអ្នកនាំពាក្យ​គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងសិទ្ធិមនុស្ស​ អ្នកសារព័ត៌មានរូបណាក៏​ដឹង​ដែរថា ឯកឧត្ដម ជិន ម៉ាលីន ជាអ្នកនាំពាក្យ ដែលតែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មាន ហើយកាន់តែងាយ​ស្រួលទៀតនោះ ឯកឧត្ដមតែងតែឆ្លើយតប តាមបណ្ដាញសង្គមតេលេក្រាម ដែលទទួលបានការកោតសរសើរ ពីអ្ន​ក​សារព័ត៌មានយ៉ាងច្រើន។ ទី៥. ឯកឧត្ដម នេត្រ ភក្ដ្រា ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ហើយក៏ជាអ្នកនាំពាក្យសាលាក្ដីខ្មែរ​ក្រហ​មផងដែរ។ តាមពិតឯកឧត្ដម នេត្រ ភក្ត្រា បានផ្ដល់ភាពងាយស្រួល ក្នុងការឆ្លើយតប ជាមួយអ្នកសារ ព័ត៌​មា​ន​ជា​ច្រើនឆ្នាំមកហើយ តាំងពីនៅសាលាក្ដីខ្មែរក្រហមមកម្លេះ។ នៅពេលឯកឧត្តម ត្រូវបានតែងតាំងជាអ្នកនាំពាក្យ ក្រ​សួងបរិស្ថាន ឯកឧត្ដមក៏រឹតតែបង្កការងាយស្រួល ជាមួយអ្នកសារព័ត៌មានថែមទៀត ដោយឯកឧត្ដម តែងតែរៀប​ចំ​សេចក្ដីប្រកាសព័ត៌មានមួយយ៉ាងស្អាត អមជាមួយរូបភាពសន្លឹក និងវីដេអូ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ជូនដល់​អ្នក​សារព័ត៌មាន។ លើសពីនេះទៀត ឯកឧត្តម ក៏តែងតែរៀបចំឲ្យមានដំណើរទស្សនកិច្ច របស់អ្នកសារព័ត៌មាន ទៅ​កាន់​តំបន់​ការពារ និងអភិរក្សជាច្រើនទៀត ដែលស្ថិតនៅក្នុងការគ្រប់គ្រង របស់ក្រសួងបរិស្ថាន។ ទី៦. ឯកឧត្ដម មាស សុភ័ណ្ឌ ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន។ ចាប់តាំងពីត្រូវ បានតែង តាំង​ជា​អ្នកនាំពាក្យក្រសួងព័ត៌មានមក ឯកឧត្ដម មាស សុភ័ណ្ឌ ក៏តែងតែឆ្លើយតបជាមួយអ្នកសារព័ត៌មានច្រើនដែរ មិនថា ជាស្ថាប័នព័ត៌មានតូច ធំ ឬស្ថាប័នព័ត៌មានបរទេសផ្សាយជាភាសាខ្មែរនោះទេ។ លើសពីនេះទៀត ឯកឧត្ដម ក៏តែង​តែ​ចូលរួមក្នុងកិច្ចពិភាក្សា ឬក៏វេទិកានានា ដែលពាក់ព័ន្ធនឹងវិស័យព័ត៌មានផងដែរ នៅពេលមានការអញ្ជើញឯ​ក​ឧត្ដ​ម ឲ្យចូលរួម។ ទី៧. ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ឯកឧត្ដមតែងតែឆ្លើយ តប ជា​មួ​យអ្នកសារព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទ និងបណ្ដាញតេលេក្រាម ឲ្យតែជាព័ត៌មានពាក់ព័ន្ធ នឹងក្រសួងមហាផ្ទៃ។ ទី៨. លោក​ ហ៊ាង សុទ្ធាយុត្តិ ​លោក​ ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនងសាធារណៈ​ និង​ជា​អ្នកនាំពាក្យ​នៃក្រសួង​សាធារណការ និងដឹកជញ្ជូន។ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ តែងតែឆ្លើយ​តបជាមួយអ្នកសារព័ត៌មាន និងផ្ដល់ព័ត៌មានជូនអ្នកសារព័ត៌មាន តាមបណ្ដាញសង្គមតេលេក្រាមផងដែរ។ លោក​ក៏ជាបុគ្គលម្នាក់ ដែលជំនាញផ្នែកបច្ចេកវិទ្យា នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនដែរ។ ទី៩. លោក ឃាង ភារម្យ លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ។ លោក ឃាង​ ភារម្យ មិនត្រឹមតែឆ្លើយតប ជាមួយ​អ្នក​សារ​ព័ត៌មាន តាមទូរស័ព្ទ និងបណ្ដាញសង្គមតេលេក្រាមប៉ុណ្ណោះទេ លោកក៏តែផ្ដល់ព័ត៌មាននានា ដែលពាក់ព័ន្ធ​នឹងការអភិវឌ្ឍ និងបញ្ហាដែលកើតឡើងនានា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ ទី១០. លោកវរសេនីយ៍ឯក សាន សុខសីហា លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ ស្នងការដ្ឋាន នគរបាលរាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធនឹងព័ត៌មានសន្តិសុខ សណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ របស់សមត្ថកិច្ចរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក សាន សុខសីហា តែងតែឆ្លើយតបជាមួយសំណួរ របស់អ្នកសារព័ត៌មាន មិនថាពេល យប់ ឬថ្ងៃនោះទេ ជាពិសេ​ស​អំឡុងពេលដែលរាជធានីភ្នំពេញ អនុវត្តវិធានការបិទខ្ទប់កាលពីពេលកន្លងទៅថ្មីៗនេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា តែងតែឆ្លើយតបរាល់សំណួរ អ្នកសារព័ត៌មាន មិនថាតាមទូរស័ព្ទ ឬតាមបណ្ដាញសង្គមតេលេ​ក្រាមនោះ​ទេ៕
Heang Sotheayuth អ្នកនាំពាក្យក្រសួង វិស័យដឹកជញ្ជូន វិស័យសាធារណការ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ជំនួបពិភាក្សាការងារលើការរៀបចំផែនទីបណ្ដាញផ្លូវ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបគម្រប់ ៧៩ឆ្នាំ ឈានចូល៨០ឆ្នាំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សកម្មភាពការងារថ្ងៃទី២០ - ២១ តុលា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - អង្គុយធ្វើការសុខៗនឹកព្រៃភ្នំ ចង់សាកថ្មជីវិតនៅមណ្ឌលគិរី
[Bayon Radio] - អ្នកនាំពាក្យ៖ គម្រោងព្រែកជីហ្វូណនតេជោ កំពុងដំណើរជាប្រក្រតី នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកចុងឆ្នាំនេះ
[វិទ្យុជាតិកម្ពុជា] - ព្រែកជីហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់កាលវាស់វែង និងដោះស្រាយផលប៉ះពាល់ គ្រោងចាប់ផ្តើមជីក នៅចុងឆ្នាំ២០២៥នេះ
[CC Time] - អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗដោយគ្រោងនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ ហើយគម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90