• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)តាមប្រព័ន្ធវីដេអូពីចម្ងាយ

2021-08-20 Go to the website published MPWT
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)តាមប្រព័ន្ធវីដេអូពីចម្ងាយ ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីបណ្តាដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទ បង្ហាញពីវឌ្ឈនភាពនៃគម្រោងកំពុងសាងសង់ និងនាពេលអនាគតនៅកម្ពុជា។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការចូលរួមធ្វើ បទបង្ហាញពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជំនាញ ការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្ថានទូត និង តំណាងដៃគូអភិវឌ្ឍន៍នានាផងដែរ។ អង្គប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងវិស័យផ្លូវជនបទ វឌ្ឍនភាពគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី របាយការណ៍វឌ្ឍនភាពស្តីពីសកម្មភាពការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ការបោះពុម្ភផ្សាយស្ដីពីទស្សនទានវិស័យហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាគាររដ្ឋបាលស្ទឹងបត់និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ ការអភិវឌ្ឍន៍វិស័យភស្តុភាកម្ម និងវឌ្ឍនភាពក្របខ័ណ្ឌអភិវឌ្ឍន៍ភាពជាដៃគូរដ្ឋ និងឯកជន។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោង ពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិនិងស្ពានសំខាន់ៗ និងគម្រោងនាពេលអនាគត ក្នុង នោះរួមមាន៖ គម្រោងពង្រីកនិងលើកកំពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ និង២២ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ១០ ការបញ្ចប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ការបញ្ចប់ការ ចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ដែលគ្រោងនឹងបើក ការដ្ឋាននៅចុងឆ្នាំនេះ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីគម្រោងលើកកម្ពស់គុណភាពផ្លូវពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) ដែលរួមមានដូចជា៖ ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ៣ទៅស្រុកកំពង់ត្រាច និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច ហើយគម្រោងលើកកម្ពស់គុណភាព ផ្លូវទាំងបីខ្សែ នេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ នៅរង់ចាំរៀបចំបើកការដ្ឋានសាងសង់នាពេល ខាងមុខប៉ុណ្ណោះ។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បានបញ្ចប់ការសិក្សាគម្រោងផ្លូវ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២២ និងកំពុងសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ(BOT) បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុចំនួន៣៤ខ្សែ និង គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ ពេលនេះសម្រេចបានប្រមាណ៧០% និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។ ដោយឡែកទាក់ទងនឹងការដឹកជញ្ជូនផ្លូវដែក ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ ទំហំនៃការដឹក ជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ ឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើងដើម្បី កាត់បន្ថយការខូចខាតផ្លូវថ្នល់ ដោយស្របពេលជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(JICA) ដែលបានគាំទ្រដល់គម្រោងសិក្សាលទ្ធភាពសាងសង់ចំណតកំពង់ផែ កុងតឺន័រថ្មីជម្រៅ១៤ម៉ែត្រកន្លះ នៅកំពង់ផែក្រុងព្រះសីហនុ ដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅ តំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន និងបានជម្រាបជូនផងដែរអំពីគម្រោងពង្រីកសមត្ថភាពកំពង់ផែ មួយចំនួនផ្សេងទៀតរួមមាន៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវទឹក។ ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុម ការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមចំណែកក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕
ក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម IRITWG

Featured Posts

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង),ស្ពានខ្ពស់ជាងគេ ,ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
[Phnom Penh Post] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
[People Channel] - ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានសម្រេចការសាងសង់១០០ភាគរយហើយ និងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ។
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភាម្សិលមិញ
[kampucheathmey Daily] - ទិដ្ឋភាពផ្លូវអន្ទង់អាំង ភ្នំ១៥០០ នៅផ្លូវជាតិលេខ ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដ៏សែនមនោរម្យ
[DAP] - ស្ពានខ្ពស់ជាងគេ នៅកម្ពុជា បើកឲ្យពលរដ្ឋឆ្លងកាត់ ជាអចិន្ត្រៃយ៍
មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90