• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ជារឿងខ្មាសអៀនណាស់ ដែលកំណាត់ផ្លូវជាតិលេខ៣កំពត-វាលរេញ សង់ហើយខូចជាច្រើនដង (Video inside)

2021-06-06 Go to the website published Fresh News
(កំពត)៖ ក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ពីក្រុងកំពត ទៅវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ជារឿងខ្មាសអៀនខ្លាំងណាស់សម្រាប់រូបលោកជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះកំណាត់ផ្លូវនេះ ដែលសាងសង់ហើយ បែរជាខូចទៅវិញជាច្រើនដង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងសុំការយោគយល់ និងសូមទោសប្រជាពលរដ្ឋ ចំពោះបញ្ហាមួយនេះ។ កំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីក្រុងកំពត ទៅដល់វាលរេញ ស្រុកព្រៃនប់ ខេត្តកំពត មានប្រវែងសរុបជាង ៥៤គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានស្ថាបនា និងលើកកម្ពស់គុណភាពជាច្រើនដងមកហើយ។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវនេះ ធ្លាប់បានសាងសង់កាលពីឆ្នាំ២០០៤, ២០០៨ និងឆ្នាំ២០១៨។ តែក្រោយពេលសាងសង់រួចប្រើមិនបានប៉ុន្មានក៏ខូចទៅវិញដដែល។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន មន្ត្រីសាធារណការ និងដឹកជញ្ជូន គឺសូមទោសទៅអ្នកប្រើប្រាស់ផ្លូវ ដោយសារផ្លូវនេះធ្វើមិនបានជាប់ មិនបានរឹងមាំ»។ លោករដ្ឋមន្ត្រីបន្តថា «នេះជាគម្រោងមួយដែលខ្ញុំខ្មាសគេ អាម៉ាស់ណាស់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើផ្លូវនេះមិនបានរឹងមាំ។ ប៉ុន្តែមិនមែនយើងខ្ញុំមិនដឹងមូលហេតុដែលនាំឱ្យមិនបានរឹងមាំនោះទេ»។ ជាមួយនឹងការចេញមកសូមទោស និងបង្ហាញការខ្មាសអៀនចំពោះការសាងសង់កំណាត់ផ្លូវនេះហើយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅចំពោះមុខអ្នកព័ត៌មានក្នុងពេលចុះពិនិត្យគុណភាពផ្លូវនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ក៏បានលើកបង្ហាញនូវសាវតាសាងសង់ផ្លូវ បញ្ហាសង់ហើយខូច និងវិធានការក្នុងការដោះស្រាយបញ្ហានេះផងដែរ។ បើតាមលោកទេសរដ្ឋមន្ត្រី មន្ត្រីក្រុមហ៊ុន KCI ដែលទទួលសិទ្ធិសាងសង់ផ្លូវពីធនាគារពិភពលោកចំនួន ៦នាក់ រួមនិងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រប់គ្រងគម្រោងផ្លូវនេះមួយរូប ត្រូវបានដកចេញ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា ក្នុងប្រវែងកំណាត់ផ្លូវជាង ៥៤គីឡូម៉ែត្រ ពីក្រុងកំពត ទៅវាលរេញនេះ គឺមានប្រវែងប្រមាណ ២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត រហូតដល់ផ្លូវបំបែកវាលរេញ រងការខូចខាតខ្លាំង។ ការខូចខាតប្រវែង២០គីឡូម៉ែត្រនេះ មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោមស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។ លោក ស៊ុន ចាន់ថុល បានបង្ហាញពីបច្ចេកទេសដែលធ្វើឱ្យផ្លូវនេះជាប់មាំ ដែលសិក្សាដោយមន្ត្រីជំនាញរបស់ក្រសួងផងដែរ។ បើតាមលោកទេសរដ្ឋមន្ត្រី ដើម្បីឱ្យកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រនេះ ជាប់មាំល្អ លែងខូច ក្នុងនោះប្រវែង ១៥គីឡូម៉ែត្រត្រូវកាយដីចាក់គ្រឹះឡើងវិញ ហើយចាក់បេតុងកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវទៅ ១២ម៉ែត្រ។ ដោយឡែកប្រវែងផ្លូវប្រមាណ ៥គីឡូម៉ែត្រ ទៅផ្លូវបំបែកវាលរេញ ត្រូវចាក់សសរគ្រឹះចូលទៅក្នុងដី រួចទើបចាក់បេតុងពីលើកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវដល់ទៅ ១៦ម៉ែត្រ។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា ការធ្វើបែបនេះ នឹងធ្វើឱ្យកំណាត់ផ្លូវនេះជាប់ ហើយលែងខូច។ បើទោះបីការសិក្សារកឃើញពីបច្ចេកទេសសាងសង់កំណាត់ផ្លូវនេះឱ្យជាប់មាំយ៉ាងណាក្តី តែក្រសួងមិនទាន់អាចដំណើរការសាងសង់ផ្លូវនេះបាននៅឡើយទេ ព្រោះត្រូវចំណាយថវិកាច្រើន។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យផ្លូវប្រវែង ២០គីឡូម៉ែត្រនេះជាប់មាំល្អ គឺត្រូវការថវិកាក្នុងរង្វង់ជាង ៦០លានដុល្លារអាមេរិកយកមកសាងសង់ ដូច្នេះពេលនេះក្រសួងមិនទាន់មានថវិកា ហើយកំពុងស្វះស្វែងរកថវិកាមកសាងសង់។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើគ្មានថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់ឱ្យបានត្រូវតាមបច្ចេកទេសទេ គឺលោកមិនសាងសង់ផ្លូវនេះឡើយ ព្រោះសង់ហើយនឹងប្រឈមការខូចទៅវិញដដែល។ បើទោះបីជាយ៉ាងណា ក្នុងអន្តរកាលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច បានទម្លាក់ថវិកាប្រមាណ ៧០ម៉ឺនដុល្លារ សម្រាប់កែលំអរ និងជួសជុលខ្លះៗ ជួយសម្រួលការធ្វើដំណើរកុំឱ្យពិបាកពេក៕
វិស័យសាធារណការ ផ្លូវជាតិលេខ០៣ ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣

Featured Posts

មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពេជ្រាដា
ពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពក្នុងការបើកបរ
ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១៦ ឧសភា ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
អបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90