• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - អភិបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ព្រមានចាត់វិធានការតាមច្បាប់អ្នករំលោភយកដីសាធារណរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជនដោយត្រូវដកខ្លួនថយជាបន្ទាន់

2020-11-15 Go to the website published Fresh News
(កណ្ដាល)៖ អភិបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល លោក អ៊ួច សៅវឿន បានព្រមានមេខ្យល់ប៉ុន្មាននាក់ ដែលបានដើរបង្កព្យុះភ្លៀងចាប់ដីសាធារណរដ្ឋរបស់រដ្ឋ និងចាប់ដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយរំលោភលើច្បាប់ទាំងកំរោល ត្រូវដកខ្លួនថយពីបញ្ហានេះ ហើយកុំប្រើរូបភាព «ឈ្នះបានដីចាញ់បានលុយ»។ បញ្ហាដីនេះកើតឡើងនៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកអភិបាលស្រុកបានប្រាប់បន្ថែមមកភ្នាក់ងារ Fresh News ខេត្តកណ្ដាលនៅថ្ងៃទី១៤ ខែវិច្ឆិការថា កន្លងទៅលោកបានដឹកនាំកម្លាំងចម្រុះចុះអប់រំពលរដ្ឋដែលកំពុងភ័ន្តច្រឡំចំពោះការចាប់ដីរដ្ឋខុសច្បាប់នេះ ដោយលោកបានពន្យល់ពីនីតិវិធីច្បាប់នានា ដើម្បីស្នើឲ្យពលរដ្ឋកុំនៅតែបន្តយកដីរដ្ឋ និងដីឯកជនរបស់គេមកកាន់កាប់បែបនេះព្រោះវាផ្ទុយពីច្បាប់ ហើយអាចប្រឈមផ្លូវច្បាប់ផងដែរ។ លោក ឌិន ឌីន មេឃុំជើងកើបបានប្រាប់ Fresh News ថា ពលរដ្ឋដែលមកកាន់កាប់លើដីរដ្ឋទាំងបំពាននេះគឺកើតមានតាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយពួកគាត់មិនមែនជាប្រជាពលរដ្ឋនៅមូលដ្ឋានឃុំរបស់លោកទេ ដោយពួកគាត់មកពីតំបន់ផ្សេងៗ ដោយផ្អើលនាំគ្នាមកចាប់យកប្រឡាយទឹក ចាក់ដីលុបប្រឡាយទឹកទាំងស្រុង ហើយចែកគ្នាកាន់កាប់ដោយមិនញញើតច្បាប់ ញញើតអាជ្ញាធរដែលបានចុះអប់រំជាច្រើនលើកបន្តិចសោះឡើយ។ ហើយថែមទាំងលើកគ្នាទាំងហ្វូងទៅកាន់អាជ្ញាធរស្រុក ដោយសុំលិខិតកាន់កាប់ដីសាធារណៈរបស់រដ្ឋថែមទៀតផង ខណៈអាជ្ញាធរមិនមានយល់ព្រមចំពោះសំណើររបស់ពួកគាត់ឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រជាពលរដ្ឋដែលកំពុងរំលោភដីគេ និងដីរដ្ឋនៅតែរឹងទទឹងបន្តកាន់កាប់ទីតាំងដដែលដែលបញ្ហានេះ ឈានដល់កម្រិតប្រព័ន្ធតុលាការចុះអនុវត្តន៍វាស់វែងស្វែងការពិតកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលប្រតិបត្តិការនេះ ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ មន្រ្តីតុលាការ បានឲ្យដឹងថា ការចុះទៅស្រាវជ្រាវ វាស់វែង និងពិនិត្យករណីទំនាស់ដីធ្លីនេះ ក្រោយពីអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ១១៧៧អក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដែលមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ វឿន មធុរា ដែលជាម្ចាស់កម្មសិទ្ធិលើដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ០៨០១០៥០៥-០២៤៦ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៦ ដែលប្ដឹងថា មានប្រជាពលរដ្ឋ៩គ្រួសារ បានចូលមកកាន់កាប់ និងសង់សំណង់រំលោភលើដីកម្មសិទ្ធិរបស់ខ្លួន និងតាមរយៈបណ្ដឹងរបស់អាជ្ញាធរឃុំជើងកើប ដែលបានប្ដឹងថាមានប្រជាពលរដ្ឋអាណាធិបតេយ្យ មកពីតំបន់ផ្សេងមកសង់លំនៅដ្ឋានរំលោភលើដីសាធារណរបស់រដ្ឋត្រង់ចំណុចប្រឡាយទំនប់៩២ ស្ថិតនៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។ ក្នុងលិខិតគឺប្ដឹងឈ្មោះ ផល ស៊ីថុន , គីម សុភី, ផល សុផាត, ភិន ពន្លឺ, អៀវ ស៊ីនួន, ផល សំរេច, ប៉ុន ថានិត, គង់ ស៊ីណាត, និងឈ្មោះឈួន ពីបទៈ «រំលោភកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ» កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០។ មន្រ្តីបានបន្តទៀតថា ការចុះមកនេះក៏ដើម្បីសិក្សាឲ្យបានច្បាស់លាស់ថា តើនរណារំលោភដីនរណា ហើយស្ថានភាពពិតជាដូចការចោទមែន ឬមិនមែន និងដើម្បីកំណត់វាស់វែងមើលលើព្រុំដីឲ្យសមស្របទៅតាមប្លង់រឹងរបស់ម្ចាស់ដី ដើម្បីបញ្ជៀសការវាស់ចូលដីរដ្ឋ និងសិក្សាថាពលរដ្ឋរំលោភចូលដីគេក្នុងរូបភាពបែបណាជាដើម។ ជាមួយគ្នានេះ ក្រុមមន្រ្តីតុលាការ ក៏បានពន្យល់លម្អិតដល់ពលរដ្ឋឲ្យយល់ច្បាស់ពីអ្វីដែលពួកគាត់កំពុងប្រព្រឹត្តិមកលើដីរដ្ឋ និងដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ ហើយថា បើសិនជាករណីវាស់វែងកំណត់ព្រុំដីដាក់បង្គោលបានត្រឹមត្រូវហើយ ហើយពលរដ្ឋធ្វើឲ្យខូចខាត ឬបង្កើតបញ្ហាទំនាស់ណាមួយទៀត ពួកគាត់អាចនឹងត្រូវប្រឈមផ្លូវច្បាប់ បើសិនភាគីម្ចាស់ដីប្ដឹងទៅតុលាការលើករណីនេះ។ ទោះយ៉ាងនេះក្ដី ជាក់ស្ដែងនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ក៏ស្រាប់មានជនល្មើសមិនស្គាល់មុខ បាននាំគ្នាមកវាយកម្ទេចផ្ដួលបង្គោលព្រុំដីគេផងដែរ។ បើតាមតំណាងពលរដ្ឋឈ្មោះលោក ហ៊ិន ពន្លឺ និងអ្នកស្រី អ៊ាវ ស៊ីណាត បានអះអាងថា ពួកគាត់ទាំង២៨គ្រួសារ មកកាន់កាប់ស្នាក់នៅលើប្រឡាយទឹករបស់រដ្ឋដោយការចាក់ដីលុបហើយកាន់កាប់នេះ យូរមកហើយដោយទទួលស្គាល់ថា ពិតជាបានរស់នៅលើដីរដ្ឋពិតមែន ប៉ុន្តែជំទាស់ការរស់នៅលើដីឯកជនឡើយ ហើយបង្ហាញពីគោលជំហរថា មិនព្រមទទួលយកដំណោះស្រាយឈ្នះ-ឈ្នះអ្វីទាំងអស់ គឺសុខចិត្តរស់នៅលើដីនេះជាដាច់ខាត បើទោះបីអាជ្ញាធរបញ្ជាក់ថាចូលក្បាលដីឯកជនរបស់គេយ៉ាងណាក្ដី។ គួរជម្រាបជូនថា ចំពោះករណីរំលោភយកដីសាធារណរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជននៅចំណុចខាងលើនេះ ក៏ក្រុមបង្កចលាចលទាំងនេះធ្លាប់មានការតវាដើម្បីរំដោះគ្រឿងចក្រ និងតៃកុងឲ្យរួចខ្លួនចេញពីសមត្ថកិច្ចផងដែរ ក្នុងការចុះទៅទប់ស្កាត់ការឈូសឆាយលើដីនេះ លើដីការរក្សាការពារចេញដោយតុលាការខេត្តកណ្ដាលនាពេលកន្លងទៅ។ ទោះជាមានដីការរក្សាការពារយ៉ាងនេះហើយក្ដី ក៍មេខ្យល់នៅតែបំផុសឲ្យគូរកនជាកូនចៅនៅតែបន្ត គឃ្លើនរំលោភយកដីនេះដដែលក្នុងរូបភាពឈ្នះបានដីចាញ់បានលុយ។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ត្រីសាលាស្រុកកណ្ដាលស្ទឹងម្នាក់សុំមិនបញ្ចេញឈ្មោះ៕
អភិបាលស្រុកកណ្ដាលស្ទឹង

Featured Posts

អតីតកាល និងបច្ចុប្បន្ន ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90