• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CEN] - សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ការប្រកួត​ហែល​ទឹក​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០

2020-09-29 Go to the website published CEN
ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ បានប្រកាស សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ការប្រកួត​ហែល​ទឹក​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​។​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បានឱ្យដឹងថា អាង​ហែល​ទឹក​នេះ​ត្រូវបាន​ជួសជុល និង​ពង្រីក​បន្ថែម ដែលមាន​បណ្ដោយ​ប្រវែង ៥០​ម៉ែត្រ និង​ទទឹង​ប្រវែង ២៥​ម៉ែត្រ មាន​១០​បន្ទាត់ ជា​ខ្នាត​អន្តរជាតិ សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction ប្រើប្រាស់​រយៈពេល​១៨​ខែ ចំណាយ​ថវិកា​ប្រមាណ ៣.០០០.០០០​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​ក្រុមហ៊ុន Shanghai Construction​។ ហេដ្ឋារចនាសម្ព័ន្ធ​អាង​ហែល​ទឹក​នេះ​មាន​បំពាក់​ម៉ាស៊ីន​បូ​ប​និង​ម៉ាស៊ីន​ចម្រោះ​ទឹក​ថ្មីៗ បន្ទប់​សម្រាប់​ដាក់​ឧបករណ៍ បន្ទប់​បញ្ជា​ឧបករណ៍​អេឡិចត្រូនិក ផ្ទាំង​LED សាល​ហ្វឹកហាត់​សាច់ដុំ សាលប្រជុំ បន្ទប់​ស្នាក់នៅ អាហា​រដ្ឋា​ន និង​កៅអី​ជាង ១៦០០ សម្រាប់​អង្គុយ​ទស្សនា ។​ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា មាន​អាង​ហែល​ទឹក​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និង​ខេត្តកណ្ដាល (​ស្រុក​កោះធំ​) ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​យុវជន​កម្ពុជា​ទាំងឡាយ ដែល​ស្នេហា​វិស័យ​កីឡា​នេះ​ចូលរួម​ហ្វឹកហាត់​ឱ្យបាន​ច្រើន​ថែមទៀត​លើ​វិញ្ញាសា​ហែល​ទឹក បាល់​ទឹក លោតទឹក និង​របាំ​ទឹកជា​ដើម ដើម្បី​បង្កើន និង​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី​ខ្មែរ​ឱ្យដល់​កម្រិតស្តង់ដា​អន្តរជាតិ និង​ឈានទៅ​ដណ្ដើមយក​មេដាយ​ជូន​ជាតិ​មា​តិ​ភូមិ​។​ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ កម្ពុ​ជាមាន​ភាពល្បីល្បាញ​ពាសពេញ​សកលលោក តាមរយៈ​ការដណ្ដើម​បាន​មេដាយ​ជា​បន្តបន្ទាប់​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​លើ​វិញ្ញាសា​កីឡាហែលទឹក ហើយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ប្រាថ្នា​ចង់ឃើញ​យុវជន​យើង មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ឱ្យ​ល្បី​សុះសាយ​ឡើងវិញ ឬ​មាន​សមត្ថភាព​ជាង​ទស្សវត្ស​នោះ​។​ ​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​យុវជន​កម្ពុជា​ទាំងអស់​ឱ្យចូល​រួម​ហាត់​កីឡា​នេះ​ឱ្យបាន​ច្រើន ព្រោះថា​ការចូលរួម​ហាត់​របស់​បងប្អូន​មិនមាន​ការបង់ថ្លៃ​ឡើយ​។ លើសពីនេះ​ទៀត សហព័ន្ធ​នឹង​ផ្ដល់​គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​ល្អៗ ដើម្បី​បង្ហាត់​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ខាងមុខ ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​ ​ទន្ទឹមនឹងនោះ សម្ដេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹង​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ ថ្នាក់ដឹកនាំ និង​មន្ត្រី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ទាំងអស់ ដែល​បាន​ខិតខំ​ប្រមូល​ការឧបត្ថម្ភ​គាំទ្រ និង​ជំរុញ នូវ​ការជួសជុល​សាងសង់​អាង​ហែល​ទឹក និង​អាង​លោតទឹក​នេះ ដោយមាន​បំពាក់​ឧបករណ៍​ទំនើប ទាន់សម័យ ស្របតាម​ស្តង់ដារ​អន្តរជាតិ​ទាំង​នៅ​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។ ​លើសពីនេះទៅទៀត សម្ដេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ចំណុច​មួយចំនួន ក្រោយពេល​ជំងឺ​កូ​វីដ ១៩ បាន​ធូរស្រាល និង​សាបសូន្យ​ទៅ ដែល​រួមមាន​៖ បង្កើន​ការបណ្ដុះបណ្តាល​ធនធាន​មនុស្ស បំពាក់​ឧបករណ៍​និង​សម្ភារ​កីឡា​ឱ្យបាន​សមស្រប ទំនើប និង​ទាន់សម័យ​ត្រឹមត្រូវ​តាម​ស្តង់ដារ បច្ចេកទេស​អន្តរជាតិ យកចិត្តទុកដាក់​លើ​ការឧបត្ថម្ភ​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ ការ​ស្នាក់នៅ និង​ការបរិភោគ​របស់​កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក​ឱ្យបាន​ល្អ និង​បង្កើន​ការប្រកួត​ឱ្យបាន​ញឹកញាប់​។​ ​សូមបញ្ជាក់ថា​៖ ឆ្នាំ​១៩៦១-១៩៦៥ ពហុ​កីឡដ្ឋាន​ជាតិ រួមទាំង​អាង​ហែល​ទឹក​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ បិតា​ស្ថាបត្យករ​ខ្មែរ លោក វណ្ណ មូល្លី​វណ្ណ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះបាទ​ន​រោ​ត្ដម​សីហនុ ហើយ​បើក​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ​១៩៦៧​។ ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ អាង​ហែល​ទឹក និង​អាង​លោតទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវបាន​ខូចខាត​ដោយសារ​សង្គ្រាម​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​របប​ប៉ុល ពត​)​។ នៅ​ឆ្នាំ​១៩៨០ លោក​ព្រឹទ្ធាចារ្យ ហែម ថុ​ន និង​លោក​ព្រឹទ្ធាចារ្យ ផាត់ សំ​អ៊ុន រួមទាំង​មន្ត្រី​មួយចំនួន​បាន​ស្ដារឡើងវិញ​និង​បានទទួល​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​។ ដោយ​មើលឃើញ​ពី​ការលំបាក ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ស្វែងរក​ថវិកា​ពី​សប្បុរសជន និង​បាន​ជួសជុល និង​ពង្រីក​អាង​ហែល​ទឹក​នេះ​ឱ្យមាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ​៕
អាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ទៀ បាញ់ ឯឧទេសរដ្ឋមន្ត្រី វិស័យកីឡា សហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិស័យកីឡាហែលទឹក

Featured Posts

មរតកតេជោ៖ ព្រែកជីក «ហ្វូណនតេជោ» នឹងក្លាយជាមរតកប្រវត្តិសាស្ត្រដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋតកូនតចៅជំនាន់ក្រោយ
សកម្មភាពការងារថ្ងៃទី១៤ - ១៥ ឧសភា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពធម្មជាតិដ៏ស្រស់ល្អត្រកាល នៅមណ្ឌលគិរី ពិតជាស្រស់ស្រាយខ្លាំងណាស់ រួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិព្រៃភ្នំ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា បានបង្កើតនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ អន្ទងចិត្តបងប្អូនឱ្យមកលេងកម្សាន្ត។
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកពេជ្រាដា
ពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពក្នុងការបើកបរ
ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១៦ ឧសភា ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
អបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90