• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការងារ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនដល់អង្គសិក្ខាកាមអំពីរបៀប របបដឹកនាំ និងគ្រប់គ្រងធនធានមនុស្សដើម្បីសម្រេចទិសដៅការងារដែលបានដាក់ចេញ

2020-08-11 Go to the website published MPWT
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការងារ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនដល់អង្គសិក្ខាកាមអំពីរបៀប របបដឹកនាំ និងគ្រប់គ្រងធនធានមនុស្សដើម្បីសម្រេចទិសដៅការងារដែលបានដាក់ចេញ ភ្នំពេញ៖ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងចែក រំលែកបទពិសោធន៍ជោគជ័យក្នុងការងារដល់ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទក្រសួងប្រមាណ ១០០នាក់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីផ្តល់ចំណេះដឹងនិងជំនាញបន្ថែមទៀតដល់មន្ត្រីរាជការក្រោមឱវាទ ក្រសួង ចែករំលែកបទពិសោធន៍ជោគជ័យពីវាគ្មិនដល់សិក្ខាកាម ដែលអាចឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសំដៅលើកកម្ពស់សមត្ថភាពបំពេញ ការងាររបស់មន្ត្រីរាជការឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ តាមរយៈការបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបាន បទពិសោធន៍ពិតៗពីវាគ្មិនដែលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ជោគជ័យផ្ទាល់ខ្លួន និងផ្តល់ ទស្សនទាននៃភាពជាអ្នកដឹកនាំលើប្រធានបទសំខាន់ៗដូចជា៖ ការអភិវឌ្ឍខ្លួន ការរៀបចំផ្នត់គំនិតការ ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ និងការអភិវឌ្ឍវិជ្ជាជីវៈ និងស្ថាប័នផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងមានផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ទាំងការ បណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធីបណ្ដុះបណ្ដាល រយៈពេលខ្លី ឬអញ្ជើញវាគ្មិនពីក្រៅប្រទេសដូចជា៖ សាលាHarward មកបណ្ដុះបណ្ដាលផ្ទាល់ដល់មន្ត្រី ក្រសួងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារ ឱ្យប្រសើរជាងមុន។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានក្រើនរំលឹកអង្គសិក្ខាកាមថា៖ ការសិក្សាគួរធ្វើឡើងពេញ មួយជីវិតដើម្បីអាចដើរតាមទាន់របត់នៃបដិវត្តឧស្សាហកម្ម៤.០ ដោយហេតុថា ព័ត៌មានវិទ្យាដើរតួយ៉ាង សំខាន់ក្នុងការផ្លាស់ប្ដូររបៀបធ្វើការ និងការរស់នៅ ជាពិសេសលើកកម្ពស់វប្បធម៌អរិយធម៌របស់ជាតិ សាសន៍មួយផងដែរ។ បន្ថែមពីលើនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីធ្វើបទបង្ហាញ ឬការបណ្តុះបណ្តាលទាក់ទងនឹងវិស័យព័ត៌មានវិទ្យាដល់មន្ត្រីក្រោមឱវាទក្រសួង ដើម្បីពង្រឹងសមត្ថ ភាពពួកគាត់ឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីផ្លាស់ប្ដូររបៀបរបបធ្វើការងារ សំដៅលើកកម្ពស់ ផលិតភាព ការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសថ្លែងសន្ទរកថាបើកកម្មវិធីនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនដល់សិក្ខាកាមទាំងអស់ ជាពិសេសថ្នាក់ដឹកនាំអង្គភាពអំពីរបៀបដឹកនាំ និង គ្រប់គ្រងធនធានមនុស្ស និងតាមដានការងារដែលបានចាត់តាំងឱ្យមន្ត្រីថ្នាក់ក្រោមបំពេញ ដោយប្រើ យន្តការជាក់លាក់មួយចំនួនដែលអាចធានាថារាល់កិច្ចការដាក់ចេញ មានដំណើរការរលូន និងឆ្លើយ តបតាមផែនការជាក់ស្តែងរបស់អង្គភាព។ ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិន និងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការបណ្ដុះបណ្ដាលនេះ និងបានផ្ដាំផ្ញើឱ្យសិក្ខាកាម ទាំងអស់ចូលរួមសួរដេញដោលឱ្យបានផុលផុសបំផុត ដើម្បីក្រេបយកចំណេះដឹងឱ្យច្រើន ហើយយក ចំណេះដឹងទាំងនោះទៅបម្រើជាតិមាតុភូមិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យឈានឡើងមួយកម្រិតថែមទៀត៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វគ្គបណ្តុះបណ្តាល ការងាររដ្ឋបាល

Featured Posts

សកម្មភាពការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ
យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច
សូមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិត រី សារ៉ន កំពុងសិក្សាឆ្នាំទី៥ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ដែលបានបម្រើការងារជាមួយក្រុមហ៊ុនជាដៃគូសហការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីអំពីការរៀបចំផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៥-២០២៨

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90