ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Cambonomist] - តើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងហុចផលសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?
2023-03-30
ទៅកាន់ទំព័រចុះផ្សាយក្នុង Cambonomist
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)សិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលគ្រោងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ដើម្បីជួយសម្រួល និងពន្លឿនដំណើរការសិក្សា ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឲ្យអភិបាលរាជធានីខេត្តចំនួន៥ ចូលរួមសហការគាំទ្រដល់ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជាមួយនេះ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា កំណើនភ្ញៀវទេសចរផ្ទៃក្នុងទៅកម្សាន្តនៅខេត្តសៀមរាប នឹងមានការកើនឡើង ក្រោយគម្រោងនេះដាក់ឲ្យដំណើរការជាផ្លូវការ។ លើសពីនេះ គម្រោងនេះ ក៏នឹងជួយតភ្ជាប់តំបន់ទេសចរណ៍ឆ្នេរសមុទ្រ និងវប្បធម៌ឲ្យកាន់តែគៀកគ្នាផងដែរ។ សម្រាប់អ្នកជំនាញផ្លូវល្បឿនមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងការចំណាយរបស់ភ្ញៀវទេសចរណ៍នោះទេ ថែមទាំងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឲ្យរដ្ឋបាលរាជធានីខេត្តចំនួន៥រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាបផ្តល់ការគាំទ្រសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក្នុងការដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ ការស្នើនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួល និងពន្លឿនដំណើរការសិក្សាឲ្យបានឆាប់ចប់ ដើម្បីឈានទៅវាយតម្លៃពីលទ្ធភាព និងទំហំចំណាយក្នុងការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿនមួយនេះ។ ទោះយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការសិក្សាគម្រោងនេះនោះទេ គ្រាន់តែអះអាងថា ក្រុមហ៊ុនចិន CBRC ដែលទទួលបានសិទ្ធិសិក្សាលើគម្រោងនេះ គ្រោងចាប់ផ្តើមដំណើរការសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបានបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត។ ការរំពឹងបែបនេះ ក៏ដោយសារគម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីខេត្តផ្សេងទៅកាន់ខេត្តនេះកាន់តែមានភាពងាយស្រួល ហើយវានឹងជួយតភ្ជាប់រវាងខេត្តផ្សេងៗជាមួយខេត្តសៀមរាបកាន់តែគៀកជាងមុនបន្ថែមទៀត។ ជាមួយគ្នានេះលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបអាចបម្រើឲ្យវិស័យទេសចរណ៍ច្រើនជាងការដឹកជញ្ជូនទំនិញ។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈគម្រោងនេះ វានឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់កសិករពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីភ្នំពេញទៅកាន់ព្រំដែនថៃ ដ្បិតថា កន្លងមកក៏មានក្រុមហ៊ុនដឹកជញ្ជូនទំនិញប្រើប្រាស់ច្រកផ្លូវកាត់តាមខេត្តសៀមរាប ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ខេត្តជាប់ព្រំដែនថៃផងដែរ។ ប្រសិនបើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបានបញ្ចប់ការសិក្សាហើយឈានដល់ការកំណត់ពេលវេលាបើកការសាងសង់ វានឹងក្លាយជាគម្រោងភ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជិត១ពាន់៧រយលានដុល្លារ ដែលគ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុមព្រះសីហនុត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ជាមួយទុនវិនិយោគជាង២ពាន់លានដុល្លារអាមេរិក៕
គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប
កិច្ចសហការ
វិស័យសាធារណការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90