ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Khmer Press] - តាមគម្រោងនៅឆ្នាំក្រោយនេះ មានក្រុមហ៊ុនឯកជនចំនួន ០២នឹងដាក់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសាធារណៈចំនួនលើសពី ២០០កន្លែងនៅទូទាំងប្រទេស
2022-11-29
ទៅកាន់ទំព័រចុះផ្សាយក្នុង Khmer Press
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកម្មពិធីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានមានឆន្ទៈ ក៏ដូចជាប្តេជ្ញាចិត្ត ចូលរួមកាត់បន្ថយពីការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តដើរដោយថាមពលប្រេងឥន្ធនៈ ហើយងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ យ៉ាងតិចក៏ឱ្យមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី ៤០ ភាគរយ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ ២០៥០ ខាងមុខ។ ឯកឧត្តមបានបន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ គឺជាជំហ៊ានទីមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមជម្រុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៀតថា យ៉ាងណាមិញសម្រាប់ ការជម្រុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនីគឺជារឿងដ៏លំបាក ដោយសារកត្តាមួយគឺមិនមានស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមបណ្ដាខេត្ត ដូច្នេះអ្នករស់នៅទីនោះគឺមិនអាចប្រើប្រាស់យានយន្តអគ្គិសនីបានឡើយ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា យ៉ាងណាមិញកន្លងមកនេះ ក៏មានការចូលរួមឧបត្ថម្ភពី UNDP ដោយបានផ្ដល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ០៤គ្រឿង បែងចែកដាក់ទៅតាមទីតាំងមានដូចជា ០១គ្រឿងដាក់នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ០១គ្រឿងដាក់នៅខេត្តព្រះសីហនុ ០១គ្រឿងដាក់នៅខេត្តសៀមរាប និង០១ គ្រឿងទៀតដាក់នៅខេត្តបាត់ដំបង ។ ហើយឥលូវនេះ ក្រុមហ៊ុន EV Energy Tech Company Unlimited ក៏បានឧបត្ថម្ភ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ០៣គ្រឿងបន្ថែមទៀត សរុបមាន ០៧គ្រឿង ជាដើមទុនសម្រាប់ជម្រុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី ។ លើសពីនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា កន្លងមកក្រសួងក៏ធ្លាប់បានពិភាក្សាជាមួយស្ថានីយប្រេងឥទ្ធនៈដូចជា កាល់តិច តូតាល់ ភីធីធី តេឡា សូគីមិច ដើម្បីឱ្យពួកគេនាំយកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមកដាក់នៅស្ថានីយរបស់ខ្លួន ហើយជាក់ស្ដែងសព្វថ្ងៃនេះឃើញមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមួយកន្លែងដែលជាការរៀបចំរបស់ស្ថានីយប្រេងឥន្ធនៈកាលតិច ព្រៃស សរុបទាំងអស់គឺយើងមានចំនួន ០៨គ្រឿង ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ក្រោមការពិភាក្សាជាមួយក្រុមហ៊ុនឯកជនចំនួន ០២ គឺក្រុមហ៊ុន EV Energy Tech និង ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គសនី នៅឆ្នាំក្រោយនេះពួកគេនឹងគម្រោងពង្រីកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសាធារណៈបន្ថែមទៀតរហូតដល់ចំនួន ២២០ កន្លែង (ក្រុមហ៊ុន EV Energy Tech ចំនួន ២០កន្លែង និង BYD ២០០កន្លែង) នៅទូទាំងប្រទេសកម្ពុជា ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ផងដែរថា ត្បិតតែការពង្រីកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសាធារណៈរបស់ក្រុមហ៊ុនទាំង ០២ខាងលើ ឱ្យបាន ២២០កន្លែងនៅឆ្នាំក្រោយនេះ គ្រាន់តែជាគម្រោងយ៉ាងណាក្ដី ក៏ឯកឧត្ដមសង្ឃឹមថា ពួកគេនឹងអនុវត្តគម្រោងនេះឱ្យបាន សម្រាប់ជម្រុញប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គសនីឱ្យបានច្រើនដើម្បីកាត់បន្ថយពីការបំពុលបរិស្ថាន ហើយណាមួយប្រភេទយានយន្តអគ្គសនីនេះមានតម្លៃសមរម្យទាំងគ្រឿងបន្លាស់ និងពន្ធនាំចូល ដូច្នេះប្រជាពលរដ្ឋដែលមានជីវភាពមធ្យមក៏អាចមានលទ្ធភាពទិញប្រើប្រាស់បានដែរ ៕
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់
ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90