• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[The Mirror News] - វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យ Chang’an University ដើម្បីពង្រីកគុណភាពនៃការអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ 

2022-06-15 ទៅកាន់ទំព័រចុះផ្សាយក្នុង The Mirror News
ភ្នំពេញ៖ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University ដែលពិធីនេះ បានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីអ្នកតំណាង និងក្រុមការងារនៃសាកលវិទ្យាល័យ Chang’an University និងមានការចូលពីសំណាក់ភ្ញៀវកិត្តិយស ដែលអញ្ជើញមកពីក្រុមហ៊ុន China Road and Bridge Corporation តាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានោះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងជាតំណាងភាគីហត្ថលេខី នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានរាយការណ៍ដោយសង្ខេបជូនអង្គពិធីឱ្យបានជ្រាបអំពីដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវបានបង្កើតឡើងប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ ជំនឿយ៉ាងមុតមាំចំពោះកូនខ្មែរ និងការតាំងចិត្តខ្ពស់បំផុតរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលកូនខ្មែរ ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស នាពេលបច្ចុប្បន្នផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវ លើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ វិទ្យាស្ថានតេជោសែន មានការប្តេជ្ញាតាំងចិត្តខ្ពស់ ក្នុងការបណ្តុះបណ្តាលទៅលើគុណតម្លៃសំខាន់ចំនួន ៣ គឺ៖ ទី១. ជំនាញ ទី២. ចំណេះដឹង និងទី៣. សីលធម៌ ក្នុងឋានៈជាអ្នកបន្តវេនដ៏មានសក្តានុពលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន។ លោក Fan Wen សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Chang’an បានចូលរួមមតិចាប់អារម្មណ៍ក្នុងអង្គពិធី និងបានលើកឡើងអំពីប្រវត្តិខ្លះៗរបស់សាកលវិទ្យាល័យឆាងអាន (Chang’an Univeristy) ដែលសាកលវិទ្យាល័យនេះ ជាសាកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសចិន ជាពិសេសផ្នែកវិស្វកម្មសំណង់ សាងសង់ផ្លូវ និងការគ្រប់គ្រងគមនាគមន៍សាធារណៈ។ លើសពីនេះទៅសាកលវិទ្យាល័យ Chang’an គឺជាសាកលវិទ្យាល័យដ៏សំខាន់មួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតក្រោមការដឹកនាំផ្ទាល់របស់ក្រសួងអប់រំ។ សាកលវិទ្យាល័យឆាងអាន បានបណ្តុះបណ្តាលអ្នកជំនាញឆ្នើមជាច្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសលើផ្នែកដឹកជញ្ជូនលើផ្លូវ Highway។ លោកជឿជាក់យ៉ាងមុតមំា និងជឿជាក់ថា ដោយមានការគាំទ្រពីប្រទេសភាគី និងក្រុមហ៊ុន China Road and Bridge Corporation (CRBC) ការបង្កើតនូវកម្មវិធីសិក្សារួមគ្នារវាងវិទ្យាស្ថានទាំងពីរនឹងប្រព្រឹត្តទៅដោយរលូន ហើយដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងភាគីនីមួយៗ ដើម្បីជួយដល់ការអភិវឌ្ឍដល់វិទ្យាស្ថានតែជោសែន សាធារណការនិងដឹកជញ្ជូន សាកលវិទ្យាល័យឆាងអាន និងក្រុមហ៊ុន CRBC ថែមទាំងអាចជួយដល់ការរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសចិន និងប្រទេសកម្ពុជាផងដែរ។ លោក Zhou Yong ប្រធានគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន China Road and Bridge Corporation (CRBC) បានផ្តល់មតិក្នុងអង្គពិធី និងបានចូលរួមអបអរសាទរដល់ការសម្រេចបាននូវអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University នាថ្ងៃនេះ។ លោក Zhou Yong បានលើកឡើងថាក្រុមហ៊ុន CRBC មានគោលបំណងលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកម្ពុជាលើកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធ។ លោកថែមទាំងបានលើកឡើងទៀតដែរថា ក្រុមហ៊ុន CRBC នឹងចូលរួមយ៉ាងស្វិតស្វាញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យសាធារណការ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។ លោកបណ្ឌិត Zhang Wei ព្រឹទ្ធបុរស សាលាអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យ Chang’an ក៏បានចូលរួមជាមតិ និងបានចូលរួមអបអរសាទរដល់កិច្ចសហការគ្នារវាងស្ថាប័នទាំងពីរ។ លោកព្រមទាំងបានលើកឡើងថា សាកលវិទ្យាល័យឆាងអាន (Chang’an University) បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចការងារផ្សេងៗ ដោយមានការគាំទ្រពីក្រុមហ៊ុន CRBC ក្នុងការអនុវត្តន៍កិច្ចការងារទាំងនោះឱ្យប្រព្រឹត្តិទៅដោយជោគជ័យ។ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងអាចជាប្រយោជន៍ដល់ប្រជាជននៅក្នុងប្រទេសទាំងសងខាង។ ថ្លែងសំណេះសំណាលក្នុងអង្គពិធី លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការកសាងធនធាន ប្រកបដោយប្រសិទ្ធភាពប្រសិទ្ធភាពរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យឆាងអាន (Chang’an University) ដើម្បីធានាគុណភាពនៃការអប់រំសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹង ឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងវិទ្យាស្ថានទាំងពីរ។ គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University បានឯកភាពជាគោលការណ៍ដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍការអប់រំ និងការស្រាវជ្រាវក្នុងសមត្ថកិច្ចរបស់ភាគីនីមួយៗ ដូចជា៖ -សហការក្នុងការផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ។ -ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក។ -សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ។ -សហការក្នុងការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ។ -ចូលរួមសន្និសីទ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍ផ្សេងៗទៀត។ -ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗ។ -ប្រើប្រាស់ឧបករណ៍ ឧបករណ៍ សម្ភារៈសំណង់ និងធនធានរួមគ្នា។ -ផ្តល់ឱកាសដល់និស្សិតដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា។ -ផ្តល់ជូនវិញ្ញាបនបត្រនៃការបណ្តុះបណ្តាលបច្ចេកទេស និងភាពពាក់ព័ន្ធ។ -ជំរុញអនុវត្តសកម្មភាពផ្សេងៗទៀត ស្របតាមស្មារតីនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់

ព័ត៌មានសំខាន់ៗ

[The Mirror News] - ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps ហើយ!
[Business Cambodia] - ទម្រង់ថ្មី! ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់ថាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជានឹងមិនធ្វើផ្ទាល់ដីដូចផ្លូវចាស់ទេ
ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps ហើយ!
[Phnom Penh Times] - ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps ហើយ!
[BTV] - ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps ហើយ!
[Tnn News] - ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps ហើយ!
[Fresh News] - ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឆាយា គ្រឹស្នា ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
[Phnom Penh Post] - ​គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅ​កំពង់ផែ​សមុទ្រ ខេត្តកំពត នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90